ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ថ្នាំងងុយ​ដេក Ambienអាច​នាំ​ឱ្យ​គាំង​បេះ​ដូង ការ​ប្រើ​អស់​60គ្រាប់​ក្នុង​1ឆ្នាំ​ អាច​បង្កើន​ហា​និភ័យ​គាំង​បេះ​ដូង​ដល់50%

10 ឆ្នាំ មុន

​អត្ថ​បទ​សុខ​ភាព​ថ្មី​មួយ​ដែលបានចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Daily Expressរបស់​អង់​គ្លេស​និយាយ​​ថា ថ្នាំ​គ្រាប់​តូចល្អិត​​ដែល​ជួយ​សម្រួល​ដល់​បុគ្គល​ពិ​បាក​ក្នុង​ការ​ដេក​លក់​ឈ្មោះ​Ambien(ឈ្មោះ​សមាស​ធាតុគី​មី​ផ្សំ​​ដើមជា​ Zolpidem)មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​អ្នក​ប្រើ​ប្រាស់​ជា​ប្រ​ចាំ​មួយ​រយៈពេល​ណា​មួយ​ ។

នៅ​ក្នុង​បទ​បង្ហាញ​នា​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​រៀប​ចំ​ដោយ​សមាគម​ជំ​ងឺ​បេះ​ដូង​អា​មេរិក​នៅ​ទី​ក្រុង​ដា​ឡាស​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​សុខា​ភិ​បាល​តៃ​វ៉ាន់​បាននិយាយ​ថា ថ្នាំ​ងងុយ​ដេក​ដ៏​មាន​​ប្រ​ជា​ប្រិយ​ភាព​ Ambien អាច​បង្កើនហានិភ័យ​កើត​​​ជំ​ងឺ​គាំង​បេះ​ដូង​ដល់​៥០​ភាគ​រយ ប្រ​សិន​ជា​គេ​ប្រើ​ប្រាស់​អស់​៦០​គ្រាប់​ក្នុង​មួយ​ឆ្នាំ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​​បាន​និយាយ​នៅ​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​ថា ៖«ហា​និភ័យ​នៃ​ការ​ងាប់​ជា​លិ​កា​សាច់​​ដុំ​បេះ​ដូង​បាន​កើន​ឡើង​យ៉ាង​ស្រួច​ស្រាល​នៅ​ពេល​ប៉ះ​ជា​មួយ​ Zolpidem »។

ចំណែក​ឯការ​សិក្សា​មួយ​ផ្សេង​ទៀត​ដែល​គេ​យក​​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​ពេល​ជា​មួយ​គ្នានោះ​ផង​ដែរ​បាន​អះ​អាង​ថា ​ប្រើ​ប្រាស់​ថ្នាំ​ Ambien​អាច​​បង្កើន​ហានិភ័យ​ Aortic Dissection(​ជា​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ​ដ៏​គ្រោះ​ថ្នាក់​មួយ​ដែល​សរសៃ​​ឈាម​ក្រ​ហម​សំ​ខាន់​នាំ​ឈាម​ពី​បេះ​ដូង​ទៅ​​​រាង​កាយ​​​រហែក​​ហើយ​បណ្តាលឱ្យ​ចេញ​ឈាម​​​ក្នុង​រាង​កាយ ) ។ដោយ​ឡែក ការ​សិក្សា​មួយ​ចំ​នួន​ទៀត​ក៏​បាន​ភ្ជាប់​ថ្នាំ Ambienទៅ​នឹង​បញ្ហា​សុខ​ភាព​ជា​ច្រើន​។ ការ​សិក្សា​មួយ​កាល​ឆ្នាំ​២០១២​បាន​រក​ឃើញ​ថា អត្រា​ស្លាប់​ពី​ជំ​ងឺ​មហារីក​បាន​កើន​ឡើង​ខ្ពស់​ក្នុង​ចំណោម​អ្នក​ដែល​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​ដេកAmbien​ ៕