ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​មិន​បដិសេធ​ការ​សម្រាល​ទណ្ឌកម្ម​អី​ុ​រ៉​ង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១១​កញ្ញា​ទំលាយ​ឲ្យ​ដឹង​ថា លោក​មិន​បដិសេធ​ឡើយ​ការ​សម្រាល​ជាយថាហេតុ​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​អ៊ី​រ៉​ង់ សំដៅ​បើកផ្លូវ​ទៅ​រក​ការ​ជួប​គ្នា​មួយ ជាមួយ​សម​ភាគី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​។ ចាប់តាំងពី​ដើមខែ​កញ្ញា​មក​លោក​ត្រាំ​តែង​លើក​ជា​បន្តបន្ទាប់ ពី​ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​មួយ ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​។…

សហរដ្ឋអាមេរិក​-​អ៊ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១១​កញ្ញា​ទំលាយ​ឲ្យ​ដឹង​ថា លោក​មិន​បដិសេធ​ឡើយ​ការ​សម្រាល​ជាយថាហេតុ​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​អ៊ី​រ៉​ង់ សំដៅ​បើកផ្លូវ​ទៅ​រក​ការ​ជួប​គ្នា​មួយ ជាមួយ​សម​ភាគី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​។

ចាប់តាំងពី​ដើមខែ​កញ្ញា​មក​លោក​ត្រាំ​តែង​លើក​ជា​បន្តបន្ទាប់ ពី​ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​មួយ ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​។ កាលពីដើម​ស​ប្ដា​ហ៍​មុន​ពេល​សួរ​លោក​ពី​ការ​ជួប​ទល់មុខ​គ្នា​ជាយថាហេតុ​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក​នា​ដំណាច់​ខែកញ្ញា ខាងក្រៅ​មហាសន្និបាត​អ​.​ស​.​ប លោក​ត្រាំ​ថ្លែង​ថា​វា​អាច​។

រួច​ពេល​សួរ​លោក​ក្នុង​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន ពី​ការ​លុប​ចោល​មួយ​ផ្នែក​នៃ​ទណ្ឌកម្ម ជា​លក្ខខណ្ឌ​ជា​មុន​របស់​ក្រុង​តេ​ហេ​រ៉​ង់​សម្រាប់​ការ​ជួប​គ្នា​កំពូល​មួយ​លោក​ត្រាំ​ថា យើង​នឹង​ពិនិត្យ យើង​នឹង​ពិនិត្យ​! ខ្ញុំ​គិត​ថា​អ៊ីរ៉​ង់​មាន​សក្ដានុពល​ធំ​មួយ ហើយ​លោក​អះអាង​ជា​ថ្មី​ថា លោក​មិន​ស្វែងរក​ការ​ផ្លាស់​ប្ដូរ​របប​អ៊ី​រ៉​ង់​ឡើយ​។ យើង​សង្ឃឹមថា​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​។

ប្រសិនបើ​មិន​អាច​ទៅ​រួច​នោះ​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ​។ ប៉ុន្តែ​ខ្ញុំ​យល់​ថា អ៊ី​រ៉​ង់​ចង់​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ព្រោះ​គេ​ពុំ​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​បែប​នេះ​។ លោក​លើក​ពី​ការ​លំបាក​ដ៏​ធំ​ខាង​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉​ង់​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOOMBERTG​ថា លោក​ត្រាំ​បាន​លើក​ដោយ​ចំហ​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​នៅ​សេត​វិមាន ពី​គំនិត​នៃ​ការ​សម្រាល​បណ្ដា​ទណ្ឌកម្ម ជា​ថ្នូរ​នឹង​ការ​ជួប​ទល់មុខ​គ្នា ជាមួយ​លោក​ហា​សាន់​រ៉ូ​ហា​នី​។

គំនិត​នោះ​ទទួល​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក លោក​STEVEN MNUCHIN តែ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ពី​សំណាក់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក​JOHN BOLTON​។ ការ​ដក​តំណែង​ទីប្រឹក្សា​សន្តិសុខ​រូប​នោះ​កាលពី​ថ្ងៃ​ទី​១០​កញ្ញា អាច​រួមចំណែក​សម្រួល​ដល់​ការ​ជួប​គ្នា​មួយ ដែល​តាំងពី​យូរ​មក​ហើយ​មិន​អាច​ទៅ​រួច​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ