ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​មែន​ៗ…​ដាក់​ក្នុង​ហោប៉ៅ​ខោ​មានអី​ជាប់​ជុង​ទាំង​៣​នាក់ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​បាន​ចេញ​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ទាប់​ពី​ឃើញ​ជិះ​ម៉ូតូឌុប​គ្នា​គួរ​ឲ្យ​សង្ស័យ​សមត្ថកិច្ច​បាន​ហៅ​សួរនាំ និង​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្ដែង​រក​ឃើញ ក្រាម​ព​ណ៍​ស​ថ្លា ៤​កញ្ចប់​ថង់​តូច ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​បាន​ចេញ​ល្បាត​ពួនស្ទាក់​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បន្ទាប់​ពី​ឃើញ​ជិះ​ម៉ូតូឌុប​គ្នា​គួរ​ឲ្យ​សង្ស័យ​សមត្ថកិច្ច​បាន​ហៅ​សួរនាំ និង​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្ដែង​រក​ឃើញ ក្រាម​ព​ណ៍​ស​ថ្លា ៤​កញ្ចប់​ថង់​តូច ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ជិត​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​សម្ដី​មន្ត្រី​នគរបាល​កង​អន្តរាគមន៍​ខណ្ឌមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​កង​អន្តរាគមន៍​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មក​ដល់​ចំណុច​ឃាត់ខ្លួន​ខាងលើ​បាន​ប្រទះ​ឃើញ​បុរស​៣​នាក់ កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក SUZUKI VIVA ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AG-6876 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​មានការ​សង្ស័យ ទើប​កម្លាំង​ល្បាត​បាន​ហៅ​មក​សួរនាំ និង​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ខ្លួន ។ ជាក់ស្ដែង​រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់ នៅ​ក្នុង​ហោប៉ៅ​ខោ ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​ទាំងអស់​គ្នា​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​បី​នាក់ បាន​ឆ្លើយ​សារភាព​ថា គ្រឿងញៀន​ទាំង​៤​កញ្ចប់​នោះ ជា​របស់​ពួក​គេ​ពិតមែន ដែល​ពួក​គេ​ទិញ​ក្នុង​១​កញ្ចប់ តម្លៃ​១​ម៉ឺន​រៀល យក​ទៅ​ជក់​ប៉ុណ្ណោះ ។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន ក្រាម​ព​ណ៍​ស​ថ្លា​ជា​គ្រឿងញៀន​ចំនួន​៤​កញ្ចប់​តូច និង​ទូរស័ព្ទ ចំនួន​១​គ្រឿង ម៉ាក Iphone និង​ម៉ូតូ​មួយ​គ្រឿង ម៉ាក SUZUKI VIVA ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1AG-6876 ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​លើ​ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ខណ្ឌមានជ័យ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ