ព្រោះតែពាក្យបញ្ចើចបញ្ចើធ្វើឱ្យអ្នកបួសខ្លះទោះជាត្រូវទោសធ្ងន់រហូតដល់អាបត្តិបារាជិកហើយ ក៏នៅតែហ៊ានបន្លំខ្លួនធ្វើជាព្រះសង្ឃបន្តទៀត នេះព្រោះតែខ្លាចបាត់បង់នូវពាក្យសរសើរ និងយស លាភដែលកំពុងមាន ។
អ្នកបួសប្រភេទនេះមានបាបកម្មធ្ងន់ធ្ងរណាស់ លុះបែកធ្លាយរូបកាយទៅនឹងទៅកាន់អបាយភូមិមិនខាន ។ កាលបើអ្នកបួសរូបណាមានទោសតាមផ្លូវវិន័យធ្ងន់ដល់ម្ល៉ឹងហើយក៏ដោយ ហើយនៅតែមិនលះបង់ឧត្តមភេទចេញ មកពីអ្នកបួសរូបនោះចង់បានមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរនេះឯង ក៏ចេះតែអន្ទងចិត្តឱ្យប្រព្រឹត្តអំពើអាក្រក់ផ្សេងៗដើម្បីជាប្រយោជន៍បច្ចុប្បន្ន គឺគេមិនគិតពីការគ្រោះថ្នាក់នៃជាតិសាសនាអ្វីឡើយ និងមិនខ្វល់ពីអបាយភូមិកំពុងបើកផ្លូវទេ ។
ចំពោះរឿងនេះអ្នកប្រាជ្ញពោលថា ពាក្យសរសើរ លាភ យសគឺជាមាត់ជ្រោះដ៏រអិលបំផុត វាងាយនឹងនាំឲ្យរបូតជើងធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលប្រមាទ។ ព្រោះហេតុនោះ ទើបយើងត្រូវប្រយ័ត្នឲ្យណាស់ចំពោះអ្នកបួសចិត្តមិនស្អាត យកសាសនាជាជម្រក ។
តែក៏មានព្រះសង្ឃច្រើនណាស់ដែលលោកល្អបរិសុទ្ធគួរជាទីជ្រះថ្លានៃបរិស័ទទាំង៨ទិស ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ