ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​ធ្វើ​រដ្ឋបាល​តាម​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ជា​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​ជនបរទេស

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ចេញ​នៅ​វិធានការ​មួយ​ចំនួន​ដល់​កងកម្លាំង​ឯកភាព​ដោយ​ធ្វើ​រដ្ឋបាល​ចំហ​តាម​ផ្ទះសំណាក់​សណ្ឋាគារ​កាស៊ីណូ​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ។ យោង​តាម​បណ្តាញ​សង្គម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ កញ្ញា​ថា លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ​បាន​ដាក់​ចេញ​នៅ​វិធានការ​មួយ​ចំនួន​ដល់​កងកម្លាំង​ឯកភាព​ដោយ​ធ្វើ​រដ្ឋបាល​ចំហ​តាម​ផ្ទះសំណាក់​សណ្ឋាគារ​កាស៊ីណូ​កន្លែង​ស្នាក់​នៅ​អចិន្ត្រៃយ៍​របស់​ជនបរទេស ។ យោង​តាម​បណ្តាញ​សង្គម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ កញ្ញា​ថា លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ ។

លោកនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ស្នងការ​នគរបាល​ជាតិ​បើក​កិច្ចប្រជុំ​ស្តី​ពី​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ កិច្ចប្រជុំ​ក៏​ពង្រឹង​សកម្មភាព​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជនអន្តោប្រវេសន៍​គ្រឿងញៀន ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួ​យស​ប្តា​ហ៍​២​ដង ។ សហការ​ល្បាត​ជា​ប្រចាំ​រៀង​រាល់​រាត្រី​ក្នុង​ក្រុង​ព្រះ សីហ​នុ​វិសេស​គោលដៅ​ស្មុគស្មាញ​ទាំង​២០ ។ ចាត់វិធានការ​ដល់​ជនបរទេស​ដែល​ចងការ ប្រាក់​ខុសច្បាប់​បង្ក​ឲ្យ​មាន​បទល្មើស ករណី​ឃាត់ខ្លួន​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សុំ​បណ្ដេញ​ចេញពី​ប្រទេស ។ ឃាត់​ទុក​រថយន្ត​ដែល​គ្មាន​ស្លាក​លេខ​ឆែក​រក​បទល្មើស​ក្នុង​ករណី​គ្មាន​បទល្មើស​ត្រូវ​ឃាត់​រថយន្ត​ទុក​នៅ​មន្ទីរ​សាធារណៈការ​ធ្វើការ​ផាកពិន័យ​តម្រូវ ឲ្យ​ធ្វើ​ស្លាក​លេខ​ទើប​អនុញ្ញាត​ត្រឡប់​ទៅ​វិញ ។ ដោះស្រាយ​តម្រូវការ​ចាំបាច់​នៅ​តាម​មូលដ្ឋាន​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​ក្រុមហ៊ុន drive ឲ្យ​បាន​ទាន់សភាពការណ៍​ដូច​ជា ករណី​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាដើម ។

លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ថា ខេត្ត​ព្រះ​សី​ហនុមាន​វិនិយោគិន ពាណិជ្ជករ អាជីវករ​ប្រកប​របរ​រកស៊ី​កាន់តែ​ច្រើន​បង្កើន​នូវ​ទំនុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​កាន់តែ​សប្បាយ​រីករាយ និង​មាន​សុវត្ថិភាព​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​បណ្ដាក់ទុន​យ៉ាង ច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​វិនិយោគិន ពិសេស​វិនិយោគ​ចិន​ជា​ហេតុ​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ផ្អែក​លើ​គ្រប់​វិស័យ​ឯក​លើ​ភាព​រីក​ចម្រើន​របស់​ខេត្ត​បាន​ជម្រុញ​ឲ្យ​មាន​កំណើន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​មក​ធ្វើ​ការងារ និង​ប្រកប​របរ​នៅ​ទៅ​តាម​ជំនាញ និង​សមត្ថភាព​ដែល​ខ្លួន​មាន ។

បច្ចុប្បន្ន​អ្នក​វិនិយោគ​ចិន​ស្ថិត​លំដាប់​លេខ​១ ដែល​មក​បណ្ដាក់ទុន និង​វិនិយោគ​ភាគច្រើន​ក្នុង វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹក​ជញ្ជូន​សំណង់ ទេសចរណ៍ និង​កាស៊ីណូ ។ ចំណែក​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​លើក​ឡើង​ថា​ខេត្ត​ព្រះ​សី​ហនុមាន​អំណោយផល​ល្អ​ដែល​សម្ដេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​គោលដៅ​ទេសចរណ៍​អភិវឌ្ឍន៍ និង​អាច​ជា​ខេត្ត​ទំនើប​ជាងគេ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​បេតុង​ទំនើប​នៅ​ពេល​ខាង​មុខ ។

ទី​១ មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ទី​២ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​៣​រូប ផ្តោត​លើ​ខេត្ត​ព្រះ​សី​ហនុមាន​ដូច​ជា ឧបនាយក​រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី និង​ក្រសួង​ហិរញ្ញវត្ថុ ទី​៣ ក្រុមការងារ​ថ្នាក់​ជាតិ ទី​៤​ក្រសួងមហាផ្ទៃ ទី​៥ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ទី​៦ មហា​សាមគ្គី​ធ្វើ​ឱ្យ​ខេត្ត​មានការ​រីក​ចម្រើន​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ។ ហើយ​ក្រសួងមហាផ្ទៃ​បាន​បន្ថែម​ក្រម​ខណ្ឌ​មន្ត្រី​នគរបាល​ចំនួន​២០០​នាក់​បន្ថែម​ទៀត​តាម​តម្រូវការ​ជាក់ស្តែង និង​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​ចំនួន​៤០០​នាក់​ឱ្យ​មាន​ជំនាញ ។

ជាមួយ​គ្នា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​បាន​វាយតម្លៃ​កោតសរសើរ​មន្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​មិន​ខ្លាច​នឿយហត់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​មានការ​រីក​ចម្រើន ពិសេស​លើ​វិស័យ​សំណង់ មាន​សន្ទុះ​កើនឡើង ទន្ទឹម​នឹង​នោះ​យើង​ក៏​ត្រូវ​មាន​ផែ​ទេសចរណ៍​ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ​ជនបរទេស​ដែល​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍ ឬ​ទូក​នេសាទ​ក្នុង​ការ​ធានា​សន្តិសុខ សុវត្ថិភាព​សាធារណៈ និង​របៀបរៀបរយ​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ