ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ បើ​សិន​​អ្នក​សប្បាយ​ចិត្ត​កាន់​តែ​ច្រើន សុខភាព​​កាន់តែ​ល្អ

4 ឆ្នាំ មុន

សុភមង្គល​គឺជា​ពាក្យ​ដ៏​ទូលំទូលាយ​មួយ​ដែល​និយាយ​រៀបរាប់​អំពី​បទ​ពិសោធន៍​នៃ​អារម្មណ៍​វិជ្ជមាន​ដូច​ជា ភាព​រីករាយ និង​សប្បាយចិត្ត​។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដែល​សប្បាយចិត្ត​កាន់តែ​ច្រើន មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់​តែល្អ​ទេ តែ​វា​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​ថែម​ទៀត​។ ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​សុខភាព​ទូទៅ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដែល​សប្បាយចិត្ត​កាន់តែ​ខ្លាំង…

សុភមង្គល​គឺជា​ពាក្យ​ដ៏​ទូលំទូលាយ​មួយ​ដែល​និយាយ​រៀបរាប់​អំពី​បទ​ពិសោធន៍​នៃ​អារម្មណ៍​វិជ្ជមាន​ដូច​ជា ភាព​រីករាយ និង​សប្បាយចិត្ត​។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដែល​សប្បាយចិត្ត​កាន់តែ​ច្រើន មិន​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់​តែល្អ​ទេ តែ​វា​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​ថែម​ទៀត​។ ប្រព័ន្ធ​ភាពស៊ាំ​មាន​សុខភាព​ល្អ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​សុខភាព​ទូទៅ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដែល​សប្បាយចិត្ត​កាន់តែ​ខ្លាំង ទំនងជា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹង​មាំ​ដែរ​។ វា​នឹង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ និង​ការ​បង្ក​រោគ​ក្នុង​ទ្រូង​។

តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​លើ​មនុស្ស​មាន​សុខភាព​ល្អ​ប្រមាណ ៣០០​នាក់ ដើម្បី​រក​មើល​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ​ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​បន្តក់​មេរោគ​ផ្តាសាយ​ចូល​តាម​ច្រមុះ​រួច​។ ក្នុង​នោះ​គេ​រក​ឃើញ​ថា មាន​អ្នក​កើត​ជំងឺ​ផ្តាសាយ​តិច​បំផុត​លើ​អ្នក​ដែល​មាន​ភាព​រីករាយ​ក្នុង​ជីវិត​កាន់តែ​ខ្លាំង​។

សម្រាប់​ការ​សិក្សា​មួយ​ផ្សេង​ទៀត អ្នក​ស្រាវជ្រាវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​សិស្ស​សាកលវិទ្យាល័យ ៨១​នាក់​។ សម្រាប់​សិស្ស​ដែល​សប្បាយ​ចិត្តច្រើន​ទំនងជា​មានការ​ឆ្លើយ​តប​នឹង​អង់ទីគ័រ​បាន​ខ្ពស់​ជាងគេ​។

យ៉ាងណាមិញ ឥទ្ធិពល​នៃ​ភាព​មាន​សុភមង្គល​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​គឺ​មិន​ទាន់​មានការ​យល់​ដឹង​ពេញលេញ​នៅឡើយ​ទេ​។ គេ​គ្រាន់តែ​ដឹង​ថា វា​ប្រហែល​ដោយសារ​តែ ឥទ្ធិពល​នៃ​ភាព​មាន​សុភមង្គល​លើ​សកម្មភាព​របស់​តំបន់ Hypothalamic-pituitary-adrenal Axis ដែល​អាច​ធ្វើ​ឲ្យ​សម្របសម្រួល​ដល់​ប្រព័ន្ធ​ភាពស៊ាំ អ័រម៉ូន ការ​រំលាយ​អាហារ និង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​បាន។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​សប្បាយ​ចិត្តច្រើន​ទំនងជា​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ដែល​ជម្រុញ​ដល់​សុខភាព​ល្អ ដែល​រឿង​នេះ​ហើយ​ជា​អ្នក​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា​។ សកម្មភាព​ទាំងនោះ​មាន​ដូច​ជា ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ធ្វើ​សកម្មភាព​រាង​កាយ​បាន​ទៀងទាត់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ