ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ម៉ាស៊ីន​១០០​គ្រឿង​ចែក​សហគមន៍​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ទូក​ម៉ាស៊ីន​ចំនួន​១០០​គ្រឿង​ ត្រូវ​បាន​ធ្វើ​ពី​ធី​ចែក​ជូន​ដល់​សហ​គម​ន៍នេសាទនៅ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​ចំនួន​២​ខេត្ត គឺ​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង ដើម្បី​លើ​កំពស់​ការ​អភិរក្ស​ធន​ធានធម្មជាតិ​ត្រី​មេ​ពូជ និង​សត្វ​ផ្សោត​និង​ការពារ បង្ការ​បង្ក្រាប បទល្មើស​នេសាទ​ក្នុង​ដែន​សហ​គម​រៀង​ៗ​ខ្លួន…

ខេត្តក្រចេះ ​៖ ទូក​ម៉ាស៊ីន​ចំនួន​១០០​គ្រឿង​ ត្រូវ​បាន​ធ្វើ​ពី​ធី​ចែក​ជូន​ដល់​សហ​គម​ន៍នេសាទនៅ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​ចំនួន​២​ខេត្ត គឺ​ខេត្តក្រចេះ​និង​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង ដើម្បី​លើ​កំពស់​ការ​អភិរក្ស​ធន​ធានធម្មជាតិ​ត្រី​មេ​ពូជ និង​សត្វ​ផ្សោត​និង​ការពារ បង្ការ​បង្ក្រាប បទល្មើស​នេសាទ​ក្នុង​ដែន​សហ​គម​រៀង​ៗ​ខ្លួន ​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​លោកវេ​ង សា​ខុន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា បាន​ដឹកនាំប្រតិភូ​អញ្ជើញ​ចែក​ទូក​ម៉ា​ស៊ីន​​ដល់​ប្រជា​សហ​គម​ទាំង​ចំនួន​៥០​សហ​គមន៍ ក្នុង​នោះ​ខេត្តក្រចេះមាន​២៥​សហ​គម​ន៍ និង​ខេត្ត ស្ទឹង​ត្រែង​មាន​ចំនួន​២៥​សហ​គមន៍ ដោយ​ក្នុង​១​សហ​គមន៍​​ទទួល​បានទូក​ម៉ាស៊ីន​ចំនួន​២​គ្រឿង ។

ក្រុម​ន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​បាន​លើក​ឡើង​ថា ទូក​ម៉ាស៊ីន​ល្បឿន​លឿន ដែល​ប្រជា​សហគមន៍ ទទួល​បាន​ក្រោមការ​ចែក​ជូន​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​កិ​សកម្មនេះ ​ជា​មធ្យោបាយដ៏​ល្អ​របស់​ប្រជា​សហ​គមន៍ ក្នុង​ភារកិច្ច​អភិរក្ស​និង​ការពារ​មច្ឆជាតិ​នៅ​តាមដែន​សមត្ថកិច្ច​របស់​ខ្លួន ខណៈកន្លង​មក​ ពួក​គាត់​ជា​ប្រជា​សហ​គម​ន៍ទាំង​អស់នោះ មានការប្រឈម​ទៅ​នឹងការ​ខ្វះខាត​សម្ភារ សម្រាប់​ចុះ​ល្បាត​និង​ប្រដេញ​ជាមួយ​និង​ក្រុម​ជនល្មើសនេសាទ ដែល​ពួក​គេ​ប្រើប្រាស់​សុ​ទ្ធ​​តែ​ឧបករណ៍ទំនើប​ៗ​ និង​មធ្យោបាយ​ចល័ត​ឆាប់​រហ័ស​។

ក្រុម​មន្ត្រី​អ្នក​អនុវត្ត​ទាំងនេះ ​បាន​លើក​ឡើង​ទៀត​ថា ពលរដ្ឋ​នៅ​ខេត្តក្រចេះ​ចំនួន​ជាង៦០​ភាគរយ​ពួក​គាត់​បាន​ចាប់​យក​របរ​នេសាទ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រ​យ៉ោ​ល​។ ដោយសារ​តែកត្តា​ភូមិសាស្ត្រ​​​នានា​ក្នុង​ដង​ទន្លេ មេគង្គ ក៏​ដូច​ជា​តំបន់​អភិរក្ស​ផ្សេង​ទៀត​ មាន​ភាព​ស្មុគស្មាញបន្តិច ម្យ៉ាងទៀត​ដោយសារ​កង្វះ​សម្ភារ​និង​ថវិការ​គាំទ្រ​លើ​សកម្មភាព​អនុវត្ត​របស់​ក្រុម​មន្ត្រី ទើប​ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​មួយ​ក្តាប់​តូច​នៅ​តែ​មានការ​លប​លួច​ធ្វើ​នេសាទ​ខុសច្បាប់​បាន​។

ប៉ុន្តែ​យ៉ាងណា ​ដោយសារ​តែ​ការ​ខិតខំ​របស់​មន្ត្រី​ដែល​បាន​ចុះ​អនុវត្ត ដោយ​មាន​កិច្ច​សហការ​ល្អ​រវាង​ប្រជា​សហ​គម អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ក្នុង​កិច្ច​ការងារ​ចុះ​ល្បាត ការ​បង្ក្រាប ក៏​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​គតិ​យុ​ទ្ឋ​នានា​ពាក់​ព័​ន្ឋ​និង​បទល្មើស ជលផល​នៅ​តាម គោលដៅ​ដែល​ធ្លាប់​ប្រឈម​ធ្វើ​ឲ្យ​ចំនួន​បទល្មើស​នេសាទ​ដែល​ធ្លាប់​កើត​មាន នា​ពេល​កន្លង មក​មាន​តួរ​លេខ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ទូក​ដល់​ប្រជា​សហគមន​នា​ព្រឹក​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក​វេ​ង សា​ខុន បាន​មាន​ប្រសា​ស​លើក​ឡើង​ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​កម្ពុជា​ដែល​ពឹងផ្អែក ដោយ​ប្រ​យ៉ោ​ល​ឬ​ដោយ​ផ្ទាល់ លើ​របរ​នេសាទ​ក្នុង​បរិមាណ​ជាង​១​លាន​គ្រួសារ​ក៏​ដោយសារ តែ​ទឹកដី​កម្ពុជា​មាន​សក្តានុពល​លើ​ធនធាន​មច្ឆជាតិ​។ ​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ