សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី១០កញ្ញាតាមTWITTERថា បានដកហូតតំណែងទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោកJONH BOLTON ព្រោះតែមានការខ្វែងគំនិតគ្នាជាច្រើន លើសំណុំរឿងក្ដៅទាំងឡាយដូចជាសំណុំរឿងអីុរ៉ង់ កូរ៉េខាងជើងនិងអាហ្វហ្គានីស្ថានជាដើម។
ការសម្រេចគួរឲ្យភ្ញាក់ផ្អើលនេះប៉ះចំបុគ្គលដ៏មានឥទ្ធិពល១រូបនៃសេតវិមាន កើតមានក្នុងកាលៈទេសៈតានតឹងពិសេសមួយ រវាងសហរដ្ឋអាមេរិកនិងអីុរ៉ង់។ លើសំណុំរឿងនោះលោកត្រាំបានផ្ដល់សញ្ញានៃការខ្វែងគំនិតគ្នានានា រវាងអ្នកនិយមភាពមឺុងម៉ាត់និងអ្នកមានឆន្ទៈចរចារហូតដល់លោកចង់ឲ្យមានការជួបចរចា រវាងលោក និងសមភាគីអីុរ៉ង់លោកហាសាន់រ៉ូហានីថែមទៀត។ ទោះបីវាជាការប្រញាប់ប្រញាល់ពេកក្នុងការនិយាយថា ការសម្រេចនេះ កំណត់ពីរបត់មួយក្នុងនយោបាយការបរទេសរបស់លោកត្រាំក្ដី ក៏ការចាកចេញរបស់អតីតឯកអក្គរដ្ឋទូតរូបនោះ នឹងកំណត់ពីការផ្លាស់ប្ដូរជំហរមួយ។
តាមTWITTERលោកត្រាំសរសេរថា ខ្ញុំប្រាប់ដល់លោកJONH BOLTONកាលពិយប់មុននេះថា យើងលែងត្រូវការសេវាកម្មរបស់លោកទៀតហើយក្នុងសេតវិមាន។ ខ្ញុំមានការខ្វែងគំនិតជាមួយបណ្ដាការណែនាំរបស់គាត់ក៏ដូចជាក្នុងផ្ទៃរដ្ឋាភិបាលដែរ។
ខ្ញុំប្រាប់ឲ្យគាត់សុំលាលែងហើយគាត់បានដាក់ពាក្យលាលែងនាព្រឹកថ្ងៃទី១០កញ្ញា។ លោកអះអាងថាលោកនឹងចាត់តាំងអ្នកជំនួសនាសប្ដាហ៍ខាងមុខ។
ចំណែកក្នុងសំណុំរឿងអ៊ីរ៉ង់វិញ បើតាមបណ្ដាអ្នកទទួលខុសត្រូវអាមេរិកថា លោកដូណាល់ត្រាំត្រៀមខ្លួនជានិច្ច ជួបជាមួយសមភាគីអ៊ីរ៉ង់លោកហាសាន់រ៉ូហានីដោយគ្មានលក្ខខណ្ឌ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ