លោកត្រាំដកតំណែងទីប្រឹក្សារបស់ខ្លួន
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី១០កញ្ញា តាម TWITTER ថា បានដកហូតតំណែងទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោកJONH BOLTON…
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី១០កញ្ញា តាម TWITTER ថា បានដកហូតតំណែងទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោកJONH BOLTON…
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី១០កញ្ញា តាម TWITTER ថា បានដកហូតតំណែងទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោកJONH BOLTON ព្រោះតែមានការខ្វែងគំនិតគ្នាជាច្រើន លើសំណុំរឿងក្ដៅទាំងឡាយ ដូចជាសំណុំរឿង អីុរ៉ង់ កូរ៉េខាងជើងនិងអាហ្វហ្គានីស្ថានជាដើម ។
ការសម្រេចគួរឲ្យភ្ញាក់ផ្អើលនេះ ប៉ះចំបុគ្គលដ៏មានឥទ្ធិពល១រូបនៃសេតវិមាន កើតមានក្នុងកាលៈទេសៈតានតឹងពិសេសមួយ រវាងសហរដ្ឋអាមេរិកនិងអីុរ៉ង់។ លើសំណុំរឿងនោះលោកត្រាំបានផ្ដល់សញ្ញានៃការខ្វែងគំនិតគ្នានានា រវាងអ្នកនិយមភាពមឺុងម៉ាត់និងអ្នកមានឆន្ទៈចរចារហូតដល់លោកចង់ឲ្យមានការជួបចរចា រវាងលោក និងសមភាគីអីុរ៉ង់លោកហាសាន់រ៉ូហានីថែមទៀត។
ទោះបីវាជាការប្រញាប់ប្រញាល់ពេកក្នុងការនិយាយថា ការសម្រេចនេះ កំណត់ពីរបត់មួយក្នុងនយោបាយការបរទេសរបស់លោកត្រាំក្ដី ក៏ការចាកចេញរបស់អតីតឯកអក្គរដ្ឋទូតរូបនោះ នឹងកំណត់ពីការផ្លាស់ប្ដូរជំហរមួយ។ តាមTWITTERលោកត្រាំសរសេរថា ខ្ញុំប្រាប់ដល់លោកJONH BOLTONកាលពិយប់មុននេះថា យើងលែងត្រូវការសេវាកម្មរបស់លោកទៀតហើយក្នុងសេតវិមាន។ ខ្ញុំមានការខ្វែងគំនិតជាមួយបណ្ដាការណែនាំរបស់គាត់ក៏ដូចជាក្នុងផ្ទៃរដ្ឋាភិបាលដែរ។
ខ្ញុំប្រាប់ឲ្យគាត់សុំលាលែងហើយគាត់បានដាក់ពាក្យលាលែងនាព្រឹកថ្ងៃទី១០កញ្ញា។ លោកអះអាងថាលោកនឹងចាត់តាំងអ្នកជំនួសនាសប្ដាហ៍ខាងមុខ។ ចំណែកក្នុងសំណុំរឿងអីុរ៉ង់វិញ បើតាមបណ្ដាអ្នកទទួលខុសត្រូវអាមេរិកថា លោកដូណាល់ត្រាំត្រៀមខ្លួនជានិច្ច ជួបជាមួយសមភាគីអីុរ៉ង់លោកហាសាន់រ៉ូហានីដោយគ្មានលក្ខខណ្ឌ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ