ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA20 មានឈ្មោះ​កីឡាករ Man Utd ពីរនាក់ និងChelsea តែ​ម្នាក់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ឈរ​លើ​តារាង Top100 របស់ FIFA ឆ្នាំ​២០២០ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ឈរ​លើ​តារាង Top100 របស់ FIFA ឆ្នាំ​២០២០ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​។ វា​បាន​ធ្វើ​ឱ្យ​បេះដូង​របស់​អ្នកគាំទ្រ Manchester United និង Chel​sea មានការ​ប្រេះស្រាំ ក្រោយ​ពី​បានឃើញ​វា​រួច​។

David De Gea និង Paul Pogba គឺជា​កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Manchester United តែ​២​នាក់​គត់ ដែល​មានឈ្មោះ​នៅ​លើ​តារាង​។ David មាន​ពិន្ទុ​៨៩ ខណៈ​ដែល Pogba បាន​៨៨​ពិន្ទុ​។ វា​កាន់តែ​ពិបាក​នឹង​មើល​សម្រាប់​ក្លិប​តោ​ខៀវ​មក​ពី​អង់គ្លេស ព្រោះថា​មាន​កីឡាករ​តែ​ម្នាក់​ដែល​បាន​ជាប់ ហើយ​ម្នាក់​នោះ​គឺជា N’Golo Kante ដែល​បាន​ពិន្ទុ​៨៩​។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi គឺជា​កីឡាករ​ដែល​ស្ថិត​នៅ​លើ​កំពូល​នៃ​តារាង​សម្រាប់​ហ្គេ​ម​បាល់ទាត់ FIFA20 ដែល​ផលិត​ដោយ​ក្រុមហ៊ុន EA Sports​។ សម្រាប់​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​កំពូល Cristiano Ronaldo និង កីឡាករ​ប្រេ​ស៊ី​ល​ស្រស់​សង្ហារ Neymar ស្ថិត​នៅ​លេខ​រៀង​បន្ទាប់ (​លេខ​២ និង លេខ​៣) ខណៈ​ដែល​មាន់​ថ្មី​របស់​ក្លិប​អធិរាជ​ស Eden Hazard ស្ថិត​នៅ​លេង​រៀង​ទី​៤​។

ក្រុមហ៊ុន​ហ្គេ​ម EA Sports នឹង​រាយ​ឈ្មោះ​ជា​ផ្លូវការ​សម្រាប់​កីឡាករ​១០០​នាក់​លើ​តារាង Top100 នៅ​ក្នុង​ហ្គេ​ម​ថ្មី​ជំនាន់​ឆ្នាំ​២០២០ ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹងរង់ចាំ នៅ​ចុងខែ​កញ្ញា​នេះ​។ Messi ត្រូវ​បាន​គេ​ផ្តល់​ពិន្ទុ​ឱ្យ​ដល់​ទៅ​៩៤​ពិន្ទុ ខណៈ​ដែល Ronaldo បាន​៩៣​ពិន្ទុ Neymar បាន​៩២​ពិន្ទុ និង Eden Hazard បាន​៩១​ពិន្ទុ​។

ដោយឡែក Jan Oblak អ្នកចាំទី​របស់​ក្លិប Atletico Madrid គឺជា​អ្នកចាំទី​ឈរ​លើ​លំដាប់​កំពូល ដែល​មាន​ពិន្ទុសរុប៩១​ពិន្ទុ​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ