ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​សព​អតីត​ប្រធានាធិបតី​ មក​ធ្វើ​បុណ្យ​នៅ​ស្រុក

4 ឆ្នាំ មុន

ប្រទេស​ហ្ស៊ីម​បា​វេ ៖ សព​របស់​អតីត​ប្រធានាធិបតី​ហ្ស៊ីម​បា​វេ លោក​រ៉ូ​ប៊ែ​ត​មូ​ហ្គា​បេ​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍ កាលពី​ថ្ងៃ​ទី​១១​កញ្ញា សម្រាប់​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​រយៈពេល​ច្រើន​ថ្ងៃ​និង​ធ្វើ​បុណ្យសព​កម្រិត​ជាតិ ក្នុង​ប្រទេស​ដែល​លោក​ធ្លាប់​ដឹកនាំ​ក្នុង​កណ្ដាប់ដៃ​ដែក អស់​រយៈពេល​ដល់​ទៅ​៣៧​ឆ្នាំ​។ វីរបុរស​នៃ​ឯករាជ្យ​ភាព​ហ្ស៊ីម​បា​វេ ជា​អតីត​អាណានិគម​អង់គ្លេស​នោះ…

ប្រទេស​ហ្ស៊ីម​បា​វេ ៖ សព​របស់​អតីត​ប្រធានាធិបតី​ហ្ស៊ីម​បា​វេ លោក​រ៉ូ​ប៊ែ​ត​មូ​ហ្គា​បេ​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍ កាលពី​ថ្ងៃ​ទី​១១​កញ្ញា សម្រាប់​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​រយៈពេល​ច្រើន​ថ្ងៃ​និង​ធ្វើ​បុណ្យសព​កម្រិត​ជាតិ ក្នុង​ប្រទេស​ដែល​លោក​ធ្លាប់​ដឹកនាំ​ក្នុង​កណ្ដាប់ដៃ​ដែក អស់​រយៈពេល​ដល់​ទៅ​៣៧​ឆ្នាំ​។

វីរបុរស​នៃ​ឯករាជ្យ​ភាព​ហ្ស៊ីម​បា​វេ ជា​អតីត​អាណានិគម​អង់គ្លេស​នោះ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៦​កញ្ញា​ក្នុង​ជន្មាយុ​៩៥​ឆ្នាំ ក្នុង​មន្ទីរពេទ្យ​ទំនើប​មួយ​របស់​សិង្ហ​បុរី ជា​កន្លែង​ដែល​លោក​តែង​មក​ព្យាបាល ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

មក​ពី​សិង្ហ​បុរី​យន្តហោះ​ពិសេស​ដែល​ដឹក​សព​លោក​មូ​ហា្គ​បេ បាន​ចុះ​ចត​នា​វេលា​រសៀល​ថ្ងៃ​ទី​១១​កញ្ញា​នៅ​ព្រ​លាន​យន្តហោះ​នៃ​រដ្ឋធានី​ហា​រ៉ា​រេ មានឈ្មោះ​ថា​ព្រ​លាន​យន្តហោះ​មូ​ហ្គា​បេ​។ គ្រប​ដោយ​ទង់ជាតិ​ហ្ស៊ី​ម​បា​វេ មឈូស​សព​លោក​មូ​ហ្គា​បេ ត្រូវ​សែន​ចេញពី​យន្តហោះ​ដោយ​កង​ទាហាន រហូត​ដល់​វេទិកា​មួយ​ដែល​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​EMMERSON MNANGAGWA​និង​ភរិយា​មេ​មា​យ​លោក​មូ​ហ្គា​បេ លោកស្រី​ហ្គ្រា​សមូ​ហ្គា​បេ​ដែល​ស្លៀកពាក់​ខ្មៅ​ស្ថិត​នៅ​ទីនោះ​។

កន្លែង​បញ្ចុះសព​លោក​មូ​ហ្គា​បេ​ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៥​កញ្ញា នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ដោយ​រឿង​នោះ​ជា​ការ​ស្រុះស្រួល​គ្នា រវាង​អាជ្ញាធរ​និង​សាច់ញាតិ​គ្រូ​សារ​លោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ