ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវតភ្ជាប់ពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសារស្ថានភាពទឹកជំនន់ហក់ឡើងខ្លាំង ។
ជាមួយគ្នានេះអាជ្ញាធរស្រុកកំពង់លែងក៏បានធ្វើសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍តាមផ្លូវនេះជាបណ្ដោះអាសន្ន និងបានសំណូមពរប្រជាពលរដ្ឋ កុំបន្តធ្វើដំណើរតាមផ្លូវនេះទៀតដែលនាំឲ្យខាតពេលវេលា ព្រោះតែធ្វើដំណើរមិនរួច ។
លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានផ្ដល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារកោះសន្តិភាពនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ ដោយសារតែស្ថានភាពទឹកជំនន់។ លោកបានបញ្ជាក់ថា កំណាត់ផ្លូវដែលកំពុងជន់លិចមានប្រហែលជាង៦គីឡូម៉ែត្រ ដោយដាច់ជាកង់ៗ មានជ្រៅ មានរាក់ មិនអាចធ្វើដំណើរបានឡើយ។ បច្ចុប្បន្នសូម្បីតែម៉ូតូក៏ស្ទើរតែបើកឆ្លងកាត់មិនរួចផង ។
លោកបានបញ្ជាក់ថា កំណាត់ផ្លូវនេះចាប់ផ្ដើមកាត់ផ្ដាច់នៅយប់ថ្ងៃទី១០ ខែកញ្ញា និងបន្តរហូតមកដល់ពេលនេះកាន់តែទឹកឡើងខ្ពស់បន្ថែមទៀត អាស្រ័យហេតុនេះហើយក្នុងនាមអាជ្ញាធរស្រុកកំពង់លែង លោកសំណូមពរដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរទាំងអស់ សូមកុំធ្វើដំណើរឆ្លងកាត់ពីកំពង់ឆ្នាំងទៅកំពង់ធំ ឬពីកំពង់ធំមកកំពង់ឆ្នាំងជាបន្តទៀត ព្រោះនាំឱ្យខាតពេលវេលាដោយសារតែពេលទៅដល់ចំណុចខាងលើគឺមិនអាចបន្តទៅមុខបានឡើយ ។ ម្យ៉ាងវិញទៀតដើម្បីធានាបានផ្លូវថ្នល់ប្រើប្រាស់យូរអង្វែងលោកក៏បានសំណូមពរដល់រថយន្តធុនធំនៅពេលទឹកស្រកមិនទាន់ឲ្យបើកឆ្លងកាត់នៅឡើយទេលុះត្រាតែដីផ្លូវនោះរឹងវិញសិន។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ពេលភ្នាក់ងារកោះសន្តិភាពបានចុះទៅដល់កន្លែងដែលមានទឹកជំនន់លិចផ្លូវ គឺឃើញការធ្វើចរាចរណ៍បានតែម៉ូតូប៉ុណ្ណោះ ហើយក្រៅពីនោះគោយន្តអាចធ្វើដំណើរបាន។ ដោយឡែកអ្នកដែលចង់ធ្វើដំណើរបន្តលើផ្លូវនោះ ត្រូវជិះកាណូតឆ្លង ដោយក្នុងមនុស្សម្នាក់ចំណាយប្រាក់៥ពាន់រៀល ចំណែកម៉ូតូមួយគ្រឿងចំនួន២ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ដែរថា កំណាត់ផ្លូវតភ្ជាប់ពីក្រុងស្ទឹងសែន ខេត្តកំពង់ធំមកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅពេលដែលធ្វើចរាចរណ៍បាន ធ្វើឲ្យស្រុកមួយនេះមានការរីកចំរើនច្រើន ហើយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មានភាពឆាប់រហ័សងាយស្រួល ប៉ុន្តែផ្លូវមួយខ្សែនេះធ្វើដំណើរបាននៅខែប្រាំងតែប៉ុណ្ណោះ លុះដល់ខែវស្សារយៈពេល៣ទៅ៤ខែត្រូវទឹកជន់លិចផ្លូវមិនអាចធ្វើដំណើរបានឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...
រាជធានីភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់ការនាំចេញស្រូវអង្ករនោះ ថ្មីនេះប្រតិភូមកពីប្រទេសស៊ីរ៉ាលីអូនបានបង្ហាញ...
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...