រាជធានីភ្នំពេញ ៖ សេចក្តីរាយការបឋមបានឱ្យយដឹងថា កាលពីវេលាម៉ោង១៨និង១០នាទីថ្ងៃទី១០ កញ្ញា បានបើកកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ស្ថិតនៅចំណុចផ្លូវលំផ្ទះគ្មានលេខ បន្ទប់លេខ៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់បានឈ្មួញគ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀនជិត៤គីឡូក្រាម ។
លោកឧត្តសេនីយ៍ឯក ឡឹក វណ្ណៈ បានថ្លែងឲ្យដឹថា កិច្ចប្រតិបត្តិការនេះ លោកបានប្រើប្រាស់កម្លាំងជំនាញការិយាល័យទី១១ របស់មន្ទីរប្រឆាំងគ្រឿងញៀន ។ លទ្ធផលចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉េន ជឿន ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ។ វត្ថុតាងចាប់យកសារធាតុញៀន ធ្វើតេស្តវេចខ្ចប់រួច ១-មេតំហ្វេតាមីន(ICE)ទម្ងន់៣២៥៤.៣១ក្រាម ។ ២-កេតាមីនទម្ងន់៣៤៦ក្រាម ៣៥៣-អិុចស្តាស៊ី (MDMA)ទម្ងន់ ២៥៣.២៣ ក្រាម សរុបរួមស្មើ៣៨៥៣ក្រាម.៨៩ មានថាជិត៤គីឡូក្រាម ។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។ គួរបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពីនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកឧត្ដមឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀនដឹកនាំផ្ទាល់ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ