ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​សំរាម​ដល់​ថ្នាក់​វាយ​គ្នា​បែក​ចិញ្ចើម និង​ឈាម​ពេញ​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​ទុកដាក់​សំរាម​នៅ​មុខ​ផ្ទះ​បង្ក​ឲ្យ​មាន​ជម្លោះ រហូត​ប្រើ​ហិង្សា​វាយតប់​គ្នា​យក​ដុំ​ថ្ម​វាយ​បុរស​ម្នាក់​ឲ្យ​រយះ​ចិញ្ចើម​ហូរ​ឈាម​កក្លាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ តាម​បណ្តោយ​ផ្លូវ​៩៤…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​ទុកដាក់​សំរាម​នៅ​មុខ​ផ្ទះ​បង្ក​ឲ្យ​មាន​ជម្លោះ រហូត​ប្រើ​ហិង្សា​វាយតប់​គ្នា​យក​ដុំ​ថ្ម​វាយ​បុរស​ម្នាក់​ឲ្យ​រយះ​ចិញ្ចើម​ហូរ​ឈាម​កក្លាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ តាម​បណ្តោយ​ផ្លូវ​៩៤ នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​យីហោ​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ​ប៊ុ​ន ណា​ទី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​11E1 ផ្លូវ​94 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បានអោយ​ដឹង​ថា គ្រួសារ​របស់​គាត់ និង​ផ្ទះ​កើតហេតុ​ខាងលើ​ធ្លាប់​មាន​ទំនាស់​គ្នា ដោយសារ​តែ​រឿង​ទុកដាក់​សម្រាម​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដែល​ជា​មុខ​ហាង​របស់​ជន​បង្ក ព្រោះ​ជន​បង្ក​មិន​ឲ្យ​យក​សំរាម​ទៅ​ទុក​នៅ​មុខ​ផ្ទះ​របស់​គាត់​ដែល​ជា​កន្លែង​រកស៊ី ។

មុន​ពេល​កើតហេតុ​ខាងលើ​នះ គឺ​ឪពុក​របស់​គាត់​បាន​យក​សំរាម​ពី​ក្នុងផ្ទះ​យក​ទៅ​ដាក់​នៅ​មុខ​ផ្លូវ​ជាប់​ក្បែរ​នឹង​ហាង​ម៉ាស្សា​យីហោ​វត្ត​ភ្នំ ស្រាប់តែ​កូនប្រុស​របស់​ថៅកែ​ហាង​ម៉ាស្សា​ចេញ​មក​ឈ្លោះ និង​ជេរ​ប្រមាថ​ឪពុក​របស់​គាត់ ភ្លាម​ៗ​នោះ​ដែល​គាត់​ក៏​បើក​ម៉ូតូ​កង់​បី​មក​ដល់ទី​តាំង​ខាងលើ​នេះ បាន​ចុះ​ទៅ​សួរនាំ និង​ឈ្លោះប្រកែក​គ្នា​ក៏​ស្រាប់តែ​ជន​បង្ក​មានឈ្មោះ អុក ផល្លា ហៅ​ក្រៅ​ឈ្មោះ​អា​អ្វី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ បាន​យក​ដុំ​ថ្មយក​ទៅ​វ៉ៃ​លើ​រូប​គាត់​បណ្តាល​អោយ​បែក​ចិញ្ចើម​ខាងស្តាំ​ហូរ​ឈាម​ស្រោច​ពេញ​មុខ រួច​ហើយ​ក៏​កើតជា​ការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​រួម​នឹង​គណ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ​ទៅ​ហាមឃាត់​កុំអោយ​ប្រើ​ហិង្សា​ជា​បន្ត​ទៅ​ទៀត ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា កន្លែង​នេះ​គាត់ និង​អ្នក​ភូមិ​១១​ទាំងអស់​ធ្លាប់​ដាក់​សំរាម​ជា​យូរ​មក​ហើយ ហេតុ​អី​បែរជា​មិន​អោយ​គាត់​ដាក់​ទៅ​វិញ​ដោយ​ម្ចាស់​ហាង​ខាងលើ​យក​ចំនី​ផ្លូវ​សារ​ធារ​ណៈ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​តែ​ម្តង ។

បើ​តាម​សំដី​របស់​ខាង​ភាគី​បង្ក​មានឈ្មោះ អុក ផល្លា ហៅ​ក្រៅ​ឈ្មោះ​អា​អ្វី ភេទ​ប្រុស ជា​ថៅកែ​ហាង​ម៉ាស្សា​វត្ត​ភ្នំ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​នេះ​គាត់​បាន​ទិញ​ធុងសំរាម​យក​ដាក់​នៅ​កៀន​ផ្ទះ​របស់​គាត់​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​យក​សំរាម​មក​បោះចោល​នៅ​ក្នុង​ធុងសំរាម​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​សំរាម​មក​ទុក​នៅ​តាម​ផ្លូវ​ធ្វើ​ឲ្យ​បាត់បង់​អនាម័យ​ក៏​ដូច​ជា ធុំក្លិន​មិនល្អ​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​គាត់ ។

ជន​បង្ក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ធុងសំរាម​ដែល​គាត់​ទិញ​យក​មក​ទុក​នេះ​ពេល​ដែល​រថយន្ត​ប្រមូល​សំរាម​មក​ប្រមូល​គាត់​នឹង​ឲ្យ​កម្មករ​របស់​គាត់​ចេញ​មក ។ ជន​បង្ក​ឲ្យ​ដឹង​ទៀត​ថា ភាគី​ខាង​រង​គ្រោះ​មិន​ព្រមយក​សំរាម​ទៅ​ដាក់​ក្នុង​ធុងសំរាម​ដែល​គាត់​បាន​រៀបចំ​ទុក​ទេ នៅ​តែ​យក​សំរាម​មក​ទុក​នៅ​មុខ​ផ្ទះ​របស់​គាត់​ដដែល ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក និង​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ភាគី​ដែល​រង​គ្រោះ​បែក​ចិញ្ចើម​ខាងស្តាំ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះ​ចក ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ