ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា នឹង​ប​ញ្ជូ​ល​ដីកាចាប់ខ្លួន​លោក សម រ​ង្ស៊ី ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សម្តេច​នឹង​បញ្ជូន ដីកាចាប់ខ្លួន​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សម្តេច​នឹង​បញ្ជូន ដីកាចាប់ខ្លួន​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​ប្រទេស​ជា សមាជិក​អាស៊ាន ។ ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​គ្មាន​បំណង​ណាមួយ ដើម្បី​យក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​និយាយ​ជាមួយ​ភ្ញៀវ​បរទេស​ណាមួយ​នោះ​ទេ ។ ក៏​ប៉ុន្តែ​កន្លង​ទៅ​មាន​បណ្ឌិត​អ្នកវិភាគ​ម្នាក់​បាន​លើក​ថា ទស្សនកិច្ច​របស់​ឧ​បក​នាយ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ប្រាក់ សុ​ខុន បាន​លើក​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជា​ធិ​តេ​យ្យ​ឡាវ ច្បាស់​ធានា​កុំ​ឲ្យ​ពួក​អា​រត់​ចោល​គុក (​លោក​សម រ​ង្ស៊ី​) ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុងប៉ារីស ត្រៀម​ចូល​កម្ពុជា​វិញ​តាម​ច្រក​ឡាវ ។

ដែល​ឡាវ​ចាត់​ទុក​ថា នេះ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ចាត់ជា​ចំណាប់ខ្មាំង ប្រសិនបើ​កម្ពុជា​មិន​ព្រម​ទេ គឺ​ឡាវ​នឹង​ផ្តល់​ឱកាស​ឲ្យ​អា​អ្នក​រត់​ចោល​គុក​ត្រៀម​ចូល​ស្រុក ដើម្បី​ប្រើប្រាស់​ដី​ឡាវ ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ផ្តាំ​ទៅ​លោក​បណ្ឌិត​ឲ្យ​បាន​ជ្រាប​សារព័ត៌មាន ដែល​បាន​សម្ភាសន៍​នោះ​ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​ខ្ញុំ ត្រង់​សារព័ត៌មាន​ចុះ​ផ្សាយ ឬ​មិន​ចុះ​ផ្សាយ គឺជា​រឿង​របស់​សារព័ត៌មាន​ទេ ។ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​បណ្ឌិត​មានការ​ខុសឆ្គង​បន្ត​ទៀត ជាមួយ​ឥរិយាបថ របស់​ឡាវ ឬ​ជាមួយ​ឥរិយាបថ​របស់​ថៃ ឬ​វៀតណាម ឬ​ឥរិយាបថ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន នោះ​ទេ ។

សុំ​ទោស​ចំពោះ​លោក​បណ្ឌិត លោក​គួរ​ទៅ​រៀន​ឲ្យ​ច្រើន​បន្តិច​អំពី​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ហើយ​លោក​បណ្ឌិត​គួរ​ទៅ​រៀន​ឲ្យ​ចេះ​ដឹង​ច្រើន​បន្តិច​អំពី​គោលការណ៍​អាស៊ាន​ស្តី​ពី​ការ​មិន​ជ្រៀល​ជ្រែកចូល​ក្នុង​កិច្ច​ផ្ទៃក្នុង​ផង​គ្នា​» ។ សម្តេច​ប​ន្តែ​ម​ថា កម្ពុជា និង​ឡាវ​មាន​ទំនាក់ទំនង​គ្នា​ល្អ​ណាស់ ហើយ​ខ្ញុំ​ចង់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​បញ្ជាក់​បន្តិច​ចំពោះ​អ្នក​សារព័ត៌មាន និង​ទៅ​កាន់​បណ្ឌិត​កម្ពុជា​ម្នាក់ ព្រោះ​គេ​នឹង​ចាត់​ទុក​ថា ក្រុម​នោះ​នឹង​ប្រើប្រាស់​ដី​ឡាវ​ចូល​មក​កម្ពុជា ។ ខ្ញុំ​ចង់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ ទៅ​ពួក​គេ​អំពី​គោលការណ៍​អាស៊ាន និង​គោលការណ៍​របស់​ឡាវ​មិន​អនុញ្ញាត​ផ្តល់​ទឹកដី​ឡាវ​ប្រឆាំង និង​កម្ពុជា ឬ​ប្រឆាំង​ប្រទេស​ជិតខាង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​ក៏​បាន​ទទួល​រួច​ហើយ​នូវ​សាលា​ដីកា​តុលាការ ដើម្បី​ចាប់​ខ្លូ​ន​ជន​ណា​ដែល​សាលា​ដីការ​តុលាការ​ផង​ដែ ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖«​យើង​ក៏​នឹង​ប​ញ្ជូ​ល​នូវ​សាលដីកា​តុលាការ​ទៅ​កាន់​ក្រប​ខណ្ឌ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ។ អី​ញ្ចឹ​ង​សូម​អញ្ជើញ​ធ្វើ​តាម​ចំណង​របស់​ខ្លូ​ន​ទៅ​ចុះ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សោកស្តាយ​គ្រាន់​ថា បណ្ឌិត​ម្នាក់​វិភាគ​ថា បើ​មិន​ប្រគល់​ដី​ទេ​ឡាវ និង​ប្រគល់​ដី​ឲ្យ​ក្រុមប្រឆាំង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​កម្ពុជា​» ។

លោក​ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith)​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖«​ប្រសិនបើ​មាន​បុគ្គល​ណា​ដែល​មានទោស​មក​ឆ្លង​ប្រទេស​ឡាវ សញ្ញា​តិ​ណា​ក៏​ដោយ បើ​យក​ដី​ឡាវ​ទៅ​បំផ្លាញ​ប្រទេស​ផ្សេង​នោះ​យើង​នឹង​ធ្វើការ​យ៉ាង​ម៉ត់ចត់​មិន​ឲ្យ​កើត​បញ្ហា​នេះ​ឡើង​ឡើយ​» ។ លោក​បន្ត​ថា ប្រទេស​កម្ពុជា គឺជា​មិត្តភក្តិ ហើយ​ព័ត៌មាន​ដែល​លើក​ឡើង​នោះ​គឺជា​ព័ត៌មាន​មិនល្អ​បង្កើត​ភាព​បំបែកបំបាក់​ឲ្យ​ប្រទេស​ឡាវ និង​កម្ពុជា ។ ខ្ញុំ​សុំ​ទៅ​បណ្ឌិត​ដែល​សម្តេច​តេ​ជោ​លើក​ឡើង​ថា​កុំ​យក​បញ្ហា​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឡាវ និង​កម្ពុជា​មានការ​បែកបាក់​គ្នា ។ ជា​ការ​បំបែកបំបាក់​ប្រជាជន​កម្ពុជា និង​ឡាវ និង​រវាង​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា និងរ​ដ្ឋា​បាល ឡាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ