ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះប្រមូលទាំង​ប្រុសទាំងស្រី​ក្រោយ​ប្រព្រឹត្តល្មើសច្បាប់​នៅភូមិសង្កែ​

4 ឆ្នាំ មុន
  • តាកែវ

ត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ឈុ​ន សុមេធា សហការ​ជាមួយ​កម្លាំង​មូល​ដ្ឋាន​អាវុធហត្ថ​ស្រុក​បាទី បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ចំនួន​៤​នាក់​…

ត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី
ឈុ​ន សុមេធា សហការ​ជាមួយ​កម្លាំង​មូល​ដ្ឋាន​អាវុធហត្ថ​ស្រុក​បាទី បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ចំនួន​៤​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ដើម្បី​បញ្ជូន​ឡើង​តុលាការ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ខាងលើ ក្នុង​នោះ​១-​ឈ្មោះ ណុ​ប ម៉ៅ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២-​ឈ្មោះ ស៊ឹ​ម សុ​ភក្តិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន ៣-​ឈ្មោះ គឹ​ម ធួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​៤-​ឈ្មោះ វ៉​ន សុខ​គឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣២​កញ្ចប់ ទូរ​សព្ទ័​ចំនួន​២​គ្រឿង​និង​សម្ភារៈ​សម្រាប់​សេព​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​កាន់​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ