ប្រទេសឥណ្ឌូណេស៊ី ៖ អាស៊ីអាគ្នេយ៍ពេលនេះក៏កំពុងតែកើតមានភ្លើងឆេះព្រៃដ៏ខ្លាំងដែរ ដោយបង្កឲ្យមានពពកផ្សែងពុលហុយរសាត់ដល់ម៉ាឡេស៊ី។ ដោយសារផ្សែងនោះ ម៉ាឡេស៊ី ប្រកាសនាថ្ងៃទី១០ កញ្ញា ពីការបិទទ្វារសាលារៀនជិត៤០០កន្លែង រហូតដល់ថ្ងៃទី១៣កញ្ញា ដើម្បីការពារដល់សិស្សានុសិស្សរបស់ប្រទេស។
ថ្ងៃទី១០កញ្ញាពពកផ្សែងពុលយ៉ាងក្រាស់បណ្ដាលមកពីភ្លើងឆេះព្រៃត្រូពីកាល់ដ៏ធំនៅឥណ្ឌូណេស៊ី បានបង្ខំឲ្យសាលាជាច្រើនរយត្រូវបិទទ្វារនៅអាសីុអាគ្នេយ៍ ដែលប៉ះពាល់ដល់សិស្សសាលាប្រមាណជាជាង១៥០.០០០នាក់។ នៅក្រុងគូឡាឡាំពួរដែលនៅទីនោះ បណ្ដាអគារខ្ពស់ត្រូវបាំងជិតដោយពពកផ្សែង គុណភាពខ្យល់ត្រូវធ្លាក់ចុះដល់កម្រិតមួយគ្រោះថ្នាក់ដល់សុខភាព។ ផ្សែងពុលនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើមនិងប៉ះពាល់ដល់ភ្នែក។ នៅគូឡាឡាំពួរប្រជាជនច្រើនពាន់នាក់ពិនិត្យឃើញ មានបញ្ហាដកដង្ហើម។
ចាប់តាំងពីដើមខែកញ្ញាមក រយៈពេលតែ៤ថ្ងៃប៉ុណ្ណោះតំបន់ភ្លើងឆេះព្រៃជាច្រើនកន្លែងចាប់ឃើញដោយផ្កាយរណប។ ចំណុចភ្លើងឆេះព្រៃកើនគុណនឹង៧លើកោះប័រណេអូនិងកោះស៊ូម៉ាត្រា។ កាសែតអង់គ្លេសTHE GUARDIANគូសបញ្ជាក់ថា ថ្ងៃទី៥កញ្ញាតែមួយគត់ផ្សែងពុលឌីអុកស៊ីតដឺកាបោន ដល់ទៅជាង១៤មេហ្គាតោន ត្រូវបញ្ចេញទៅលើអាកាសដោយសារភ្លើងឆេះព្រៃ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ