ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយថ្ងៃ​ឃាត់​៣គ្រឿង​ជា​បន្តបន្ទាប់ក្រោយប្រព្រឹត្តបទល្មើស

4 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំង​យុង​ចំនួន​៣​គ្រឿង​ត្រូវ​បាន​អាជ្ញាធ​ស្រុក​កែវ​សីមា​ឃាត់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី​ជា​រៀងរាល់ថ្ងៃ ។ ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១៩ ដឹកនាំ​ដោយលោក​ហឿ​ន សុខ​ណា…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំង​យុង​ចំនួន​៣​គ្រឿង​ត្រូវ​បាន​អាជ្ញាធ​ស្រុក​កែវ​សីមា​ឃាត់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ខេត្តមណ្ឌលគិរី​ជា​រៀងរាល់ថ្ងៃ ។ ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១៩ ដឹកនាំ​ដោយលោក​ហឿ​ន សុខ​ណា អភិបាលរង​ស្រុក​កែវ​សីមា ។

តាមប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ចំនួន​៣​គ្រឿង​ដឹកឈើ​ខាងលើ រួម​មាន​១-​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​បៃតងចាស់ មាន​ពាក់​ស្លាក​លេខ ២R-៦៨៩០ មាន​មាន​ដឹក​គ្រោងទ្វារ សុ​ក្រំ​ចំនួន​១៥​សន្លឹក និង​ទ្វារ​សុ​ក្រំ​ចំនួន​៤​សន្លឹក បើកបរ​ដោយ​ឈ្មោះ យ យុទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​តែ ឃុំ​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

២-​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ២AN-២៩០១ មាន​ដឹក​នី​វ ខ្វាវ​ចំនួន​២៤៧​សន្លឹក និង​នី​វ​ឈ្លីក​ចំនួន​១៥០​សន្លឹក បើកបរ​ដោយ​ឈ្មោះ កែវ រ៉ា​វី ភេទ​ប្រុស អាយុ២៦​ឆ្នាំ បច្ចុប្បន្ន មាន​ទីលំនៅ​ភូមិ​ចំការ​តែ ឃុំ​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

៣-​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ២B-១៩២៣ មាន​ដឹក​នី​វ​ឈ្លីក​ចំនួន ២៧០​សន្លឹក និង​ទ្វារ​សុ​ក្រំ​ចំនួន​២​សន្លឹក បើកបរ​ដោយ​ឈ្មោះ ឈ​ន ទីង​លិច មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន រថយន្ត​៣​គ្រឿង និង​អ្នកបើកបរ​ចំនួន​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ