ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​បើក​អគ្គ​កុងស៊ុល​នៅ​ក្រុងព្រះសីហនុ ហើយ​អរគុណ​កម្ពុជា​ដែល​បាន​បិទ​ល្បែង​អន​ឡាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​ចិន​បាន​អះអាង​ថា រដ្ឋាភិបាល​ចិន​ចង់​បើក​អគ្គ​កុងស៊ុល​ចិន នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​អរគុណ​កម្ពុជា​ដែល​បាន​បិទ​ល្បែង​អន​ឡាយ ដែល​បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​ឡើយ ។ ការ​បញ្ជាក់​របស់​ភាគី​ចិន​នេះ ខណៈ​លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​ចិន​បាន​អះអាង​ថា រដ្ឋាភិបាល​ចិន​ចង់​បើក​អគ្គ​កុងស៊ុល​ចិន នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​អរគុណ​កម្ពុជា​ដែល​បាន​បិទ​ល្បែង​អន​ឡាយ ដែល​បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេ​ភាគី​ឡើយ ។ ការ​បញ្ជាក់​របស់​ភាគី​ចិន​នេះ ខណៈ​លោក ឆួ​យ អៃ​មីន CUI AIMIN អគ្គនាយក​នៃ​នាយកដ្ឋាន​កុងស៊ុល​ក្រសួងការបរទេស​ចិន ក្នុង​ជំនួប​ពិ​ភា​ក្ស​ការងារ​ជាមួយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ នា​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ជំនួប​លោក ឆួ​យ អៃ​មីន CUI AIMIN អគ្គនាយក​នៃ​នាយកដ្ឋាន​កុងស៊ុល​ក្រសួង​ការ បរទេស​ចិន​បាន​លើក​ឡើង​ថា គោលបំណង​របស់​គណប្រតិភូ​មក​ទស្សនកិច្ច​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្រាវជ្រាវ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ពិសេស​ការ​ចង់​បើក​ស្ថាន​កុងស៊ុល​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក​បន្ត​ថា មាន​ប្រទេស​មួយ​ចំនួន​បាន​បើក​រួច​មក​ហើយ នៅ​ខេត្ត​ព្រះ​សីហ​នុ​តាម​រយៈ​កិច្ច​ប្រតិបត្តិការ​ជំរុញ​ការ​លើក​ស្ទួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កិច្ច​ធ្វើ​ឱ្យ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ល្អជា​បន្តបន្ទាប់ និង​បាន​ថ្លែងអំណរគុណ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន​កន្លង​មក ជា​ពិសេស​ការ​បិទ​ល្បែង​អន​ឡាញ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ហើយ​សកម្មភាព​បិទ​ល្បែង​អន​ឡាញ​នេះ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​អនាគត​ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​តំបន់​មួយ​ដែល​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​អាស៊ី ។ ចំណែក​លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ស្វាគមន៍​ប្រតិភូ​ក្រសួងការបរទេស​ចិន​មក​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ និង​បន្ត​មក​ក្រុងព្រះសីហនុ ដែល​មាន​អ្នក​វិនិយោគ​ចិន​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​មាន​ដូច​ជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹក​ជញ្ជូន សំណង់ ទេសចរណ៍ និង​កាស៊ីណូ ហើយ​សកម្មភាព​នេះ​រួមចំណែក​ដោះស្រាយ​ការងារ​ជូន​យុវជន​កម្ពុជា​ជាង​៩​ម៉ឺន​នាក់ ។

លោក​អភិបាលខេត្ត​ថា នៅ​ក្រុងព្រះសីហនុ​មាន​ប្រជាពលរដ្ឋ​ចិន​៥០​ភាគរយ និង​កម្ពុជា ៥០​ភាគរយ ម្យ៉ាងទៀត​លំហូរ​អ្នក​វិនិយោគ​គិ​ន​ចិន និង​ទេសចរណ៍​ចិន​យ៉ាង​កំ​ហុ​កមក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន​នេះ ។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​បញ្ឈប់​បិទ​ល្បែងភ្នាល់​តាម​អន​ឡាញ​បញ្ចប់ នៅ​ចុងឆ្នាំ​២០១៩ ព្រោះ​វិស័យ online មិនមែន​ប្រកបដោយ​ចីរភាព​នោះ​ទេ​យើង​មាន​វិស័យ​ជា​ច្រើន​ទៀត​មាន​ដូច​ជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដឹក​ជញ្ជូន សំណង់​ជា​ផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ឱ្យ​ក្រសួងការបរទេស​ចិន​ជួយ​ជំរុញ​និង​ការ​វិនិយោគ​លើ​វិស័យ​សុខាភិបាល​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ព្រោះ​បច្ចុប្បន្ន​នៅ​ពេល​ឈឺ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​ចិន​តែងតែ​ចេញ​ទៅ​ក្រៅប្រទេស​ព្យាបាល​ជំងឺ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ