ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត Jack Ma បង្កើត​ក្រុមហ៊ុន Alibaba តាម​គំនិត​នាយក​រដ្ឋមន្ត្រី មហា​ធា​មហាម៉ាត់

4 ឆ្នាំ មុន

លោក Jack Ma ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba Group និង​មហាសេដ្ឋី​មួយ​រូប​ដែល​ទទួល​បានការ​គោរព​ទូ​ទាំង​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុគ្គល​ដែល​បាន​បំផុសគំនិត​របស់​លោក​ឲ្យ​បង្កើត​ក្រុមហ៊ុន​នេះ​គឺ​លោកនាយ​រដ្ឋមន្ត្រី មហា​ធា មហាម៉ាត់…

លោក Jack Ma ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba Group និង​មហាសេដ្ឋី​មួយ​រូប​ដែល​ទទួល​បានការ​គោរព​ទូ​ទាំង​ពិភពលោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុគ្គល​ដែល​បាន​បំផុសគំនិត​របស់​លោក​ឲ្យ​បង្កើត​ក្រុមហ៊ុន​នេះ​គឺ​លោកនាយ​រដ្ឋមន្ត្រី មហា​ធា មហាម៉ាត់ (Mahathir Mohamad) របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ទើបតែ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

លោក​បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​តាំងពី​ខែមិថុនា​មក​ថា អ្វី​ដែល​បាន​ជំរុញ​ឲ្យ​លោក​ចាប់ផ្តើម​អាជីវកម្ម​បែប​ឌី​ជី​ថ​ល​ដែល​មាន​គោលដៅ​ធ្វើ​បដិវត្ត​វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ចិន គឺ​គម្រោងការ​របស់​លោកនាយក​រដ្ឋមន្ត្រី មហា​ធា ក្នុង​ការ​ធ្វើ​ឲ្យ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ក្លាយទៅជា​មជ្ឈមណ្ឌល​អាជីវកម្ម​បច្ចេកវិទ្យា​ខ្ពស់​មួយ ។ លោក​បាន​បន្ត​ថា លោក​បាន​អាន​ពី​គម្រោងការ​នេះ​លើ​កាសែត​មួយ​កាលពី ២០​ឆ្នាំ​មុន​ដែល​សរសេរ​ពី​ច្រករបៀង Multimedia Super Corridor ដែល​មាន​គោលដៅ​ធ្វើ​ទំនើប​កម្ម​ប្រទេស​ម៉ា​ឡេ​ស៊ី ។

បន្ទាប់​ពី​លោក​បាន​អាន​អត្ថបទ​លើ​កាសែត​នេះ​ហើយ លោក​បាន​គិត​ខ្លួនឯង​ថា ប្រសិនបើ​ម៉ា​ឡេ​ស៊ី​អាច​ធ្វើ​បាន ហេតុ​អ្វី​ក៏​ប្រទេស​ចិន​ធ្វើ​មិន​បាន? បើ​វា​អាច​កើត​មានបាន ហេតុ​អ្វី​ក៏​លោក​មិន​គួរ​ចាប់ផ្តើម​វា​ដោយ​ខ្លួនឯង​ក្នុង​អាត​ផាត​មិន​របស់​លោក?

ក្នុង​រយៈពេល​ក្រោម ២​ឆ្នាំ​ប៉ុណ្ណោះ លោក Ma បាន​ចាប់ផ្តើម Alibaba ជាមួយនឹង​ក្រុមការងារ​ដែល​មាន​សហ​ស្ថាបនិក​ចំនួន ៣​រូប​បន្ថែម​ទៀត ហើយ​បច្ចុប្បន្ន​នេះ Alibaba បាន​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​លក់ទំនិញ​រាយ​ធំ​ជាងគេ​លើ​ពិភពលោក ។

យុទ្ធសាស្ត្រ​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ខាងលើ​ត្រូវ​បាន​ប្រកាស​កាលពី​ឆ្នាំ ១៩៩៦ ។ លោក Ma បាន​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​បច្ចេកវិទ្យា​ជនជាតិ​ចិន​ទី​មួយ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​លោក មហា​ធា ត្រូវ​បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​នៅ​ខែឧសភា​កន្លង​មក ។ លោក Ma បាន​បន្ថែម​ទៀត​ថា លោក​នឹង​ចាំ​សង្កេត​មើល​អ្នកដឹកនាំ​នយោបាយ​សម្រាប់​ការ​បំផុសគំនិត​ថ្មី​ៗ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ