ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឯណា​១​ថ្ងៃ​ជាង​៣០០​តោន​ឯណោះ ពេល​នេះ​កំពុង​ឈឺក្បាល​រក​វិធី​ញែក​ចេញ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​សំរាម​គរ​ដូច​ភ្នំ​នៅ​ក្នុង​ទីលាន​ដាក់​សំរាម​ធ្វើ​ឲ្យ​ជះក្លិន​ស្អុយ​ដោយ​បច្ចុប្បន្ន​កំណើន សំរាម​កើនឡើង​ក្នុង​មួយ​ថ្ងៃ​ជាង​៣០០​តោន​ធ្វើ​ឲ្យ​ទីលាន​ចាក់សំរាម​ពោ​ពេញ​ទៅ​ដោយ​សំរាម​ហើយ​គ្មាន​អ្នកជំនាញ​ណា​មក​យក​សំរាម​ទៅ​កែ​ឆ្នៃ​ឬ​មាន​កម្លាំង​មក​ញែក​សម្រាម​យក​ទៅ​កែ​ឆ្នៃ​ទេ ។ ចំណែក​អាជ្ញាធរ​បាន​អះអាង​ថា ដោយសារ​បច្ចុប្បន្ន​មាន​កំណើន​ការ​ហូប​ចុក និង​ប្រើប្រាស់​សម្ភារ​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​បា​វិត កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​មាន​សំរាម​ប្រមាណ​ជាង​៣០០​តោន​ក្នុង​មួយ​ថ្ងៃជា​មូលហេតុ​នាំ​ឲ្យ​មាន​សំរាម​ច្រើន​ទើប​អាជ្ញាធរ និង​អង្គភាព​ដែល​ពាក់ព័ន្ធ​រក​ដំណោះស្រាយ…

ខេត្តស្វាយរៀង ៖ មាន​សំរាម​គរ​ដូច​ភ្នំ​នៅ​ក្នុង​ទីលាន​ដាក់​សំរាម​ធ្វើ​ឲ្យ​ជះក្លិន​ស្អុយ​ដោយ​បច្ចុប្បន្ន​កំណើន សំរាម​កើនឡើង​ក្នុង​មួយ​ថ្ងៃ​ជាង​៣០០​តោន​ធ្វើ​ឲ្យ​ទីលាន​ចាក់សំរាម​ពោ​ពេញ​ទៅ​ដោយ​សំរាម​ហើយ​គ្មាន​អ្នកជំនាញ​ណា​មក​យក​សំរាម​ទៅ​កែ​ឆ្នៃ​ឬ​មាន​កម្លាំង​មក​ញែក​សម្រាម​យក​ទៅ​កែ​ឆ្នៃ​ទេ ។

ចំណែក​អាជ្ញាធរ​បាន​អះអាង​ថា ដោយសារ​បច្ចុប្បន្ន​មាន​កំណើន​ការ​ហូប​ចុក និង​ប្រើប្រាស់​សម្ភារ​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​បា​វិត កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​មាន​សំរាម​ប្រមាណ​ជាង​៣០០​តោន​ក្នុង​មួយ​ថ្ងៃជា​មូលហេតុ​នាំ​ឲ្យ​មាន​សំរាម​ច្រើន​ទើប​អាជ្ញាធរ និង​អង្គភាព​ដែល​ពាក់ព័ន្ធ​រក​ដំណោះស្រាយ ត្រូវ​បង្កើត​ទីលាន​ញែក​សំរាម​បន្ថែម ។

ពាក់​ព​ន្ធ័​ទៅ​នឹង​បញ្ហា​សំរាម​នៅ​ក្រុង​បា​វិត​កើនឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​គ្រប់គ្រង និង​បណ្តុះបណ្តាល​សម្រាប់​ទីលាន​ញែក​សំរាម​(MRF)​ក្រុង​បា​វិត​ដែល​មានការ​ចូលរួម​ពី​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជា​ច្រើន​រូប ។

លោក ហែម ពិសិដ្ឋ បាន​ថ្លែង​បញ្ជាក់​ថា កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​សាងសង់​ទីលាន​ញែក​សំរាម​នៅ​ក្រុង​បា​វិត​ដែល​ជា​ជំហាន​ដំបូង​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​កែ​លម្អ ការ​គ្រប់គ្រង​សំណល់​រឹង​ទីលាន​នេះ​នឹង​កាត់​បន្ថយ​សំរាម និង​ភាព​រំខាន​ដូច​ជា​ក្លិន​មិនល្អ និង​ការ​បំពុលបរិស្ថាន​ផ្សេង​ៗ លើស​ពី​នេះ​ទីលាន​ញែក​សំរាម និង​ផ្តល់​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ផ្តល់​ឲ្យ​មានការ​កែ​ច្នៃ​និង​ការ​ប្រើប្រាស់​ឡើង​វិញ​នូវ​សម្ភារ​ចាស់​ៗ​ដែល​ត្រូវ​បាត់បង់​ដោយសារ​ការ​បោះចោល​ក្នុង​កន្លែង​ចាក់សំរាម ។

លោក​បាន​បន្ត​ថា គម្រោង​នៃ​ការ​សាងសង់​ទីលាន​ញែក​សំរាម​នេះ​កំពុង​ត្រូវ​បាន​សហការ​គ្នា​រវាង​ក្រសួង សាធារណការ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អាជ្ញាធរ​ខេត្ត​និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​អនុវត្ត​គម្រោង​ខាង​មុខ​បន្តបន្ទាប់​ទៀត ដែល​រួម​បញ្ចូល​ទាំង​ការ​សំអាត​ទឹក​កង្វក់ និង​ទីលាន​ចាក់សំរាម ។ ការ​លើក​គម្រោង​ខាង​មុខ​នេះ គឺជា​គម្រោង​ដែល​កើតឡើង​បន្ទាប់​ពី​ការ​អនុវត្ត​ការ​សាងសង់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​ទឹក​ស្អុយ​និង​ទីលាន​ចាក់សំរាម​ដែល​បាន​អនុវត្ត​ក្រោម​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទីក្រុង​របៀង​ខាងត្បូង​នៃ​មហា​អនុ​តំបន់​ទន្លេមេកុង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ