ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួលណាស់! ជីដូន​និង​ចៅ​តម្កល់​ធ្វើបុណ្យ​​រួម​​គ្នា ក្រោយជួបគ្រោះលើដីថៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​សព​ជីដូនម្នាក់​ និង​ចៅ​​ៗចំនួន​៣នាក់ទៀត​ដែលបាន​ស្លាប់ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​២គ្រឿងបុកគ្នា​លើដីថៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ ឆ្នាំ​២០១៩ ពេល​នេះ​​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​ក្នុង​រោង​តែ​មួយ​។ គួររំលឹក​ថា សោកនាដកម្ម​លើ​ដី​ថៃ​ជាប់​ព្រំដែន​ខ្មែរ ស្លាប់​៥…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​សព​ជីដូនម្នាក់​ និង​ចៅ​​ៗចំនួន​៣នាក់ទៀត​ដែលបាន​ស្លាប់ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​​រថយន្ត​២គ្រឿងបុកគ្នា​លើដីថៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ ឆ្នាំ​២០១៩ ពេល​នេះ​​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​ក្នុង​រោង​តែ​មួយ​។ គួររំលឹក​ថា សោកនាដកម្ម​លើ​ដី​ថៃ​ជាប់​ព្រំដែន​ខ្មែរ ស្លាប់​៥ របួសធ្ងន់​-​ស្រាល​៧

បើ​តាម​​ប្រភព​​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឱ្យ​ដឹងនៅថ្ងៃទី​​១៣ កញ្ញា ​ថា​ ​ទីតាំង​ប្រារ​ព្ធ​​ពិធីបុណ្យ​សព​នេះ​គឺ​ធ្វើ​ឡើង​នៅ​ភូមិ​ព្រិច​ត្បូង ​ឃុំ​តា​ផូ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​នេះ​។​

តាម​ប្រភព​ដដែល​​បានបន្ត​​ទៀត​ថា​ សព​ជនរងគ្រោះ​ទាំង​៤​នាក់​​នាក់​ខាងលើ​ ក្នុងនោះ​មានជីដូនម្នាក់ ចៅស្រីចំនួន​​២នាក់ និង​ចៅ​ប្រុស​​ម្នាក់ ​ហើយ​គ្រោង​ធ្វើ​ពិធី​បូជា​លើ​មេ​រុចំនួន២ ​ដោយ​មេ​រុ​មួយ​​បូជាសព​២​នាក់​នៅ​យប់​ថ្ងៃ​ទី​១៤ កញ្ញា ​។​

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា​ ឆ្នាំ​២០១៩ ​ខណៈ​​​​ជីដូន​ម្នាក់​នាំចៅ​ៗ​ចំនួន​៣នាក់​ទៅ​លេង​កូន​ៗដែល​​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​ពេល​​ត្រឡប់​​មក​វិញ​ក៏​ជួប​គ្រោះ​​ថ្នាក់​រវាង​​រថយន្ត​២​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​ទាំង​ជីដូន​ និង​ចៅ​តែម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ