ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ទៀត​ហើយ​​ស​ប្ដា​ហ៍​នេះ ​ជើង​ឯក​​ប៉ះ​ជើងឯក​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ នៃ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡាប្រដាល់​ក្នុង​កម្មវិធី​«​អ្នក តស៊ូ​គុន​ខ្មែរ​គោ​ជល់​» ជើងឯក​ប៉ះ​ជើងឯក នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី ទីបំផុត​បាន​រក​ឃើញ​ហើយ​អ្នក​ដែល​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ នៃ ព្រឹត្តិ​ការណ៍​ប្រកួត​កីឡាប្រដាល់​ក្នុង​កម្មវិធី​«​អ្នក តស៊ូ​គុន​ខ្មែរ​គោ​ជល់​» ជើងឯក​ប៉ះ​ជើងឯក នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី ទីបំផុត​បាន​រក​ឃើញ​ហើយ​អ្នក​ដែល​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា គឺ កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ជួប​ប្រកួត​ជាមួយ នី សុ​ភី (​មុន​នេះ ឈ្មោះ ឡុ​ង សុ​ភី​) មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ នី សុ​ភី សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​មាន បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ​ដូច​គ្នា ប៉ុន្តែ​រវាង​គេ​ទាំង​ពីរ​ធ្លាប់​ជួប ប្រកួត​ជាមួយ​គ្នា​បាន​ចំនួន​២​លើក​ប៉ុណ្ណោះ ដោយចាញ់​ឈ្នះ​ម្ដងម្នាក់​ដូច​គ្នា ។ ប៉ុន្តែ នី សុ​ភី បាន​ត្រឹមតែ​យកឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ ចំណែក រឿង សោ​ភ័​ណ្ឌ ធ្លាប់​វាយ​ផ្ដួល នី សុ​ភី ឱ្យ​សន្លប់​នៅត្រឹម​ទឹក​ទី​២។

ដោយឡែក សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត មួយ​ចំនួន​បាន​ចាត់​ទុក​ថា ការ​ចាញ់​ដោយ​សន្លប់​នៅ​ក្រោម​កណ្ដាប់ដៃ រឿង សោ​ភ័​ណ្ឌ គ្រាន់តែ​ជា​រឿង​ភ្លាត់ស្នៀត​ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ ការ​ជួប​គ្នា​លើក​នេះ អ្នកគាំទ្រ​ទាំង​សងខាង​កាន់ តែ​ទន្ទឹងរង់ចាំ​មើល​ថា តើ​តំណែង​ជា​ម្ចាស់​ជើងឯក «​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​» លើក​នេះ ធ្លាក់​ទៅ​លើ​អ្នក​ណា ។

កីឡាករ រឿង សោ​ភ័​ណ្ឌ ជា​ម្ចាស់​ខ្សែក្រវាត់​រហូត​ដល់​៧​ស្ថាប័ន រីឯ នី សុ​ភី ក៏​មិនជា​អន់​ដែរ ដែល​សព្វថ្ងៃ​កំពុង​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​រហូត​ដល់​៦​ស្ថាប័ន ។ ទោះជា​យ៉ាងណា នៅ​មុន​ថ្ងៃ​ប្រកួត​មក​ដល់ ទាំង​សងខាង​សុទ្ធតែ​បាន​ប្ដេជ្ញា​ចិត្ត​រៀង​ៗ​ខ្លួន​ថា ត្រូវ​តែ​យកឈ្នះ​ការ​ប្រកួត​ឱ្យ
ទាល់តែ​បាន ហើយ​ថែម​ទាំង​មាន​ជំនឿ​ចិត្ត​ខ្ពស់ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​អន្តរជាតិ​នេះ​ទៀត​ផង ។

លោក ឡុ​ង សាល​វ័​ន្ត បានឱ្យ​ដឹង​ថា លោក​ពិតជា​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​សិស្ស​របស់ លោក ដោយ​លោក​ជឿជាក់​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​គេ​ជា​ច្រើន​ស​ប្ដា​ហ៍​មកនេះ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត លើក​នេះ​ត្រូវ​តែ​ឈ្នះ​ព្រោះ​ប្រាក់​រង្វាន់​ដែល​ទទួល បាន​មាន​រហូត​ដល់​៤​ពាន់​ដុល្លារ ដូច្នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ចំណែក​កីឡាករ រឿង សោ​ភ័​ណ្ឌ ក៏​ធ្លាប់​បានលើក​ឡើង​កាលពី​ពេល​មុន​ៗ​ដែរ​ថា សម្រាប់​ពាន រង្វាន់​មួយ​នេះ​មិន​អាច​ឱ្យ​របូត​នោះ​ទេ ហើយ​ក៏ ជា​ពេលវេលា​ដ៏​សម​ស្រប​បំផុត ដែល​រូបគេ​ត្រូវ​តែ​ប្រឈម​ជាមួយ​គូប្រកួត​ចាស់​ដ៏​គ្រោះថ្នាក់​បំ ផុត ។

គេ​បាន​គិត​ថា នី សុ​ភី ខ្ពស់​ជាង ដូច្នេះ​មិន​អាច​វាយ​ជា​ប្រយោល​បាន​ទេ ត្រូវ​តែ​ចូល​កៀក​ដើម្បី​ប្ដូរ​កណ្ដាប់ដៃ​ឱ្យ​បាន​ច្រើន ។ បើ​តាម​គេ​​ធ្លាប់​ដឹង រឿង សោ​ភ័​ណ្ឌ គេ​ទាប​បន្តិច​មែន​តែ​ស្នៀត​ជើង​របស់​គេ​ទាត់​ចេញ​បាន​ខ្ពស់​ល្អ​ណាស់ ហ៊ាន​តែ​ប្រហែស​ច្បាស់​ជា​កញ្ចឹងក​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ