ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Ray Dalio ៖ ការ​តាំងសមាធិ​ជា​កត្តា​សំខាន់​នាំ​យក​ភាព​ជោគជ័យ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី Ray Dalio ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Bridgewater Associates ជា​មនុស្ស​ដែល​ស្រលាញ់​ក្រុម​តន្ត្រី The Beatles ហើយ​លោក​បាន​រៀនសូត្រ​ពី​ទម្លាប់​សំខាន់​មួយ​ពី​ក្រុម​តន្ត្រី​នេះ…

លោក​មហាសេដ្ឋី Ray Dalio ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Bridgewater Associates ជា​មនុស្ស​ដែល​ស្រលាញ់​ក្រុម​តន្ត្រី The Beatles ហើយ​លោក​បាន​រៀនសូត្រ​ពី​ទម្លាប់​សំខាន់​មួយ​ពី​ក្រុម​តន្ត្រី​នេះ ដែល​ជួយ​ឲ្យ​លោក​បាន​ក្លាយជា​មនុស្ស​ជោគជ័យ​មួយ​រូប ។ ក្រុម​តន្ត្រី The Beatles បាន​រៀន​ពី​វិធី​តាំងសមាធិ​នេះ ក្នុង​ឆ្នាំ​១៩៦៨ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ។

ជំនាញ ឬ​ទម្លាប់​នោះ គឺ​ការ​តាំងសមាធិ ។ បច្ចុប្បន្ន​នេះ​វា​នៅ​តែ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​លោក​ដដែល បន្ទាប់​ពី​អនុវត្ត​វា​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ (​ព្រឹក​ម្តង និង​ល្ងាច​ម្តង​) អស់​រយៈពេល​ប្រមាណ​៥០​ឆ្នាំ​មក ។ ទម្លាប់​នេះ​ជួយ​ឲ្យ​លោក​ទប់ទល់​នឹង​ភាព​ឡើង​ចុះ​នៃ​ការ​ធ្វើ​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​របស់​លោក ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៥ ។ វា​ជួយ​ឲ្យ​លោក​ឆ្លងកាត់​ឧបសគ្គ​ធំ​ៗ​ក្នុង​អាជីវកម្ម​របស់​លោក​ដែល​រួម​មាន​កាលពី​ឆ្នាំ​១៩៨២ ពេល​ដែល​លោក Dalio ព្យាករណ៍​ថា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​ដោយ​ខុសឆ្គង​ជាដើម ។

លោក Dalio បាន​បកស្រាយ​ទៀត​ថា វា​មាន​ប្រសិទ្ធិ​ភាព ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ប្រមូល​ស្មារតី​ដោយ​ស្ងប់ស្ងាត់ ខណៈ​ដែល​នៅ​ជុំវិញ​ខ្លួន​ពោរពេញ​ទៅ​ដោយ​បញ្ហា ។ ទម្លាប់​នេះ​ក៏​ផ្តល់​ជា​ឱកាស​សម្រាប់​ការ​គិត​បែប​ច្នៃប្រឌិត ដោយ​មិន​ទទួល​រង​ការ​រំខាន​ប្រចាំ​ថ្ងៃ​ដែរ ហើយ​វា​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​របស់​លោក Dalio ។

លោក​បាន​បន្ត​ទៀត​ថា «​វា​ប្រៀប​បាន​ដូច​អ្នក​ងួ​ត​ទឹក​ក្តៅ ហើយ​អ្នក​គិត​ឃើញ​គំនិត​ថ្មី​ៗ​ជាដើម ។ សមត្ថភាព​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​បាន​ល្អ និង​ការ​អាច​មើលឃើញ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​កំពុង​តែ​គ្រប់គ្រង គឺជា​គុណសម្បត្តិ​ល្អ​ៗ​ដែល​គួរតែ​មាន​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ