ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ចំនួន​រង​ការ​ខូចខាត​ត្រូវ​រៀបចំ​ធ្វើការ​ជួសជុល​ស្ថាបនា​ឡើង​វិញ​នៅ​ក្រុង​សៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​ប្រតិភូ​ អន្តរ​មន្ទីរ​ចុះ​ពិនិត្យ​ផ្លូវ​ប្រឡាយ​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ព្រមទាំង​ការ​ពង្រីក…

ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​ប្រតិភូ​ អន្តរ​មន្ទីរ​ចុះ​ពិនិត្យ​ផ្លូវ​ប្រឡាយ​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ព្រមទាំង​ការ​ពង្រីក និង​បើក​សម្រួល​ផ្លូវ​មួយ​ចំនួន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណូមពរ​នា​ពេល​កន្លង​មក​ដោយ​ផ្លូវ​មួយ​ចំនួន​បាន​បង្ក​ឲ្យ​មាន​ភាព​តូច​ចង្អៀត និង​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ និង​ផ្លូវ​មួយ​ចំនួន​ទទួល​រង​ការ​ខូចខាត​ដែល​ត្រូវ​រៀបចំ​ធ្វើការ​ជួសជុល​ស្ថាបនា​ឡើង​វិញ ។

សូម​បញ្ជាក់​ថា ខេត្តសៀមរាប​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​អាជ្ញាធរ​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ស្រស់​ត្រកាល​ឡើង​ថែម​ទៀត​ក្នុង​ការ​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ និង គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ ដែល​បាន​ចូល​មក​កាន់​ខេត្តសៀមរាប ។ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បម្រើ​សេវាកម្ម​ទេសចរណ៍​អាជ្ញាធរ​ខេត្ត​ក៏​បាន​លើក​នូវ​គម្រោង​ក្នុង​ការ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ។

ក្នុង​ការ​ចុះ​ពិនិត្យ​ផ្លូវ​នា​ឱកាស​នោះ​លោក ទៀ សីហា អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ​មួយ​ចំនួន​ដល់​មន្ទីរ​សាធារណការ និង​អាជ្ញាធរ​ក្រុង​សង្កាត់ គឺ​ត្រូវ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ដោយ​ផ្លូវ​ទាំងនេះ​ឲ្យ​ពួក​គាត់​មានការ​ចូលរួម​សហការ​ជាមួយ​ក្រុម​វិស្វកម្ម​សាធារណការ​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​ឲ្យ​បាន​រួចរាល់​មុន​ការ​រៀបចំ​ធ្វើការ​ជួសជុល​ស្ថាបនា​ផ្លូវ​ទាំងនេះ​ក្នុង​ការ​បញ្ជៀ​ស​នូវ​ការ​ទឹក​ដក់​នៅ​លើ​ទ្រូងផ្លូវ​ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូចខាត ព្រមទាំង​សុំ​កុំ​ឲ្យ​បងប្អូន​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ថ្មើរជើង និង​អ្នក​ជិះ​កង់​ម៉ូតូ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​ទៀត​ផង​។

ក្នុង​ការ​ពិនិត្យ​នោះ លោក​ក៏​បាន​ដាក់​ផែនការ​ឲ្យ​អាជ្ញាធរ​ក្រុង សង្កាត់ ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​លំនៅ​ដ្ឋា​ន សណ្ឋាគារ រំលោភ​លើ​ដី​ផ្លូវ និង​នៅ​លើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ចេញ​ដោយ​ខេត្ត​មាន​គម្រោង​ធ្វើការ​រៀបចំ​ផ្លូវ​មួយ​ចំនួន​សំខាន់​ស្ថិត​ក្នុង​តំបន់​ផ្សារ​រាត្រី ដោយ​យក​ទ្រូង​ខ្នង​លើ​ប្រឡាយ​ធ្វើ​ជា​ផ្លូវ​ក្នុង​ការ​បញ្ជៀ​សភាព​កកស្ទះ​ចរាចរណ៍ តែ​សម្រាប់​យានយន្ត​តូច​ៗ​តែ​ប៉​ណ្ណោះ ។ ក្នុង​នោះ​ដែរ​ដោយ​លោក​បាន​ទទួល​សំណូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​អម​តាម​ផ្លូវ​ពី​កេ​រ្ត៍​ស​គោល ភ្ជាប់​មក​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បើកផ្លូវ​លក្ខណៈ​កដប​នេះ ដែល​មាន​ប្រវែង​ប្រមាណ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ដែល​បាន​ជាប់​គាំង​ជា​ច្រើន​អាណត្តិ​មក​ហើយ​នោះ ។

លោក ទៀ សីហា ក៏​បាន​ជម្រាប​បងប្អូន​ផង​ដែរ​ថា ករណី​ផ្លូវ​នេះ គឺជា​ជំងឺ​រ៉ាំរ៉ៃ​យូរ​មក​ហើយ តែ​អាជ្ញាធរ​ខេត្ត​ក៏​មិន​ប្រ​ងើយ​កន្តើយ​ផង​ដែរ ចំពោះ​លំនៅ​ដ្ឋា​ន​ទាំង​ពីរ​សង្ខាង​ផ្លូវ​នេះ​ខេត្ត​នឹង​ធ្វើការ​អនុវត្ត​ទៅ​តាម​ច្បាប់​ភូមិបាល​ដែល​បាន​កំណត់​ចំពោះ​ពួក​គាត់​ផង​ដែរ ។ ឱកាស​នោះ​ដែរ លោក​និង​ប្រតិភូ​ក៏​បាន​បន្ត​ចុះ​ពិនិត្យ​បណ្តា​ផ្លូវ​ខ្នែង និង​ផ្លូវបំបែក​ចេញពី​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស ដែល​ត​ភ្ជាប់​ទៅ​ផ្លូវ​ប្រឡាយ​ទឹក​ស្អុយ ផ្នែក​ខាងលិច​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត ហើយ​ផ្លូវ​បទ​បែន​ជា​ច្រើន​កន្លែង​ព្រមទាំង​តែង​បាន​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ទៀត​ផង ។

ម្យ៉ាងទៀត​អាជ្ញាធរ​ក្រុង និង​ចៅសង្កាត់​ក៏​ត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​បើក​ពង្រីក​ផ្លូវ​មួយ​ខ្សែ​នេះ ។ ក្នុង​នោះ​ដែរ លោក​ក៏​សុំ​ឲ្យ​មន្ទីរ​ជំនាញ​ក៏​ត្រូវ​យកចិត្តទុកដាក់​ត្រួត ពិនិត្យ​ឡើង​វិញ​នូវ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​នៅ​តាម​ដងផ្លូវ​ដែល​ក្រុម​វិស្វកម្ម​មន្ទីរ​សាធារណការ​បាន​កំពុងធ្វើការ​ជួសជុល ។ លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប សំខាន់​បងប្អូន​ដែល​មាន​លំនៅ​ដ្ឋា​ន​តាម​ដងផ្លូវ និង​ប្រឡាយ​ទឹក​ទាំងនេះ សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា ក្រុម​មន្ត្រី​ជំនាញ ក្នុង​ការ​ថែរក្សា​ចំពោះ អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​សុំ​កុំ​យកស​ម្រាម​ចាក់​ចូល​ក្នុង​លូ ឬ​ប្រឡាយ ដែល​ធ្វើ​ឲ្យ​ស្ទះ​នូវ​ចរន្តទឹក​ហូរ កកស្ទះ​ក្នុង​លូ ប្រឡាយ​ទឹក និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ក្រុង​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ