ដឹង​អត់! តើ​ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី ដាក់​​ក្តី​ប្រាថ្នា​​លើ​កូន​ដំបូង​ក្នុង​ផ្ទៃ​​ជា​អ្វី​ទេ?


រាជធានី​ភ្នំពេញ​៖ សាធារណជន ពិសេស​អ្នកគាំទ្រ​ចង់​ដឹង​ថា ​អ្នក​នាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា​ដែល​ពពោះ​កូន​លើក​ដំបូង​នេះ​ជា​កូនស្រី ឬ​ប្រុស​និង​ចង់​ដឹង​ថា ​ពេល​ណា​នាង​សម្រាកកាយ​ថែទាំ​បុត្រ ដ្បិត​នៅ​ឃើញ​នាង​ធ្វើ​ជា​គណៈកម្មការ​ប្រលង​ចម្រៀង​នៅឡើយ​ខណៈ​ពោះ​កាន់តែ​ធំ ។

អ្នក​នាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា កន្លង​មក​បង្ហាញ​ឲ្យ​ដឹង​ថា​នាង​មាន​ផ្ទៃពោះ តែ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ជា​កូនប្រុស ឬ​ស្រី​ទេ ។ ក្រោយ​ពេល​រៀបរ​រួច​បាន​ប៉ុន្មាន​ខែ​មកនេះ អ្នក​នាង​កញ្ញា​បាន​ប្រកាសប្រាប់​ឲ្យ​មហាជន​ដឹង​គ្រប់​គ្នា​ថា ​នាង​មានកូន​ក្នុង​ផ្ទៃ​ជា​លើ​ដំបូង ហើយ​មហាជន​ក៏​បានឃើញ​ច្បាស់​តាម​រយៈ​កម្មវិធី​ប្រលង​ចម្រៀង​ពេល​នាង​ចូលរួម​ធ្វើ​គណៈកម្មការ ។

ជាមួយ​គ្នា​នៃ​ការ​ប្រកាស​នេះ​ដែរ ​ស្រាប់តែ​អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា បាន​ថ្លែង​ថា​នាង និង​ស្វាមី​បាន​ដាក់​ក្តី​ប្រាថ្នា​កូន​ដំបូង​នៅ​ក្នុង​ផ្ទៃ​សុំ​ឲ្យ​កើតមក​ជា​កូនភ្លោះ ព្រោះ​អ្នក​ទាំង​ពីរ​ពិតជា​ចង់បាន​កូនភ្លោះ​ណាស់ ។ លើស​ពី​នេះ​អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា បាន​បន្ថែម​ថា ទោះបីជា​កូន​ដំបូង​ភ្លោះ ឬ​មិន​ភ្លោះ​ក៏​ដោយ នៅ​តែ​ស្រលាញ់​ខ្លាំង ម្យ៉ាងទៀត​បើ​បានកូន​ប្រុស​រឹតតែ​ល្អ ។

ក្នុង​ពេល​ចូលរួម​កម្មវិធី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះ​គោមួយ ក្រោម​ការ​ចូលរួម​ពី​តារា​មួយ​ចំនួន​ផង​នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ អ្នក​នាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា និង​លោក​អ៊ឹ​ង សុខ​លី ជា​ស្វាមី​បាន​បណ្តើរគ្នា​យ៉ាង​ផ្អែមល្ហែម ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ដូច​គ្នា​បង្ហាញ​ឲ្យ​ដឹង​ពី​សុភមង្គល​ក្នុង​គ្រួសារ​ក្រោយ​សំពះ​ផ្ទឹម​រួមរស់​ក្នុង​ភាព​ជា​ប្ដី​ប្រពន្ធ ។

នា​ពេល​នោះ​អ្នក​នាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា បាន​ទម្លាយ​រឿង​ពពោះ​ថា ដោយសារ​តែ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ទើប​កន្លង​មក​មិន​ដែល​ហ៊ាន​និយាយ​ថា កូន​ក្នុង​ផ្ទៃ​ដែល​ពពោះ​៦​ខែ​នេះ​ស្រី ឬ​ប្រុស ។ ជា​ចម្លើយ​កូន​របស់​អ្នក​នាង គឺ​កូនប្រុស ហើយ​ទាំង​នាង និង​លោក​សុខ​លី ជា​ស្វាមី​បាន​ដាក់​ឈ្មោះ​ក្រៅ​ថា «​ឆ​លី​»​ ព្រោះ​ជា​ឈ្មោះ​ស្រឡាញ់ ។ ចំពោះ​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​មិន​ទាន់​ជ្រើសរើស​ទេ​រង់ចាំ​ប្រសូត​សិន ។ តាំងពី​ពពោះ​បាន​២​ខែ​មក​នាង​មិន​ចាញ់​ទេ ហើយ​​អាច​ចេញ​ទៅ​បំពេញការងារ​ក្នុង​សិល្បៈ​បាន​យ៉ាង​ល្អ​។

«​នាង​ខ្ញុំ​ពពោះ​នៅ​តែ​ប្រឡូក​ការងារ​សិល្បៈ​ហើយនឹង​បន្ត​រហូត​ឆ្លងទន្លេ​ទើប​សម្រាក ដោយ​បាន​សម្រុក​ថត​ចម្រៀង​ទុកជា​ចំណងដៃ​នៅ​ពេល​សម្រាក​មាតុភាព ។ ខ្ញុំ​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​អ្នកគាំទ្រ​ច្រើន​ខែ​ទេ ទើប​ខំ​ចេញ​បំពេញការងារ​ទាំង​ពពោះ ហើយ​ថត​បទ​ចម្រៀង​ទុក​ដើម្បី​បំពេញ​សំណូម​ពរ​ទស្សនិកជន​ដែល​ចូល​ចិត្ត​ចម្រៀង​របស់​នាង​ខ្ញុំ​តាំងពី​ដើម​មក​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ