ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិ.ង្សា​របស់​ឥណ្ឌា

4 ឆ្នាំ មុន

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។…

មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេសឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជ​ភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក ។

ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែល​មាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បីឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។

គ​ន្ឋី​និង​ការ​ចរចា​ជាមួយ​មេដឹកនាំ​អង់គ្លេសនា​សរទរដូវ​ឆ្នាំ​១៩៣១​គ​ន្ធី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៏​ដើម្បី​ចរចា​ជាមួយ​អង់គ្លេស​ក្នុង​នាម​ជា​តំណាង​តែ​ម្នាក់​គត់​របស់​គណបក្ស​សមាជ​ឥណ្ឌា ។ ក្រោយ​ពី​ធ្វើ​ដំណើរ​តាម​នាវា​ដោយ​អង្គុយ​នៅ​កន្លែង​ថោក​បំផុត​លោក​បាន​ដើរ​តាម​វិ​ថី​ក្រុង​ឡុ​ង​ដ៏​ដែល​លោក​ធា្ល​ប់រស់​នៅ​កាលពី​ពេល​សិក្សា​នៅ​មហាវិទ្យាល័យ​ច្បាប់ ។ ជាមួយនឹង​ក្បាល​ត្រងោល ពាក់​វ៉ែនតា និង​មាត់​បាក់​ធ្មេញ​អស់ លោក​មិន​ភ្លេច​ឆ្នូត​ក្បាល​ពណ៌​ស កន្សែង​បង់ក និង​ពាក់​ស្បែកជើងផ្ទាត់​ឡើយ ។ ហ្វូង​មនុស្ស​ដែល​រំជួលចិត្ត​និង​សប្បាយ​ខ្ញៀវខ្ញារ​បាន​តាម​ពពាក់ពពូន​ពីក្រោយ​លោក​នៅ​បញ្ញាញាណ​របស់​គាត់ ។

ចំពោះ​ពិភព​បស្ចិមប្រទេស ម៉ូ​ហាន់​ដាស ខេ​គ​ន្ធី ដែល​ធា្ល​ប់​ជា​និស្សិត​ឥណ្ឌា​ពូកែ​អៀនខ្មាស និង​មិនសូវ​និយាយ​ស្តី​ម្នាក់ បាន​ក្លាយជា​មហា​ត្មៈ ឬ​បុគ្គលជាទី​សក្ការៈ ។ កាលពី​នៅ​អង់គ្លេស លោក​បាន​ជួប​គ្រប់​មេដឹកនាំ​អង់គ្លេស ដោយ​រួម​ទាំង​មហាក្សត្រិយានី​ផង ។ មាន​ករណី​លើកលែងតែ​មួយ​គត់​គឺ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​វី​ន​ស្តុ​ន ឆឺ​ច​ឈី​ល ដែល​បដិសេធ​ពុំ​ព្រម​ជួប​និយាយ​ជាមួយ​លោក​ឡើយ ។ ឆឺ​ច​ឈី​ល​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ចំហ​ថា​ភាព​វៃឆ្លាតរបស់ “​មនុស្ស​ប្រុង​ក្លាយជា​ព្រះ​”​នេះ​អាច​ធ្វើ​អោយ​អង់គ្លេស​បាត់បង់​ឥណ្ឌា​ទៅ​បាន ។ ដោយ​ធ្វើ​តាម​បំណង​របស់​ឆឺ​ច​ឈី​ល​សន្និសីទ​ក្រុង​ឡុ​ង​ដ៏​បាន​ផ្តល់ក្តី​សង្ឃឹម​តិចតួច​ណាស់​ដល់​គ​ន្ធី ក្នុង​ការ​ទាមទារ​ឯករាជ្យ​ភាព​របស់​ឥណ្ឌា ។ នៅ​ពេល​ទៅ​ដល់​ឥណ្ឌា​វិញ លោក​មានការ​រន្ធត់​ចិត្តជា​ខ្លាំង ដោយ​ឃើញ​តំណាង​អង់គ្លេស​នៅ​ទីនោះ បង្ក្រាប​លើ​គណបក្ស​សមាជ​ឥណ្ឌា​របស់​លោក​យ៉ាងចាស់ដៃ ។ មិនយូរ​ប៉ុន្មាន​ខ្លួន​លោក​ផ្ទាល់​បាន​មក​ស្ថិត​នៅ​ក្នុង​គុក​យេ​រ៉ាវ​ដា ។ ពី​បន្ទប់​ពន្ធនាគារ​លោក បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​មួយទៀត ។ យុទ្ធនាការនេះ​មាន​បំណង​ទាមទារ​សិទ្ធ​សេរីភាព​ច្រើន​ឡើង​សំរាប់​ប្រជាជន​ឥណ្ឌា​ដ៏​អស់សង្ឃឹម​បំផុត​ក្នុង​វណ្ណៈ​សូទ្រៈ ។

ដើម្បី​ទទួល​បាន​សមានចិត្ត​គាំទ្រ​ពី​វណ្ណៈ​ឯទៀត​ក្នុង​សង្គម​ឥណ្ឌា គ​ន្ធី​បាន​ចាប់ផ្តើម​និយាយ​ពី​ពួក​សូទ្រៈ​ថា​ជា ហារី​ហ្សា​ន់ ឬ​កូន​របស់​ព្រះ ។ លោក​បាន​ប្រកាស​ចាប់ផ្តើម​ការ​តម​អាហារ​នៅ​ថៃ្ង​២០ កញ្ញា ១៩៣២ និង​ថាបើ​ចាំបាច់​អាច​ប្រើ​រយៈពេល​រហូត​ដល់​លោក​ស្លាប់ ប្រសិនបើ​ជីវភាព​របស់​ពួកហារី​ហ្សា​ន់ ពុំ​ត្រូវ​គេ​ធ្វើ​អោយ​ល្អ​ប្រសើរ​ឡើង​ទេ​នោះ ។ ប្រាំមួយ​ថ្ងៃ​ក្រោយមក អង់គ្លេស​បាន​យល់ព្រម​ថា​នឹង​ពុំ​ចាំបាច់​អោយ​មានច្បាប់​ដែល​ចាត់​ទុកមនុស្ស​ណា​ម្នាក់​ជា​ពួក​សូទ្រៈ​ទៀត​ទេ ។ ពួក​មេដឹកនាំ​ហិណ្ឌូ​គ្រានោះ​បាន​យល់ព្រម​អោយ​ពួក​សូទ្រៈ​ចូល​ក្នុង​ព្រះ​វិហារ​ដើម្បី​ធ្វើបុណ្យ​ទាន​ហើយ​ពួក​សូទ្រៈ​ខ្លះ​បាន​ជាប់​ជា​សមាជិក​សភា​ខេត្ត​ទៀត​ផង ។

ការ​ធ្វើឃាត​គ​ន្ឋី​និង​ការ​ចង​ចាំ​វីរភាព​អហិង្សា​របស់​គាត់នៅ​និទាឃ​រដូវ​ឆ្នាំ​១៩៣៣ លោក​បាន​បញ្ចប់​ការ​តម​អាហារ​រយៈពេល​២១ ថ្ងៃក្រោយ​ពី​ពួក​ហារី​ហ្សា​ន់ បាន​ទទួល​សិទ្ធ​ក្នុង​ការ​រស់នៅ​ច្រើន​ឡើង​។ អ្នកគាំទ្រ​គាត់​ជា​ច្រើន​ភ័យ​ខ្លាចក្រែង​គាត់​ស្លាប់​ដោយ​អត់​អាហារ​ច្រើន​ថ្ងៃនេះ ។ អ្នក​ដែល​ត្រូវ​ស្នង​តំណែង​ពី​គាត់ ហ្សា​វ៉ា​ហា​ឡា នេ​រុ បាន​ប្រកាស​ថា “​ប្រសិនបើ​បា​ពួ​” ស្លាប់​តើ​ឥណ្ឌា​នឹង​ក្លាយទៅជា​យ៉ាងណា​នៅ​ពេល​បន្ទាប់​មក ? គ​ន្ធី​មិន​បាន​ស្លាប់​ទេ​គាត់​បាន​បន្តជីវិត​រស់​ដើម្បី​បានឃើញ​ចក្រ​អង់គ្លេស​និង​ប្រជាជាតិ​សម្ព័ន្ធមិត្ត​ឯទៀត​ឈ្នះ​សង្គ្រាមលោក​លើក​ទី​២​លើ​កំលាំង​ផ្តាច់​ការ​អា​ល្លឺ​ម៉​ង់ និង​ជប៉ុន ។ លោក​បាន​សរសេរ​សំបុត្រ​ដោយ​ដៃ​លោក​ផ្ទាល់​ផ្ញើ​ទៅ​អា​ដុល​ញ្ធ៍ ហ៊ី​ត្លែរ ដោយ​សង្ឃឹមថា ទឹកចិត្ត​អាណិតអាសូរ​របស់​គាត់អាច​ជ្រាប​ចូល​បេះដូង​មេដឹកនាំ​ផ្តាច់​ការ​នេះ​ខ្លះ តែ​លោក​ពុំ​បាន​ទទួល​សំបុត្រ​ឆ្លើយ​តប​វិញ​ឡើយ​។​ជា​ច្រើន​ថ្ងៃ​ក្រោយមក​លោក​ត្រូវ​ធ្វើការ​ប្រជុំ​សូត្រធម៌​ទៀត ។ ថ្ងៃ​៣០ មក​រា នៅ​ម៉ោង​ប្រាំមួយ​ល្ងាច លោក​បាន​ដើរ​ចូល​ឧទ្យាន​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក​មក​ប្រជុំ​សូត្រធម៌ ។ បន្ទាប់​មក​បុរស​ក្មេង​ម្នាក់​ឈ្មោះ ណា​ធូ​រ៉ា​ម​វី​ហ្គូ​ន​សេ សិ្ថ​ត​នៅ​ក្នុង​ក្រុម​សាសនា​ហិណ្ឌូ​និយម​ជ្រុល ហើយ​ដែល​ខឹង​និង​គ​ន្ធី​ដែល​អនុញ្ញាត​អោយ​មានការ​បំបែក​ឥណ្ឌា និង​ប៉ា​គី​ស្ថាន បាន​រត់ ចេញពី​ហ្វូង​មនុស្ស​លុតជង្គង់​ចំ​ពីមុខ​គ​ន្ធី ហើយ​ទាញ​កាំភ្លើងខ្លី​បាញ់​រាង​កាយ​មហា​ត្មៈ​គ​ន្ធី​ចំនួន​បី​គ្រាប់ ។ គ​ន្ធី​បាន​ស្រែក​អោយ​ព្រះ​ជួយ​ថា “​អូ រ៉ា​ម ! អូ រ៉ា​ម !” ។ បន្ទាប់​មក​ពិភពលោក​ក៏​លែង​មាន​មហា​ត្មៈ​គ​ន្ធី​តទៅ​ទៀត ។

ថ្ងៃ​បន្ទាប់​មក​រាង​កាយ​របស់​គ​ន្ធី​បាន​ត្រូវ​ដាក់​លើ​គំនរ​ឈើខ្លឹម​ច​ន្ទ័​ន៍​គ្រឹ​ស្នា​ក្បែរ​ទន្លេ​ពិសិដ្ឋ​យ៉ា​មូ​ណា ។ មនុស្ស​ស្លៀកពាក់​សរាប់​លាន​នាក់​បាន​ឈរ​នៅ​ក្បែរ​នោះ​ដើម្បី​ជូន​បូជាសព​របស់​គាត់ ។ អស់​រយៈពេល​១៤​ម៉ោង​អណ្តាតភ្លើង​បាន​បាញ់​ឡើង​ទៅ​លើ​អាកាស​ជាមួយនឹង​សម្លេង​មនុស្ស​ទ្រហោយំ​សោកស្តាយ​បុរស​ម្នាក់​ដែល​ពួក​គេ​សឹងតែ​ចាត់ទុកជា​ព្រះ ។ ពី​រស​ប្តា​ហ៍ ក្រោយមក ផេះ​អដ្ឋិធាតុ​របស់​មហា​ត្មៈ​គ​ន្ធី​ត្រូវ​គេ​យក​ទៅ​បាច​ក្នុង​ទន្លេ​ពិសិដ្ឋ​ទាំង៧​របស់​ឥណ្ឌា ។
មិន​ដូច​មេដឹកនាំ​សាសនា​ភាគច្រើន គ​ន្ធី​ពុំ​បាន​ចំណាយ​ពេលវេលា​ក្នុង​ជីវិត​របស់​គាត់​គ្រាន់តែ​សូត្រធម៌​ក្នុង​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​លោកខិតខំ​ធ្វើការ​ទាំង​ក្នុង​រដ្ឋាភិបាល និង​នយោបាយ​ដើម្បី​អោយ​ពិភពលោក​កាន់តែ​ក្លាយជា​កន្លែង​ងាយស្រួល​រស់នៅ​ឡើង​សំរាប់​ទាំង​អ្នកមាន​និង​អ្នកក្រ ។ ដោយ​ពុំរ​វីរ​វល់​នឹង​រង្វាន់​សក្ការៈ​លោក​បាន​បូជា​ខ្លួន​ប្រឆាំង​នឹង​ព្រាយ​បិសាច​នៃ​អំពើ​ហិង្សា ព្រមទាំង​ព្រាយ​បិសាច​នៃ​ការ​គ្រប់គ្រង​បែប​អាណានិគម ។ ចំពោះវី​ស​ខោ​ន លៀស ម៉ោ​ន​ប៊ែ​ត​ធឹ​ន តំណាង​អង់គ្លេស​ប្រចាំ​ឥណ្ឌា​គ​ន្ធី​មុខជា​ត្រូវ​កត់ត្រា​ចូល​ប្រវត្តិសាស្ត្រ​ក្នុង​ឋានៈ​ស្មើនឹង​ព្រះពុទ្ធ ឬ​ព្រះ​យេស៊ូ​ដែរ ។​

និយាយ​ពី​មហា​ត្មៈ​រូប​វិទូ​រ៉ូ​ប៊ែ​រ អេ​ន​ស្គេ​ន បាន​លើក​សរសើរ​សមិទ្ធផល​របស់​គ​ន្ធី ហើយ​មេដឹកនាំ​សាសនា​អា​មេ​រិ​ក ម៉ា​ធី​ន លូ​ធ័​រ ឃី​ង​មេដឹកនាំ សាសនា​ទី​បេ​តិ៍ ដា​ឡៃ ឡា​ម៉ា និង​ចលនា​សន្តិភាព​ពិភពលោក​ទាំងអស់​សុទ្ធតែ​បាន​ដើរ​តាម​គំរូ​របស់​គាត់ មហា​ត្មៈ​គ​ន្ធី កើតមក​ជា​មេដឹកនាំ​ប្រទេស​ឥណ្ឌា ជា​រដ្ឋបុរស​ដ៏​ឆ្នើម​ម្នាក់​នៃ​ជនជាតិ​អាស៊ី ជា​រៀមច្បង​អាស៊ី​ប្រកបដោយ​លក្ខណៈសម្បត្តិ​នៃ​ភាព​ទន់ភ្លន់ ព្យាយាម អត់ធ្មត់ ក្លាហាន​និង​មេត្តាធម៌​ដ៏​គួរ​អោយ​សរសើរ​យ៉ាង​ខ្លាំង ។ ព័ត៌មានលំអិតនឹងមានផ្សាយជូន​នៅវគ្គក្រោយទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ