ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីដោះស្រាយ​នូវ​បញ្ហា​​ភាព​តានតឹង​ ក្រោយ​​សម្រាលកូន​តូច

4 ឆ្នាំ មុន

នៅ​ពេល​អ្នក​មានកូន អ្នក​អាច​មាន​អារម្មណ៍​ថា​រំភើប ហើយ​ក៏​អាច​មាន​បញ្ហា​ប្រឈម​នឹង​ភាព​តានតឹង​យ៉ាង​ខ្លាំង​ផង​ដែរ​។ ហើយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នៃ​ភាព​តានតឹង​នេះ អ្នក​ត្រូវ ៖ ១- សម្រាក​នៅ​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន​។ អ្នក​ត្រូវ​ព្យាយាម​គេង​នៅ​ក្នុងអំឡុងពេល​ដែល​ទារក​គេង​លក់​។ ប្រសិនបើ​អ្នក​កំពុង​បំបៅ​ដោះ​កូន…

នៅ​ពេល​អ្នក​មានកូន អ្នក​អាច​មាន​អារម្មណ៍​ថា​រំភើប ហើយ​ក៏​អាច​មាន​បញ្ហា​ប្រឈម​នឹង​ភាព​តានតឹង​យ៉ាង​ខ្លាំង​ផង​ដែរ​។ ហើយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នៃ​ភាព​តានតឹង​នេះ អ្នក​ត្រូវ ៖

១- សម្រាក​នៅ​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន​។ អ្នក​ត្រូវ​ព្យាយាម​គេង​នៅ​ក្នុងអំឡុងពេល​ដែល​ទារក​គេង​លក់​។ ប្រសិនបើ​អ្នក​កំពុង​បំបៅ​ដោះ​កូន អ្នក​ត្រូវ​ដាក់​គ្រែ​របស់​ទារក​ឲ្យ​នៅ​ជាប់​នឹង​គ្រែ​របស់​អ្នក ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំបៅ​ដោះ​កូន​នៅ​ពេល​យប់​។ អ្នក​ក៏​អាច​ឲ្យ​ប្តី​ជួយ​លើក​ទារក​យក​មក​បំបៅ និង​ដាក់​ឲ្យ​គេង​វិញ​។ ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះគោ អ្នក​ត្រូវ​ឲ្យ​ប្ដី​ជួយ​ឆុង និង​បំបៅ​ទឹកដោះគោ​ដល់់​ទារក​។

២- បរិភោគ​អាហារ​ដែល​មាន​តុល្យភាព​ឲ្យ​បាន​ទៀងទាត់ ដើម្បី​រក្សា​កម្រិត​ថាមពល ដូច​ជា​កាបូ​អ៊ី​ដ្រា​ត ដែល​មាននៅ​ក្នុង នំ​បុ័ង និង​បាយ​អង្ករសម្រូប ព្រមទាំង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដែល​មាននៅ​ក្នុង ប័​រ អាហារ​ស្រាប់ ឈី​សរឹង ផ្លែ​ប័​រ និង​ប្រេង​អូ​លីវ​។

ហើយ​អ្នក​ក៏​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ដូច​ជា សាច់​គ្មាន​ខ្លាញ់ សាច់​មាន់ ត្រី ស៊ុត សណ្តែក និង​សណ្តែក​។ អ្នក​ក៏​ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មានដំណើរ​ការ​ល្អ និង​ជួយ​អ្នកមាន​អារម្មណ៍​ប្រសើរ​ជាង​មុន ហើយ​ក៏​ជួយ​ការពារ​ការ​ទល់លាមក​ផង​ដែរ ។

៣- ការ​ប្រើប្រាស់​បច្ចេកទេស​សម្រាកលំហែ​នៅ​មុន​ពេល​សម្រាល ឬ​ការ​ហាត់​យូ​ហ្គា ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​សាច់ដុំ​ផង​ដែរ​។

៤- ចូរ​ធ្វើ​លំ​ហាត់ប្រាណ​សម្រាប់​សុខុមាលភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដូច​ជា ការ​ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ពោះ និង​អាង​ត្រគាក ដូច​ជា​ការ​ដើរ​ក្នុង​រយៈពេល​ខ្លី​ជាដើម​។

៥- ការ​ចែករំលែក​នូវ​អារម្មណ៍​តានតឹង​ជាមួយ​ប្តី ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​៕ (​កែសម្រួល​ដោយ ៖​បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ