នៅថ្ងៃនេះយើងសូមណែនាំអំពីហាងឆេងអត្រាប្តូរប្រាក់បាតថៃធៀបជាមួយប្រាក់រៀលខ្មែរ ពេញមួយសប្តាហ៍តែម្តងដែលប្រែប្រួលរាល់ថ្ងៃ ។ ធនាគារអេស៊ីលីដាភីអិលស៊ីបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញានេះ ១បាតថៃមានអត្រាទិញ១៣៤,២០រៀល អត្រាលក់១៣៥,៥០រៀល កាលពីម្សិលមិញមានអត្រាទិញ១៣៤,២០រៀល អត្រាលក់១៣៥,៤០រៀល ។
ដោយឡែកនៅថ្ងៃទី១១ មានអត្រាទិញ១៣៤រៀល អត្រាលក់១៣៥,២០រៀល, ថ្ងៃទី១០មានអត្រាទិញ១៣៣,៩០រៀល អត្រាលក់១៣៥រៀល និងថ្ងៃទី៩មានអត្រាទិញ១៣៣,៨០រៀល និងអត្រាលក់១៣៤,៩០រៀល ។ ជាមួយគ្នានេះដែរអត្រាប្តូរប្រាក់រៀលធៀបជាមួយប្រទេសផ្សេងៗនៅថ្ងៃនេះមានដូចជា ៖ ១ដុល្លារអាមេរិកមានអត្រាទិញ៤.១០២រៀល អត្រាលក់៤.១១៤រៀល, ១អឺរ៉ូមានអត្រាទិញ៤.៤៨៣,៤៩ រៀល អត្រាលក់៤.៥៧៨,៨៨រៀល និង១ដុល្លារអូស្ត្រាលីមានអត្រាទិញ២.៧៦០,៦៥រៀល អត្រាលក់២.៨៦៣,៣៤រៀល ។
ចំពោះប្រាក់យ៉េនជប៉ុន១យ៉េនមានអត្រាទិញ៣៧,៣៩២៩រៀល អត្រាលក់៣៨,៤៤៨៦រៀល, ១ដុងវៀតណាមមានអត្រាទិញ០,១៧៣៨រៀល អត្រាលក់០,១៧៨១រៀល និង១គីបឡាវមានអត្រាទិញ០,៣៩៧៩រៀល អត្រាលក់០,៤៧៣៣រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ