​ពិធីជប់លៀង​ខួបកំណើត និង​ចូល​និវត្តន៍​ជា​មួយ​បុគ្គលិក៦០.០០០​នាក់


លោក Jack Ma ដែល​ជា​មហាសេដ្ឋី​មាន​ប្រាក់​ច្រើន​ជាងគេ​នៅ​ប្រទេស​ចិន ​បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba Group ហើយ​កាលពី​ថ្ងៃ​ទី ៣​ខែកញ្ញា​នេះ ។ Alibaba ដែល​ជា​គេហទំព័រ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​តូច​មួយ​ដែល​លោក​បាន​កសាង​ឡើង​ជាមួយ​មនុស្ស ១៧​នាក់​ផ្សេង​ទៀត​ក្នុង​ឆ្នាំ ១៩៩៩ មក​នោះ​ថ្ងៃនេះ​បាន​ក្លាយជា​ចក្រភព​បច្ចេកវិទ្យា​ដែល​មាន​ទឹកប្រាក់​ចំនួន ៤៦០​ពាន់​លាន​ដុល្លារ ។

ពិធីជប់លៀង​លាគ្នា​ដែល​ត្រូវ​នឹង​ខួបកំណើត​គម្រប់ ៥៥​ឆ្នាំ​របស់​សហគ្រិន​បច្ចេកវិទ្យា​រូប​នេះ និង​ខួប​លើក​ទី ២០​របស់ Alibaba បាន​រៀបចំ​ទទួល​បុគ្គលិក​ជាង ៦០.០០០ នាក់​នៅ​ឯ​មជ្ឈមណ្ឌល​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​នៅ Hangzhou ដែល​ជាទី​ក្រុង​កំណើត​របស់​ម្ចាស់​ក្រុមហ៊ុន​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន ។ ជា មួយនឹង​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៣៨,៦ ពាន់​លាន​ដុល្លារ​លោក Ma បាន​តែ​ចូល​និវត្តន៍​នៅ​វ័យក្មេង​ក្នុង​ប្រទេស​ចិន ដែល​ជា​ធម្មតា​ស្ថាបនិក​បាន​កាន់កាប់​ក្រុមហ៊ុន​របស់​ពួក​គេ​រហូត​ដល់​អាយុ ៨០​ឆ្នាំ​ឯណោះ ។

ទោះ​យ៉ាងណា​ មហាសេដ្ឋី​ជំនួញ​រូប​នេះ​នឹង​នៅ​តែ​ស្ថិត​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Alibaba រហូត​ដល់​ឆ្នាំ ២០២០ ហើយ​ស្ថិត​នៅ​ជា​ដៃគូ​ពេញ​មួយ​ជីវិត​ក្នុង​ភាព​ជា​ដៃគូ Alibaba ដែល​ជា​ក្រុម​ប្រតិ​បត្តិ​ជាន់ខ្ពស់​ដែល​តែងតាំង​ជានា​យក​លើ​ក្រុមប្រឹក្សាភិបាល នេះ​បើ​យោង​តាម​កាសែត South China Morning Post ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ។ ចំពោះ​អ្នក​ស្នង​តំណែង​គឺ​លោក Daniel Zhang ជានា​យក​ប្រតិបត្តិ និង​ជា​គណនេយ្យករ​ខាង​ពាណិជ្ជកម្ម​ដែល​មាន​ចរិត​ទន់ភ្លន់​ផ្ទុយ​ពី​របៀប​ដឹកនាំ​របស់​គាត់ ។

យោង​តាម Business Insider ឱ្យ​ដឹង​ថា​លោក Ma បាន​និយាយ​កាលពី​ឆ្នាំ ២០១៨ ថា « Zhang មាន​តក្កវិជ្ជា និង​ជំនាញ​ត្រិះ​រិះ​ពិចារណា​របស់ Supercomputer ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ចក្ខុវិស័យ​របស់​គាត់​ភាព​ក្លាហាន​អស់ពី​ចិត្ត​ក្នុង​ការ​យក​គំរូ​អាជីវកម្ម និង​ឧស្សាហកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នា​ពេល​អនាគត ។

លោក Zhang ដែល​រក្សា​តំណែង​ជានា​យក​ប្រតិបត្តិ​ត្រូវ​តែ​រក​វិស័យ​ថ្មី​ៗ​នៃ​កំណើន​នៅ​ពេល​ឧស្សាហកម្ម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និករ​បស់​ចិន​ឈានមុខ​គេ ។ អ្នកវិភាគ Liu Yiming បាន​និយាយ​ថា «​ប្រសិនបើ​ក្រុមហ៊ុន Alibaba ចង់​ស្វែងរក​គំនិត​ច្នៃប្រឌិត​ថ្មី ឬ​និន្នាការ​ថ្មី​នេះ​នឹង​កាន់តែ​ពិបាក​ជាង​មុន​» ។ លោក​បន្ថែម​ថា​វា​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់ Zhang ។

កាលពី​ឆ្នាំ​មុន​លោក Ma បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ផែនការ​របស់​លោក​ក្នុង​ការ​លាលែង​ពី​តំណែង​នៅ​ក្នុង​លិខិត​មួយ​ទៅ​អតិថិជន​និ​យោ​ជិ​ក និង​ម្ចាស់​ភាគហ៊ុន ។ ដោយ​លោក​បាន​សរសេរ​ថា «​គ្មាន​ក្រុមហ៊ុន​ណា​អាច​ពឹងផ្អែក​លើ​ស្ថាបនិក​របស់​ខ្លួន​បាន​ទេ​» ។ «​ដោយសារ​តែ​ដែន​កំណត់​រាង​កាយ​លើ​សមត្ថភាព និង​ថាមពល​របស់​មនុស្ស​ម្នាក់​គ្មាន​នរណា​ម្នាក់​អាច​ទទួលយក​បាន​នូវ​ទំនួល​ខុស​ត្រូវជា​ប្រធាន និង​នាយក​ប្រតិបត្តិ​ជា​រៀង​រហូត​» ។

បច្ចុប្បន្ន​បុរស​វ័យ ៥៥ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លះបង់​ពេលវេលា​ភាគច្រើន​របស់​គាត់​ដើម្បី​មនុស្សធម៌​ដោយ​បាន​ចាប់ផ្តើម​មូលនិធិ Jack Ma ក្នុង​ឆ្នាំ ២០១៤ ដោយ​គាត់​ក៏​បាន​លើក​ឡើង​ពី​មូលនិធិ Bill និង Melinda Gates ផង​ដែរ ។ យោង​តាម CNN ឱ្យ​ដឹង​ថា​អ្នកនិពន្ធ Duncan Clark បាន​និយាយ​ថា «Ma កំពុង​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​គាត់​មួយ​រយៈ​នៅ​ក្នុង​វិស័យ​មនុស្សធម៌ បរិស្ថាន ការ​ផ្តល់​អំណាច​ដល់​ស្ត្រី ការ​អប់រំ និង​ការ​អភិវឌ្ឍ​» ។

លោក Ma ទំនងជា​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អប់រំ ព្រោះ​មុន​ពេល​ក្លាយជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​គាត់ គឺជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ដែល​រក​លុយ​បាន ១២​ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​ធ្វើការ​នៅ​សា​កល​វិទ្យាល័យ​ក្នុងស្រុក​មួយ ។ លោក Ma ធ្លាប់​បាន​ប្រាប់​ទៅ Bloomberg កាលពី​ឆ្នាំទៅ​ថា «​ខ្ញុំ​គិត​ថា​នៅ​ថ្ងៃ​ណាមួយ​ហើយ​ឆាប់​ៗ​នេះ​ខ្ញុំ​នឹង​ត្រលប់​ទៅ​បង្រៀន​វិញ ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​បាន​ប្រសើរ​ជាង​ការ​ធ្វើ​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba» ។ (សម្រួលដោយ៖ ស្រីណា)
​ប្រភព​៖ Nextshark

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ