ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Key Player សំខាន់​របស់ Man City តារា​ឆ្នើម Kevin de Bruyne ចង់ទៅ​តាម Kompany

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន កីឡាករ Kevin de Bruyne បាន​សន្យា​ជាមួយនឹង Vincent Kompany ថា​នឹង​ទៅ​លេង​ឱ្យ​ក្លិប​ដែល Kompany…

តាម​ប្រភព​ព័ត៌មាន កីឡាករ Kevin de Bruyne បាន​សន្យា​ជាមួយនឹង Vincent Kompany ថា​នឹង​ទៅ​លេង​ឱ្យ​ក្លិប​ដែល Kompany នឹង​កាន់​តំណែង​ជា​គ្រូបង្វឹក​គឺ​ក្លិប Anderlecht នៅ​ប៊ែ​ល​ហ្ស៊ី​ក ពេល​ដែល​រូបគេ​ចាក​ចេញពី Manchester City ។

សមាជិក​ក្រុម​មេឃ​ខៀវ​ទាំងអស់​បាន​លា​កា​ពី​ទែន​ដ៏​ល្អ​របស់​ខ្លួន Vincent Kompany កាលពី​យប់​ថ្ងៃ​ពុធ ។ Bruyne បាន​បង្ហើប​ឱ្យ​ដឹង​ថា Kompany ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​រូបគេ​មក​លេង​នៅ Man City ។

Bruyne បាន​និយាយ​ថា​៖«​ខ្ញុំ​សង្ឃឹមថា អាជីព​របស់​គេ (Kompany) នឹង​មាន​ភាព​ប្រសើរ​នៅ​ក្លិប Anderlecht ដូច​ពេល​ដែល​នៅ City ដែរ ។ ខ្ញុំ​បាន​ប្រាប់​គេ​ឱ្យ​ទុក​កន្លែង​មួយ​ឱ្យ​ខ្ញុំ​ផង​នៅ​ពេល​ខាង​មុខ អាច​ឆ្នាំ​ក្រោយ ឬ ៧​ឆ្នាំ​ក្រោយ ពេល​ដែល​ខ្ញុំ​ចាក​ចេញពី Manchester City​។ ប្រសិនបើ​គេ​ពិតជា​ធ្វើ​តាម​ខ្ញុំ​ប្រាប់​មែន ខ្ញុំ​មាន​កន្លែង​ដែល​ត្រូវ​ទៅ​រួច​ជា​ស្រេច​សម្រាប់​ទៅ​ជ្រក​នៅ​ថ្ងៃ​អនាគត​។ ពិត​ណាស់ ខ្ញុំ​នឹក Kompany នាគ្រា​ដែល​ធ្លាប់​នៅ City» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kompany បាន​បញ្ចប់​១១​ឆ្នាំ​នៅ​ជាមួយនឹង Manchester City ជាមួយនឹង​ការ​លេង​ដ៏​អស្ចារ្យ ដោយ​រូបគេ​បាន​រក​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់ ហើយ​ពិសេស​ជាងគេ​គឺ​ការ​ស៊ុត​បញ្ចូល​ទី ពេល​លេង​ជាមួយនឹង Leicester ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ