ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ឆ្នាំនេះ…​​រងការប៉ះពាល់ខ្លាំង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១​ កញ្ញា លោកជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់ ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ស្ពាន និង​ផ្លូវ​ជា​ច្រើន​ខ្សែ…

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១​ កញ្ញា លោកជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ជា​ច្រើន​នាក់ ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ស្ពាន និង​ផ្លូវ​ជា​ច្រើន​ខ្សែ នៅ​ក្នុងស្រុក​ពារាំង និង​ស្រុក​
ពោ​ធិ៍​រៀង ដែល​កំពុង​រង​ការ​ខូចខាត​ដោយសារ​តែ​ទឹកជំនន់​។

លោក ឡុ​ក វុ​ឌ្ឍី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​បានឱ្យ​ដឹងថា ទឹកជំនន់​បាន​ប៉ះពាល់​មក​លើ​
ស្រុក​មួយ​ចំនួន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេ ប៉ុន្តែ​ក្នុង​នោះ​ស្រុក​ពារាំង និង​ស្រុក​ពោ​ធ៌​រៀង គឺជា​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ហេតុនេះ​ហើយ​ទើប​​លោកអភិបាលខេត្ត ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ ដើម្បី​ចាត់វិធានការ​អន្តរា​គម​។

យោង​តាម​របាយ​ការ​ណ៍របស់​រដ្ឋបាល​ខេត្តព្រៃវែងបាន​បង្ហាញ​ថា ស្រុក​ពោ​ធិ៍រៀង ទឹកជំនន់​បាន​ធ្វើ​អោយ​ផ្លូវ​ចំនួន​២​ខ្សែ​រង​ការ​ខូចខាត ក្នុង​នោះ​ខ្សែ​ទី​១ ចាប់ពី​ភូមិ​កំពង់​ក្រមួន ឃុំ​ព្រែក​កន្លោង ឆ្ពោះទៅ​ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ខូចខាត​ប្រវែង​៨,៧​គីឡូម៉ែត្រ​​និង​ខ្សែ​ទី​២ ចាប់ពី​ភូមិ​សាលាស្រុក​ពោធិ៍​រៀង ឆ្ពោះ ទៅ​ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​អ​ន្ទះ ខូចខាត​ប្រវែង​៨,៦​គីឡូម៉ែត្រ​។

ចំណែក​នៅ​ស្រុក​ពារាំង ប៉ះពាល់​ផ្លូវ​ចំនួន​២​ខ្សែ​ដែល​ខ្សែ​ទី​១ ត​ភ្ជាប់​ពី​ភូមិ​ស្វាយ ឃុំ​ព្រៃ​ស្រឡិត ឆ្ពោះទៅ​ភូមិ​ដូង ឃុំ​ក​ញ្ចំ ទឹក​ជន់​លិច​ប្រវែង​ជាង​៤​គីឡូម៉ែត្រ ​។ ខ្សែ​ទី​២ ត​ភ្ជាប់​ពី​ភូមិ ព្រៃ​ក្រឡាញ់ ឃុំ​ព្រៃ​ស្រឡិត ឆ្ពោះទៅ​ភូមិ​កំពង់​ទ្រា ឃុំ​មេសរ​ប្រ​ចាន់ ត្រូវ​ទឹក​ជន់​លិច​ផ្លូវ ប្រវែង​ជាង​៣​គីឡូម៉ែត្រ និង​ស្ពាន​មួយ​កន្លែង​ឈ្មោះ ស្ពាន​យ៉ូ​ត ក៏​ត្រូវ​ទឹក​ហូរ​ដាច់​ផ្លូវ​លើ​ក្បាលស្ពាន មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ទៀត​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្តែង នៅ​លើ​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ទាំងនោះ​ហើយ អាជ្ញាធរ​ខេត្ត​មិន​បាន​បញ្ជាក់​ពី​វិធានការ ក្នុង​ការ​ចុះ​ជួយ​អន្តរា​គម​ភ្លាម​ៗ​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា និង​លើកយក​ទៅ​ជជែក​ពិភាក្សា នៅ​ក្នុង​អង្គប្រជុំ​ថ្នាក់​ខេត្ត​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ចាត់វិធានការ​អោយទាន់​សភាព​ការ​ណ៍ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ