ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ផ្អើល​…​ឃើញកម្លាំង​អាវុធហត្ថ​ខេត្ត​ជិត​១០​នាក់​ចុះ​ព័ទ្ធ​ផ្ទះ​​ដូច្នេះ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ប្រមាណ​ជិត​១០​នាក់ ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះ​ទៀត​ស្លៀកពាក់​ស៊ី​វិល ​បាន​ចុះ​ឡោម​ព័ទ្ធផ្ទះ​មួយ​កន្លែង​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនិង​ម្ចាស់ផ្ទះ ដោយ​ចុះ​អនុវត្ត​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​លោក លាវ…

ខេត្តកណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ប្រមាណ​ជិត​១០​នាក់ ខ្លះ​ស្លៀកពាក់​ឯកសណ្ឋាន និង​ខ្លះ​ទៀត​ស្លៀកពាក់​ស៊ី​វិល ​បាន​ចុះ​ឡោម​ព័ទ្ធផ្ទះ​មួយ​កន្លែង​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនិង​ម្ចាស់ផ្ទះ ដោយ​ចុះ​អនុវត្ត​តាម​ដីកា​បញ្ជា​អោយ​ចូលខ្លួន​របស់​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល លើ​ឈ្មោះ ទូច សុខ​លី​ម​ ។ ការ​ចុះ​អនុវត្ត​នេះ គឺ​ធ្វើ​ឡើង​ កាលពីរសៀល​ថ្ងៃ​ទី​១១ ​កញ្ញា នេះ ស្ថិត​នៅផ្ទះ​មួយ​កន្លែង​ក្នុងភូមិ​ពន់​ចាន ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

លោកស្រី ឌិន សុខ​ទៀង អាយុ​៤១​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ ទូច សុខ​លី​ម បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​កូន​របស់​គាត់ រួម​និង​ប៉ា​របស់​គាត់ ព្រមទាំង​ចាស់​ៗ​នៅ​ក្នុងផ្ទះ បាន​អង្គុយ​លេង​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​មាន​រថយន្ត​បើក​មក​ដល់​មុខ​ផ្ទះ​របស់​គាត់ ឃើញ​មាន​ពាក់​ឯកសណ្ឋាន​ជា​កម្លាំង​កង​រាជអាវុធហត្ថ និងខ្លះ​ទៀត ​អត់​មាន​ឯកសណ្ឋានប្រមាណ​ជិត​១០​នាក់ បាន​ចុះ​ពី​លេ​ី​រថយន្ត រួចរ​ត់ទៅ​ព័ន្ធ​ជុំវិញ​ផ្ទះ​របស់​គាត់ ហើយ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​បាន​សួរ​គាត់​ថា«ឈ្មោះ ទូច សុខ​លី​ម នៅ​ណា ? នៅ​ក្នុងផ្ទះ​អត់ ? ខ្ញុំ​សុំ​ជួប​គាត់​បាន​ទេ ? គាត់​ក៏​បាន​ឆ្លើយ​ទៅ​ប្រាប់​វិញ​ថា គាត់​អត់​នៅផ្ទះ​ទេ បង​រក​គាត់​មាន​ការ​អី ? បុរស​នោះ​ក៏​បាន​និយាយ​ថា​ឈ្មោះ ទូច សុខ​លី​ម រកស៊ី​ឆបោក​គេ​ច្រើន​ណាស់ ឥឡូវ​ខ្ញុំ​សុំ​ឆែកឆេរ​ផ្ទះ​រក​គាត់ អាច​សហការ​ជាមួយ​ខ្ញុំ​អត់​។

គាត់​ក៏​បាន​ឆ្លើយ​ថា មក​ឆែរ​ឆេរ​ផ្ទះ​របស់​គាត់​មានរឿង​អី គាត់​មិន​អោយ​ចូល​ទេ ស្រាប់តែ​មាន​កម្លាំង​កង​រាជអាវុធហត្ថ​ម្នាក់​ដើរមក​ហើយ​អាន​ដីកា រួច​សុំ​ចូល​ឆែកឆេរ ទោះ​ម្ចាស់ផ្ទះ​មិន​ព្រម​ក៏​ដោយ ទើប​ធ្វើ​អោយ​ទាក់​មាត់ ទាក់​ក​គ្នា រហូត​កម្លាំង​កង​រាជ​អាវុធ​សម្រុកចូល​ផ្ទះ​តែ​ម្តង​។

ពួក​គាត់​បាន​បន្ថែម​ទៀត​ថា ទ​ង្វើ​បែប​នេះ​ ពិតជា​អយុត្តិធម៌​សម្រាប់​ពួក​គាត់​ដែល​អត់​ដឹង​រឿង​អី​សោះ ហើយ​ពួក​គាត់​មានការ​ភិតភ័យ​ណាស់ ដោយ​ប្រដូច​ជា​ក្រុម​ចោរ​ចូល​មក​ប្លន់​ផ្ទះ​របស់​គាត់​អ៊ីចឹង​។ប៉ុន្តែ​
បើ​តា​មក​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចុះ​ទៅ​អនុវត្ត​ដីកា​នេះ បាន​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​ចុះ​ទៅ​អនុវត្ត​ដោយ​យោង​ទៅ​លើ​ដីការ​របស់​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល បញ្ជា​អោយ​ចូលខ្លួន​លើ​ឈ្មោះ ទូច សុខ​លី​ម ។ នៅ​ក្នុង​ដីកា​បញ្ជា​អោយ​ចូលខ្លួន​មិន​បញ្ជាក់​ពី​បទល្មើស​អ្វី​ទេ ។

ពួក​គាត់​បន្ថែម​ទៀត​ថា ការ​ចុះ​អនុវត្ត​នេះ បាន​ទទួល​បរាជ័យ​ដោយសារ​ឈ្មោះ ទូច សុខ​លី​ម អត់​នៅផ្ទះ ហើយ​ម្ចាស់ផ្ទះ​និង​កូនចៅ​របស់​គាត់​មិន​សហការ អនុញ្ញាត​អោយ​ចូល​ទៅ​ក្នុងផ្ទះ បាន​ត្រឹម​ចូល​ក្នុង​របង​ផ្ទះ និង​អង្គុយ​ជជែក​លេង វែកញែក​ផ្លូវច្បាប់​ពន្យល់​ពួក​គាត់ និង​ធ្វើ​កំណត់ហេតុ​ការ​ចុះ​អនុវត្ត ហេ​ី​យ​ដក​ចេញ មិន​មានការ​ប្រទាំង​ប្រទើស​នោះ​ទេ ។

ជាមួយ​គ្នា​នេះ លោក ពេជ្រ សូ​រិ​យា មេធាវី​របស់​ឈ្មោះ ទូច សុខ​លី​ម បាន​ប្រាប់​អោយ​ដឹង​ថា ការ​ចុះ​អនុវត្ត​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល លើ​ដីកា​បញ្ជា​អោយ​ចូលខ្លួន គឺ ខុស​នីតិវិធី​ហើយ មិន​អាច​ចូល​សម្រុកចូល​ទៅ​ក្នុងផ្ទះ​គេ​ចឹ​ង​ទេ ធ្វើ​នេះ​លើស​ពី​ដីកា​បញ្ជា​អោយ​ចូលខ្លួន​ហើយ ។ ដីកា​បញ្ជា​អោយ​ចូលខ្លួន​ពុំ​មាន​សិទ្ធិ​ធ្វើ​ដូច​ច្នេះ​ទេ ហើយ​លោក​បានដឹង​រឿង​នោះ​អស់ហើយ​ជា​រឿង​កិច្ចសន្យា ទិញ លក់​ដី នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ជាមួយ​ឈ្មោះ សៀង ពិសិដ្ឋ ជា​រឿង​រដ្ឋប្បវេណី​ទេ បាន​ប្តឹង​ចូល​តុលាការ​ក្នុង​រឿង​រដ្ឋប្បវេណី​រួច​ហើយ ។

ខាងក្រោម​នេះ​ជា​សំដី​លោក​មេធាវី ពេជ្រ សូ​រិ​យា មាន​បី​ចំណុច​ចង់​ឲ្យ​ភាគី​ទាំង​ពីរ​ទទួល​បាន​យុ​ត្តិ​ធ​ម៍ ។
១-ខ្ញុំបាទ​សុំ​មិន​បកស្រាយ​ផ្លូវច្បាប់​ច្រើន​នោះ​ទេ ប៉ុន្តែ​ចង់​ប្រាប់​ទៅ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ខេត្ត កណ្តាល​​ថា ប្រសិនបើ​ចង់បាន​យុ​ត្តិ​ធ​ម៍​ជូន​ភាគី សូម​បញ្ជូន​សំណុំរឿង​នេះ​មក​តុលាការ តាម​ពាក្យ​ស្នើ​សុំ​របស់ខ្ញុំ​កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ ។ ២-​ករណី​នេះ កូនក្តី​ខ្ញុំបាទ​ឈ្មោះ ទូច សុខ​លី​ម បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​ប្រាក់​ពី​ឈ្មោះ សៀង ពិសិដ្ឋ មក​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ រួច​ហើយ បច្ចុប្បន្ន​សំណុំរឿង​នេះ​កំពុង​ដំណើរការ​នីតិវិធី ។ ថ្មី​ៗ​នេះ​ត្រូវ​បាន​សាលាដំបូង​ខេត្ត កណ្តាល ចេញ​ដីកា​កោះហៅ​គូភាគី​ឲ្យ​ចូល​មក​ធ្វើ​នីតិវិធី​ត្រៀម​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ខាង​មុខ​នេះ ។ ៣- កូនក្តី​ខ្ញុំបាទ​បាន​បញ្ជាក់​ជូន​ខ្ញុំ​ថា ការ​ប្តឹង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ឲ្យ​ចាត់ការ​រឿង​នេះ​ជា​រឿង​ព្រហ្មទណ្ឌ គឺ​ក្នុង​គោលបំណង​គំរាមកំហែង​កូនក្តី​ខ្ញុំបាទ​មិន​ឲ្យ​ប្តឹង​ទាមទារ​ប្រាក់​គាត់​តែ​ប៉ុណ្ណោះ ។

ម្យ៉ាងទៀត ​កូនក្តី​ខ្ញុំបាទ​យល់​ថា ការ​ប្តឹង​មក​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ឲ្យ​ចាត់ការ​រឿង​នេះ ជា​រឿង​ព្រហ្មទណ្ឌ គឺជា​ការ​ត្រូវរ៉ូវ​គ្នា​រវាង​មេធាវី​របស់​លោក សៀង ពិសិដ្ឋ ជាមួយ​សមត្ត​កិច្ច ជាក់ស្តែង​នៅ​ថ្ងៃ​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា មិនឃើញ​មាន​វត្តមាន​របស់​លោក​ព្រះរាជអាជ្ញា​ទេ បែ​ជា​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​លោក​មេធាវី​របស់​លោក សៀង ពិសិដ្ឋ ទៅ​វិញ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ