លោក​ត្រាំ​សន្យា​វាយ​ពួក​តា​លី​បង់​ខ្លាំង​បំផុត


សហរដ្ឋអាមេរិក ៖ សម្រាប់​ខួប​លើក​ទី​១៨​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា ប្រធានា​ធិបតី​​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​សន្យា​បង្កើន​ការ​ប្រយុទ្ធ ប្រឆាំង​ពួក​តា​លី​បង់ ក្រោយ​ពី​លោក​លុប​ចោលការ​ជួប​គ្នា​មួយ ដែល​បាន​គ្រោង​ធ្វើ​ជាមួយ​បណ្ដា​ប្រមុខ​ពួក​នោះ សំដៅ​បញ្ចប់​អន្តរាគមន៍​របស់​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ក្នុង​ពិធី​មួយ​នា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ដោយ​មាន​វត្តមាន​របស់​បណ្ដា​សាច់ញាតិ​ជន​រង​គ្រោះ ដោយ​សារ​ការ​វាយប្រហារ ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ពី​សំណាក់​ពួក​ជី​ហា​ដ​អាល់​កៃ​ដា ដែល​ពេល​នោះ​ការពារ​ដោយ​ពួក​តា​លី​បង់ លោក​ត្រាំ​ថ្លែង​ថា រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយ​នេះ យើង​បាន​វាយ​ប្រហារ​ពួក​សត្រូវ​យើង​យ៉ាង​ខ្លាំងក្លា​បំផុត​ដែល​យើង​ពុំ​ធ្លាប់​ធ្វើ ហើយ​ការ​វាយប្រហារ​បែប​នោះ​នឹង​បន្ត​ទៅ​ទៀត​។

ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​ប្រកាសក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៧​កញ្ញា​ថា លោក​ត្រៀម​ទទួល​ជួប​ជាមួយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​តា​លី​បង់ ក្នុង​និវេសន​ដា្ឋ​​ន​របស់​លោក​CAMP DAVID មុន​ពេល​លុប​ចោល​វិញ​នានា​ទី​ចុង​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ