ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សំណាង​! គាស់​ស្រា​បៀរ​កម្ពុជា កំប៉ុង​ទី​១ ត្រូវ​រង្វាន់​ធំ ៤០​លាន​រៀល

4 ឆ្នាំ មុន
  • ស្វាយរៀង

គ្រាន់តែ​គាស់​ស្រា​បៀរ​កម្ពុជា កំប៉ុង​ទី ១ ដែល​ទិញ​យក​មក​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​របស់​លោក យ៉ង់ សុ​ភារៈ នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង…

គ្រាន់តែ​គាស់​ស្រា​បៀរ​កម្ពុជា កំប៉ុង​ទី ១ ដែល​ទិញ​យក​មក​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​របស់​លោក យ៉ង់ សុ​ភារៈ នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ស្រាប់តែ​ត្រូវ​រង្វាន់ ៤០​លាន​រៀល ធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់តែ​អធិកអធម ។

លោក សុ​ភារៈ បាន​រៀបរាប់​ថា​៖ «​ថ្ងៃ​ដែល​ខ្ញុំ​ឡើងផ្ទះ គឺ​សប្បាយ​ខ្លាំង​ណាស់ ព្រោះ​បាន​ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ហើយ​ពិសេស​ត្រង់​ថា រង្វាន់​ដែល​ត្រូវ​នោះ គឺជា​កំប៉ុង​ទី ១ ដែល​ប្រពន្ធ​ខ្ញុំ​គាស់​ថែម​ទៀត​» ។

ម្ចាស់​គេហដ្ឋាន​ដ៏​ថ្មី​សន្លាង​រូប​នេះ​នឹង​យក​ប្រាក់​រង្វាន់​មួយ​ចំណែក​ដែល​ត្រូវ ទៅ​ជួយ​គាំទ្រ​ដល់​ជីវភាព​បងប្អូន​ខ្លះ ហើយ​សល់​ប៉ុន្មាន​នឹង​យក​ទៅ​កែ​ច្នៃ​ផ្ទះ​របស់​លោក​បន្ថែម​ទៀត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ