ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​3របស់​រដ្ឋដល់​ថ្ងៃ​អស្តង្គត​ហើយ​…​កំពុង​វេច​បង្វេច​ដឹក​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍កន្លង​ទៅ​នេះ អ្នក​ស​ង្កេត​ការ​បាន​ពិនិត្យ​ឃើញ​អង្គភាព​របស់​រដ្ឋ​មួយ​ដែល​ហៅ​ថា ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ដែល​ស្ថិត​នៅ​អាគារ​លេខ​០៤ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ម្តុំ​កន្លែង​កោសដូង…

រាជធានីភ្នំពេញ ៖​ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍កន្លង​ទៅ​នេះ អ្នក​ស​ង្កេត​ការ​បាន​ពិនិត្យ​ឃើញ​អង្គភាព​របស់​រដ្ឋ​មួយ​ដែល​ហៅ​ថា ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស ដែល​ស្ថិត​នៅ​អាគារ​លេខ​០៤ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ម្តុំ​កន្លែង​កោសដូង និង​ក្បែរ​ភូមិ​គ្រឹះ​លោក​ជំទាវ​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ដែល​មន្ត្រី​បម្រើ​ការងារ​ជា​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ បាន​វេច​បង្វេច​ចេញ​បណ្តើរ​ៗ​ហើយ ដោយសារ​ទី​តាំងនេះ ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ដៃ​អ្នកមាន​ប្រាក់ ។

អ្នកសង្កេតការណ៍​បាន​មើលឃើញ​ទៀត​ថា ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​មាន​ការិយាល័យ​៣ ​ជា​សេនាធិការ​ ១-​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ២-​ការិយាល័យ​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​៣-​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។

ការិយាល័យ​ទាំង​៣ ដែល​ចំណុះ​ឱ្យការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស មាន​មន្ត្រី​នគរបាល​បម្រើ​ការ​ងារ​នៅ​ទីនោះ​រាប់រយ​នាក់ ពេល​នេះ ​ត្រូវ​បាន​​តម្រូវ​ឱ្យ​រើ​តោក​រើ​ហឹង​ទៅ​នៅ​កន្លែង​ថ្មី ក្នុង​បរិវេណ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ជាយក្រុង​ឯណោះ ។

មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អង្គភាព​ទាំង​៣​ខាងលើ ខ្លះ​បាន​រើ​ឯកសារ ខ្លះ​វាយ​យក​ទ្វារ​ដែល​ទិញ​
បំពាក់​កន្លង​ទៅ ខ្លះ​លើក​តុទូ​ដឹក​យក​បណ្តើរ​ៗ ។ គិត​ត្រឹម​ថ្ងៃ​ទី​១២ ​កញ្ញា ឃើញ​ខាង​ការិយាល័យ​នគរ
បាល​​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច រើ​ចេញ​សឹង​ថា​៨០​ភាគ​%​ហើយ តែ​ចំពោះ​ការិយាល័យ​២​ទៀត​នៅ​មិន
​ទាន់​រើ​ទេ ដោយ​មានការ​អះអាង​ថា គ្មាន​កន្លែង​ទុកដាក់​ឲ្យ​បាន​សមរម្យ ។ តើ​ក្រុមហ៊ុន​ណា​ដែល​ទិញ​យក​ទីតាំងដ៏​ធំ​មួយនេះ?

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះ​សន្តិភាព​ ។

អត្ថបទសរសេរ ដោយ