ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​២​នាក់​ប្តី​ប្រពន្ធ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្ដី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 7 និង 30 នាទី​យប់ ថ្ងៃ​ទី​11 ខែកញ្ញា…

ខេត្តកំពង់ឆ្នាំង ៖ ប្ដី​ប្រពន្ធ​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 7 និង 30 នាទី​យប់ ថ្ងៃ​ទី​11 ខែកញ្ញា ឆ្នាំ​2019 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​53 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​20-21 ចំណុច​លូ​បាក់​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​មានឈ្មោះ គង់ សេន អាយុ​60​ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ ប៉ុន្តែ​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ប្រពន្ធ​ឈ្មោះ សួង សា​រ៉េ​ត អាយុ​57​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ។

លុះ​ពេល​បើក​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​មក​ពីក្រោយ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​ម៉ូតូ និង​រ៉ឺ​ម៉ក​ធ្លាក់​ចូល​ស្នាមភ្លោះ​ហើយ​ស្លាប់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ម្តង ។ ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​តែ​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​បំណែក​រថយន្ត​មួយ​បន្ទះ​ពណ៌​ឈាម​ជ្រូក ។

ក្រោយ​ពេល​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​វត្ថុ​តាង​មាន​ម៉ូតូ និង​បំណែក​រថយន្ត​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​រក​ជន​បង្ក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ