ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គោលនយោបាយ​ខ្សែក្រវាត់​-​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ជាមួយនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​អះអាង​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នោះ កម្ពុជា​ក៏​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោ​លន​យោ​យ​បាយ «​ចិន​តែ​មួយ​» និង​គាំទ្រ​ដល់​គោលនយោបាយ​ខ្សែក្រវាត់​-​មួយ​ផ្លូវ​មួយ​របស់​ចិន ក៏​ប៉ុន្តែ​ច​ម្ង​ល់​មួយ​ដែល​គួរ​ចោទសួរ​នោះ​គឺថា តើ​គោលនយោបាយ​មួយ​នេះ​បាន​ផ្តល់​ប្រយោជន៍​សំខាន់​អ្វី​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​កន្លង​មក​និង​នៅ​គ្រា​បន្ទាប់?…

រាជធានី​ភ្នំពេញ​៖ ខណៈ​ដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ជាមួយនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​អះអាង​ថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នោះ កម្ពុជា​ក៏​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោ​លន​យោ​យ​បាយ «​ចិន​តែ​មួយ​» និង​គាំទ្រ​ដល់​គោលនយោបាយ​ខ្សែក្រវាត់​-​មួយ​ផ្លូវ​មួយ​របស់​ចិន ក៏​ប៉ុន្តែ​ច​ម្ង​ល់​មួយ​ដែល​គួរ​ចោទសួរ​នោះ​គឺថា តើ​គោលនយោបាយ​មួយ​នេះ​បាន​ផ្តល់​ប្រយោជន៍​សំខាន់​អ្វី​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​កន្លង​មក​និង​នៅ​គ្រា​បន្ទាប់?

​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា​នៅ​មួយ
រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ប្រែ​មុខមាត់​គួរ​ឱ្យ​កត់សម្គាល់​ក្រោយ​ពេល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អនុវត្ត​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ ។​ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល​សម្ភារ​ឡ​ជីវឧស្ម័ន និង​មធ្យោបាយ​ដឹក​ជញ្ជូន​ក្នុង​ក្របខ័​ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា​ម្សិលមិញ​នេះ លោក Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ប្រសាសន៍​ថា ក្រោយ​ពេល​រដ្ឋាភិបាល​ទាំង​ពីរ​បាន​អនុវត្ត​គោលនយោបាយ «​ខ្សែក្រវាត់ និង​ផ្លូវ​» ឃើញ​ថា​ថ្មី​ៗ​នេះ​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ប្រែ​មុខមាត់​គួរ​ឱ្យ​កត់សម្គាល់​។

លោក Wang Wentia បាន​បញ្ជាក់​ថា «​ប្រទេស​ទាំង​ពីរ​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​អាទិភាព ហើយ​ស្តែង​ចេញ​ជា​លទ្ធផល កន្លង​មក​ភាគី​ចិន​បាន​បង្កើន​កូតា​នាំ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​ចិន​, ចេកអំបូង​លឿង​ស្រស់​, ម្សៅដំឡូង​មី និង​ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ហើយ​អនាគត​ផលិតផល​កៅស៊ូ​កម្ពុជា​នឹង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​។ ចំពោះ​ការ​បណ្តុះបណ្តាល​ធនធាន មនុស្ស កន្លង​មក​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​ចំនួន ២៦៨ រូប​ទៅ​ចិន​ដើម្បី​ចូលរួម​សិក្សា ដកស្រង់​បទ ពិសោធន៍​ផ្នែក​វិស័យ​កសិកម្ម ហើយ​ភាគី​ចិន​ក៏​បាន​បញ្ជូន​មន្ត្រី ជំនាញ​មក​កម្ពុជា​វិញ​»​។

លោក​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បន្ត​ថា «​តាម​រយ​:​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ជោគវាសនា​រួម​គ្នា ប្រកបដោយ​មិត្តភាព និង​សាមគ្គីភាព​ជា​បងប្អូន បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព ជា​ពិសេស​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​»​។

លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានឱ្យ​ដឹង​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ឡ​ជីវឧស្ម័ន​ជូន​មក​កម្ពុជា​ចំនួន ១.៥០០​ឡ​, រថយន្ត​៣​គ្រឿង​, ម៉ូតូ​១៤​គ្រឿង​, ម៉ាស៊ីនភ្លើង ៧​គ្រឿង​, ម៉ាស៊ីនបូមទឹក ៧​គ្រឿង និង​សម្ភារ​ការិយាល័យ​មួយ​ចំនួន​ធំ​ទៀត គិត​ជា​ទឹកប្រាក់​ចំនួន ៩. ៦៦០.០០០​យន់ ដែល​ត្រូវ​បែងចែក​ទៅ​ខេត្ត​គោលដៅ​ចំនួន ៧ ក្នុង​នោះ​ខេត្ត​ត្បូងឃ្មុំ ៣០០​ឡ​, កំពង់ចាម ២០០​ឡ​, ព្រៃវែង ២០០​ឡ​, ស្វាយ​រៀង ២០០​ឡ​, កំពង់ឆ្នាំង ២០០​ឡ​, ពោធិសាត់​២០០​ឡ និង​ខេត្តព្រះវិហារ ២០០​ឡ សម្រាប់​រយ​:​ពេល ៣​ឆ្នាំ ។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ វេ​ង សា​ខុន គម្រោង​សាងសង់​ឡ​ជីវឧស្ម័ន ១. ៥០០​ឡ គឺជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទាំង​១៦ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៣- ២០១៧​។ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​បន្ត​ថា ឡ​ជីវឧស្ម័ន​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជា​កសិករ​ដូច​ជា សំណល់​ឡ​ជា​ជីធម្មជាតិ​មានគុណ​ភាពល្អ​សម្រាប់​ដំណាំ​គ្រប់​ប្រភេទ ធ្វើ​ឱ្យ​ភូមិឋាន​មាន​បរិស្ថាន និង​អនាម័យ​ល្អ ផ្ទះបាយ​គ្មាន​ផ្សែង កាត់​បន្ថយ​ការ​ប្រើប្រាស់​អុស និង​ធ្យូង ដោយ​ប្រើ​ឧស្ម័ន​ដែល​ទាញ​យក​ពី​ឡ​ជំនួស ផ្តល់​ឧស្ម័ន​បង្កើត​បានជា​អគ្គី​ស​នី​ប្រើប្រាស់​ក្នុង​លំនៅ​ឋាន​បាន​យ៉ាង​ល្អ និង​ជួយ​សន្សំ​ប្រាក់​ក្នុង​គ្រួសារ​កសិករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ដល់​ក្រុម​អង្គភាព​ជំនាញ​ក៏​ដូច​ជា​មន្ត្រី​អនុវត្ត​គម្រោង​ត្រូវ​យកចិត្តទុកដាក់​សហការ​ល្អជា​មួយ​ភាគី​ចិន និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​គម្រោង​នេះ ដោយ​រលូន​ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ តម្លាភាព ចំ​ទិស​ដៅ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ភារកិច្ច​ផ្សេង​ៗ​ទៀត​ក្នុង​ស្មារតី​ស្ថាបនា នវានុវត្តន៍ និង​ទទួលខុសត្រូវ​ខ្ពស់​។ ​លោក​បាន​លើក​ឡើង​ថា ប្រជាជន​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក រហូត​ដល់​កម្ពុជា​សម្រេច​បាន​នូវ​សន្តិភាព​ពេញលេញ ការ​ឯកភាព​ជាតិ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ ចូលរួម​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដែល​ជា​ការ​រួមចំណែក​យ៉ាង​សកម្ម​ទៅ​លើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​បច្ចេកទេស ការ​អភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការ​វិនិយោគ​ដើម្បី​ផលប្រយោជន៍​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។

លោក សាន ដា​រា ដែល​ជា​និស្សិត​មួយ​រូប​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​ក្រុងភ្នំពេញ​បាន​និយាយ​ថា​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ចិន គឺ​ជួយ​កម្ពុជា​បាន​ច្រើន​លើ​វិស័យ​កសិកម្ម និង​ការ​នាំ​ចេញ​នូវ​កសិផល​សំខាន់​ៗ​មួយ​ចំនួន​របស់​កម្ពុជា ។ ​លោក សាន ដា​រា បាន​បញ្ជាក់​ថា «​ខ្ញុំ​យល់​ថា​គោលនយោបាយ​ខ្សែក្រវាត់​-​មួយ​ផ្លូវ​មួយ​របស់​ចិន​ផ្តល់​នូវ​ផលប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ ព្រោះ​ខ្ញុំ​ឃើញ​មាន​វិនិយោគិន​ចិន​ជា​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ថ្មី​ពី​ក្រុងភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​វិស័យ​អចល​ទ្រព្យ និង​ការ​នាំ​ចេញ​នូវ​កសិផល​របស់​កម្ពុជា ជា​ពិសេស​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ក៏​ប៉ុន្តែ ខ្ញុំ​ក៏​សម្គាល់​ឃើញ​នូវ​វត្តមាន​ជនជាតិ​ចិន​មិនល្អ​ខ្លះមក​ប្រព្រឹត្ត​បទល្មើស​នៅ​ទឹកដី​កម្ពុជា​ផង​ដែរ អ​ញ្ចឹ​ង​ខ្ញុំ​សង្ឃឹមថា​ថ្នាក់ដឹកនាំ​នឹង​មានការ​ប្រុង​ប្រយ័ត្ន​និង​បន្ត​បង្ក្រាប​នូវ​ជនជាតិ​បរទេស មិន​ថា​តែ​ជនជាតិ​ចិន​ទេ​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ស្រុក​ខ្មែរ​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ