ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​​«​ភ្នំ​ដី​»​គាប​យក​លុយ​គ្មាន​ប្រណី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​អន្តោ​​ប្រវេ​សន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ក្នុងស្រុក​សំពៅ​លូន ត្រូវ​បាន​មហាជន​ចង្អុលមុខ​ចំ​ៗ​ថា បាន​ប្រើ​សិទ្ធ​ិអំណាច​ហូ​សហេតុ គាបសង្កត់​និង​បង្ខំ​ទា​រប្រាក់​ ដោយ​គ្មាន​ត្រា​ប្រណី​ពី​កម្មករ​ដែល​ស៊ី​ឈ្នូ​លរ​អូស​រទេះដឹក​ទំនិញ និង​កម្មករ​ដែល​ចេញចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​។…

ខេត្តបាត់ដំបង​ ៖ មន្ត្រី​អន្តោ​​ប្រវេ​សន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ក្នុងស្រុក​សំពៅ​លូន ត្រូវ​បាន​មហា
ជន​ចង្អុលមុខ​ចំ​ៗ​ថា បាន​ប្រើ​សិទ្ធ​ិអំណាច​ហូ​សហេតុ គាបសង្កត់​និង​បង្ខំ​ទា​រប្រាក់​ ដោយ​គ្មាន​ត្រា​ប្រណី​ពី​កម្មករ​ដែល​ស៊ី​ឈ្នូ​លរ​អូស​រទេះដឹក​ទំនិញ និង​កម្មករ​ដែល​ចេញចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​។ មិន
តែ​ប៉ុណ្ណោះ​ ថែម​ទាំង​រារាំង​អ្នក​សារ​ព័​ត៌មាន​នានា មិន​ឲ្យ​ចូល​ថត​ទិដ្ឋភាព​កម្មករ​អូស​រទេះ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន និង​គំរាមកំហែង​អ្នក​រត់​ម៉ូតូឌុប​ ឬ​ពលរដ្ឋ​ទាំងឡាយ​ណា ដែល​ហ៊ាន​ផ្ដល់​ព័​ត៌​មាន​ពី​សកម្មភាព​ទុច្ចរិត​របស់​មន្ត្រី​ច្រក​នេះ ដល់​អ្នក​សារ​ព័​ត៌​មាន​ទៀត​ផង ​។

ពលរដ្ឋ កម្មករ និង អ្នក​រត់​ម៉ូតូឌុប បាន​នាំ​គ្នា​និយាយ​អំពី​រឿងអាស្រូវ​របស់​មន្ត្រី​អន្តោរ​ប្រវេ​ស​ន៍ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​»​នេះ នៅ​ពេល​ជួប​ជាមួយ​កោះសន្តិភាព នៅ​ក្បែរ​ប៉ុ​ស្តិ៍​​អន្តោរ​ប្រវេ​សន៍​ច្រក​ទ្វារ​ព្រំដែន​។ ពួក​គេ​បាន​ចង្អុលមុខ​ចំ​ៗ​ថា មន្ត្រី​អន្តោរ​ប្រវេ​ស​ន៍នេះ​បាន​ប្រើ​សិទ្ធ​ិអំ​ណាច​ខ្លាំង​សម្បើម​ណាស់ គាប​សង្កត់​និង​បង្ខំ​ទា​រប្រាក់​ពី​កម្មករ​អូស​រទេះ និង​កម្មករ​ដែល​ចេញ-ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ ។ ប្រភព​នេះ បាន​លើក​ឡើង​ថា មន្ត្រី​អន្តោ​ប្រវេ​ស​ន៍នេះ គ្មាន​ការ​យោគយល់ ឬ​បន្ធូរបន្ថយ​ខ្លះ​ទេ ចំពោះ​កម្មករ​អូស​រទេះ និងកម្មករ​ចេញចូល​ទៅ​រក​ការងារ​នៅ​ថៃ​។

អ្នក​អូស​រទេះ​ខ្លះ​និយាយ​ថា កាលពី​ឆ្នាំទៅ​មិញ ដែល​ក្រុម​អន្តោ​ប្រវេ​សន៍​នេះ​ទើប​មក​គ្រប់គ្រង​ច្រក​ទ្វារ​ព្រំ​ដែន​នេះ​ដំបូង ហាក់​មាន​ច​រិ​តស្លូតបូត​គួរ​ឲ្យ​ស្រលាញ់​។ ព្រោះ​មិនសូវ​បង្ខំ​ទារ​ប្រាក់​ច្រើន​ពី​អ្នករ​អូស​រទេះ ឬ កម្មករ​ចេញចូល​ថៃ​ ។ ប៉ុន្តែ​ពេល​នេះ មន្ត្រី​នេះ​ហាក់​មាន​ច​រិ​តកាច​សាហាវ​គួរ​ឲ្យ​ស្អប់​បំផុត​។ មន្ត្រី​នេះ​បាន​បង្ខំ​ទារ​ប្រាក់​ពី​អ្នក​អូស​រទេះ និងកម្មករ​ចេញចូល​ថៃគ្មាន​ត្រា​ប្រណី ជាមួយនឹង​ការ​គំរាមកំហែង​មិន​ឈប់​។ ប៉ុន្តែ​ពួក​គេ​បាន​លើក​សរសើរ​មន្ត្រី​គយ​និង​រដ្ឋាករប្រចាំ​ច្រក​ទ្វារ​នេះ​ដែរ​ថា មានការ​អធ្យាស្រ័យ​ច្រើន ​។

អ្នក​ផ្ដល់​ព័​ត៌មាន​ទាំងនោះ​បាន​បញ្ជាក់​ថា អ្នក​អូស​រទេះ​ត្រូវ​បាន​គេ​កំណត់​ឲ្យ​បង់ប្រាក់​ទៅ​តាម​រទេះ​តូច ​ឬ​ធំ។ រីឯ​កម្មករ​ចេញចូល​ថៃ ក៏​ត្រូវ​គេ​ទាមទារ​ប្រាក់​តាម​ទំនើងចិត្ត​ដែរ បើ​ទោះជា​មាន​លិខិតឆ្លងដែន​ស្រប​ច្បាប់​ក្ដី តែ​គ្មាន​វិ​ក័យ​ប​ត្រ​បង់ប្រាក់​ទាំងនោះ​ទេ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ព្រី​ណា ហ្សា​ណូ ប្រធាន​អន្តោ​​ប្រវេ​ស​ន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​»បាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នេះ​ ។ ប៉ុន្តែ​ជាក់ស្ដែង កាល ពី​ថ្ងៃ​ទី​១០ កញ្ញា មន្ត្រី​អន្តោ​ប្រវេ​សន៍​ប្រចាំ​ច្រក​អន្តរជាតិ​មួយ​នេះ បាន​ព្យាយាម​រារាំង​មិន​ឲ្យ​កោះសន្តិភាព​ថត​ទិ​ដ្ឋ​ក្រុម​កម្មករ​អូស​រទេះ នៅ​មាត់ច្រក​ព្រំដែន​នេះ​ឡើយ ​។

មន្ត្រី​ម្នាក់​បាន​និយាយ​ថា «​ថ្នាក់លើ​ហាម​មិន​ឲ្យ​ចូល​ថត​រាល់​សកម្មភាព​នានា នៅ​តំបន់​ព្រំដែន​នេះ​ទេ តែបើ​ចង់​ថត​ត្រូវ​ទាក់ទង​មក​ខាង​ខ្ញុំជា​មុន​»​។ ប៉ុន្តែ​មន្ត្រី​មាឌ​ដំបង សម្បុរ​ខ្មៅ​ម្នាក់​នោះ មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ ដែល​មិន​ឲ្យ​អ្នក​សារ​ព័​ត៌មាន​ថត​ទិដ្ឋភាព​ទូទៅ​នៅ​មាត់ច្រក​ព្រំដែន​នេះ​ទេ នៅ​ពេល​សួរនាំ​អំពី​មូល​ហេតុ នៃ​ការ​រារាំង​នេះ​។ ប៉ុន្តែ​សំណួរនេះ ​ត្រូវ​បាន​ឆ្លើយ​ជំនួស​ដោយ​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ដែល​ឈប់​ត្រៀបត្រា​នៅ​ទីនោះ​យ៉ាង​ដូច្នេះ​ថា «​មូលហេតុ ដែល​មិន​ឲ្យ​អ្នក​ក​សែត​ថត​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន ពីព្រោះ​ខ្លាច​ថត​ជាប់​នូវ​សកម្មភាព​មន្ត្រី​អន្តោ​ប្រវេ​សន៍ ដែល​ឈរ​ចាំ​គាបសង្កត់​ជំរិត​ទារ​ប្រាក់​ពី​អ្នក​អូស​រទេះ និងកម្មករ​ចេញ-ចូល​ថៃ​» ។ ពួក​គេ​បាន​ប្រាប់​ថា កុំ​ថា​ឡើយ​អ្នកកាសែត សូ​ម្បី​តែ​ពលរដ្ឋ​ ឬ​អ្នក​រត់​ម៉ូតូឌុប​នៅ​ទីនោះ ក៏​មិន​អាច​លើ​ទូរស័ព្ទ​ដៃ​ថត​បាន​ដែរ បើ​ទោះជា​ថត​នៅ​លើ​ផ្លូវ​សាធារណៈ​ក្តី ​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ