Toyota Tacoma ឆ្នាំ២០២០ មិនសរសើរមិនបាន
ក្រុមហ៊ុន Toyota បានបង្ហាញថាឥឡូវនេះមានលក្ខណៈខុសគ្នាដល់ទៅ៣២ចំណុច សម្រាប់រថយន្ត Tacoma សេរ៊ីថ្មីឆ្នាំ២០២០ ដែលមានជម្រើសរថយន្តកាន់តែច្រើនដូចជា TRD Sport, TRD…
ក្រុមហ៊ុន Toyota បានបង្ហាញថាឥឡូវនេះមានលក្ខណៈខុសគ្នាដល់ទៅ៣២ចំណុច សម្រាប់រថយន្ត Tacoma សេរ៊ីថ្មីឆ្នាំ២០២០ ដែលមានជម្រើសរថយន្តកាន់តែច្រើនដូចជា TRD Sport, TRD…
ក្រុមហ៊ុន Toyota បានបង្ហាញថាឥឡូវនេះមានលក្ខណៈខុសគ្នាដល់ទៅ៣២ចំណុច សម្រាប់រថយន្ត Tacoma សេរ៊ីថ្មីឆ្នាំ២០២០ ដែលមានជម្រើសរថយន្តកាន់តែច្រើនដូចជា TRD Sport, TRD Off-Road និង TRD Pro។ ដូចការរំពឹងទុក Tacoma ឆ្នាំ ២០២០ ភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនពីរគឺស៊ីឡាំង ៤ ស៊ីឡាំង ៤.៧ លីត្រ DOHC ដែលផលិតកម្លាំង ១៥៩ សេះនិងកម្លាំងបង្វិល ១៨០ ផោន – ហ្វីត ឬកម្លាំង V៦ ៣.៥ លីត្របង្កើតកម្លាំង ២៧៨ សេះ និងកម្លាំង ២៦៥ ផោន – ហ្វីត។
រថយន្ត Tacoma ទាំងអស់នៅឆ្នាំ ២០២០ បានបំពាក់មកជាមួយឈុតសុវត្ថិភាព Toyota Safety Sense P ដែលមាន៖ ប្រព័ន្ធការពារមុនពេលប៉ះទង្គិចជាមួយនឹងអ្នកថ្មើរជើង ប្រព័ន្ធរ៉ាដាទំនើបដែលមានសមត្ថភាពខ្ពស់ ប្រព័ន្ធរក្សាឱ្យនៅលើគន្លង និង ភ្លើងហ្វាបើកដោយស្វ័យប្រវត្តិ។
រថយន្ត Tacoma ទាំងអស់ទទួលបានអេក្រង់បញ្ជាដោយការប៉ះធំជាងមុន ដែលបំពាក់ជាមួយនឹង Apple CarPlay និង Andriod Auto។ ម៉ូដែល SR មានអេក្រង់ត្រឹមតែ៧អ៊ីញ ខណៈដែលម៉ូដែលផ្សេងទៀតមានដល់ទៅ៨អ៊ីញ។ សេរ៊ី Option ទាបបំផុតក៏មាននូវ ផ្លិតទឹកអូតូ និង ភ្លើង LED នៅលើដំបូលសម្រាប់បើកបំភ្លឺក្នុងកាប៊ីនផងដែរ។ ចំពោះសេរ៊ី SR នឹងមានកង់មាំទំហំ១៦អ៊ីញ។
ចំពោះ Option ខ្ពស់បំផុតនឹងទទួលបាននូវ កង់មាំទំហំ១៨អ៊ីញ ភ្លើងហ្វា LED ភ្លើងភ្លឺពេលចុះអ័ព្ទ LED និង កន្ទុយក្រោយធ្វើពីក្រូម។ វាក៏មាននូវអេក្រង់បញ្ជាដោយប៉ះទំហំ៨អ៊ីញ ជាមួយនឹងប្រព័ន្ធសម្លេងលំដាប់ខ្ពស់។ កៅអីរបស់វាសុទ្ធតែជាកៅអីបញ្ជាដោយប៊ូតុង និង មានសោរ Smart Key ដែលអាចបើកទ្វារអ្នកជិះ និង គូថខាងក្រោយរបស់រថយន្ត។ ជាពិសេស វាមានកាមេរ៉ាអាចមើលផ្លូវជាលក្ខណៈ Panoramic View បានថែមទៀតផង៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ