ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…​អាយុ​វែង​មែន !

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី​និយាយ​ថា​…​មេដឹកនាំ​ខ្មែរក្រហម​សុទ្ធតែ​ជា​កំពូល​ឃាតករ​…​មាន​បាបកម្ម​ពេញ​ខ្លួន ម៉េច «​ក្រ​ងាប់​» ម្ល៉េះ ?​…​ម្នាក់​ៗ​ម៉េច​អាយុ​វែង​ម្ល៉េះ ? កសាង​បាបកម្ម​ធំម្លឹ​ង​ហើយ​…​មាន​អាយុ​វែង​ជាង​អ្នក​ធ្វើបុណ្យ​ច្រើន​ទៅ​ទៀត​…​ស៊ី​ដេក​ៗ​យ៉ាង​ស្រួល​រហូត​ដល់​អស់​ជីវិត​ខ្លួនឯង​តាម​ធម្មជាតិ​…​រក​តុលា​ការ​អន្តរជាតិ​កាត់ទោស​មិន​ទាន់​ចប់​…​ងាប់ (​ស្លាប់​) យ៉ាង​ស្រួល ។…

ប្រជាជន​កម្ពុជា​គ្រប់​ទិស​ទី​និយាយ​ថា​…​មេដឹកនាំ​ខ្មែរក្រហម​សុទ្ធតែ​ជា​កំពូល​ឃាតករ​…​មាន​បាបកម្ម​ពេញ​ខ្លួន ម៉េច «​ក្រ​ងាប់​» ម្ល៉េះ ?​…​ម្នាក់​ៗ​ម៉េច​អាយុ​វែង​ម្ល៉េះ ? កសាង​បាបកម្ម​ធំម្លឹ​ង​ហើយ​…​មាន​អាយុ​វែង​ជាង​អ្នក​ធ្វើបុណ្យ​ច្រើន​ទៅ​ទៀត​…​ស៊ី​ដេក​ៗ​យ៉ាង​ស្រួល​រហូត​ដល់​អស់​ជីវិត​ខ្លួនឯង​តាម​ធម្មជាតិ​…​រក​តុលា​ការ​អន្តរជាតិ​កាត់ទោស​មិន​ទាន់​ចប់​…​ងាប់ (​ស្លាប់​) យ៉ាង​ស្រួល ។

កំពូល​មេដឹកនាំ​របប​ខ្មែរក្រហម​…​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​សមតែ​មាន​អាយុ​ខ្លី​…​សមតែ​ឆាប់​អស់​អាយុ​…​ដឹង​អី​ម្នាក់​ៗ​មាន​អាយុ​ជិត​មួយ​សតវត្ស​…​រាប់​ឈ្មោះ​ពី ប៉ុ​ល ពត – អៀង សារី -​តា​ម៉ុ​ក – នួន ជា​…​ម្នាក់​ៗ​អស់​អាយុ​ខ្លួនឯង​…​ដែល​មាន​អាយុ​សុទ្ធតែ​លើស​ពី​៨០​ឆ្នាំទៅ​៩០​ឆ្នាំ​ឯណោះ ។

នៅ​សល់ កំពូល​មេដឹកនាំ​ម្នាក់​ឈ្មោះ ខៀវ សំ​ផ​ន​…​ក៏​មាន​អាយុ​ជិត​មួយ​សតវត្ស​ដែរ «៨៨​ឆ្នាំ​»…​ពិតជា​អាយុ​វែង​មែន​។

ប្រជាជន​ទូទៅ​បាន​សំដែង​មតិ​ដូច​ៗ​គ្នា​…​តាម​កំហុស​សម​ណាស់ ស្តេច​យមរាជ​ឆក់​យក​ជីវិត​ឆាប់​…​ដឹង​អី​មាន​អាយុ​វែង​លើស​អ្នក​ធ្វើបុណ្យ​ច្រើន​ទៅ​ទៀត ។

ទស្សនៈ​បែប​នេះ​…​មិនមែន «​ចង់​ប្រមាថ​» អាយុជីវិត​ពួក​គេ​ទេ​…​ប៉ុន្តែបើ​គិត​ពី​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​…​ក្នុង​សម័យ​ដឹកនាំ​ប្រទេស​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​…​វា​សម​ណាស់ «​អាយុ​ខ្លី​»…​មិន​សម​បាន​រស់នៅ​រហូត «​ស្លាប់​ខ្លួនឯង​» បែប​នេះ​ឡើយ ។

មាន​ទស្សនៈ​ខ្លះ​ថា​…​ពួក​នេះ​ប្រ​សិន​ទុក​ឱ្យ​រស់នៅ​ធម្មតា​ក្នុង​គ្រួសារ​…​ប្រហែល​អស់​អាយុ​យូរហើយ​…​ប៉ុន្តែ​ដោយសារ​គេ​នាំ​គាត់​មក​កាត់ទោស​…​ដេក​ស្រួល ស៊ី​ស្រួល មើលថែ​ទាំ​ព្យាបាល​…​ទើប​អាយុ​វែង​ម្លឹ​ង​ៗ ។

អ្នក​ដែល​មាន​កំហឹង​…​ដោយសារ​មាន​សាច់ញាតិ​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​…​នៅ​តែ​សំដែង​មតិ​ថា​…​មិន​គួរ​ទុក​ឱ្យ​គាត់​មានជីវិត​វែង​បែបនេះ​ទេ​…​នាំ​តែ​ឈឺចាប់​មិន​ស្រាក​…ពេល​បានឮ បានឃើញ​មុខ​គាត់​នៅ​រស់​…​នឹកឃើញ​ភ្លាម ការ​កាប់សម្លាប់​ក្នុង​របប​គាត់ ។

អ្នកខ្លះ​ថា​…​ខៀវ សំ​ផ​ន ក៏ «​ចង់​ងាប់​» ដែរ​…​ប៉ុន្តែ​តុលាការ​មិន​ចង់ឱ្យ​គាត់​ឆាប់​ទៅ​ទេ​…​ទុក​យូរ​ទៀត​គ្រាន់​ចិញ្ចឹម​ប្រាក់ខែ​អ្នក​ថែ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ