ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន មុនី​ល័​ក្ខ ចូល​ផលិតកម្ម​ថោ​ន​ផ្លូវ​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង បាន មុនី​ល័​ក្ខ បាន​ចូល​ជា​ផ្លូវការ​នៅ​ក្នុង​ផលិត កម្ម​ហើយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ ឈោង​ចាប់​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ច្រៀង​ឡើង​វិញ​នៅ​បទ​មរតក​ដើម និង​បង្ហោះ​តាម​ប៉ុស្តិ៍​យូ​ធូប…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​នាង បាន មុនី​ល័​ក្ខ បាន​ចូល​ជា​ផ្លូវការ​នៅ​ក្នុង​ផលិត កម្ម​ហើយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ ឈោង​ចាប់​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ច្រៀង​ឡើង​វិញ​នៅ​បទ​មរតក​ដើម និង​បង្ហោះ​តាម​ប៉ុស្តិ៍​យូ​ធូប ដោយ​មិន​មាន​ផលិតកម្ម​ច្បាស់លាស់ ។

ផលិតកម្ម​ថោ​ន បាន​បង្ហោះ​បទ​ចម្រៀង​ជា​លើក​ដំបូង​របស់​អតីត​បេក្ខជន The Voice Cambodia រដូវ​ការ​ទី​១ រូប​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កតាម​រយៈ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​នឹកនា​» ដែល​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​មានការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​ស្ងាត់​ៗ​ស្រាប់តែ​តារាចម្រៀង​រូប​នេះ​បាន​មក​ជ្រក​នៅ​ក្រោម​ដំបូល​ផលិតកម្ម​ថោ​ន ខុស​ការ​រំពឹង​ទុក​ថា នាង​អាច​នឹង​បង្ហាញ​វត្តមាន​ក្នុង​ផលិតកម្ម​ហង្ស​មាស ។

ជា​ការ​កត់​សម្គាល់ការ​ចូល​មក​ជ្រក​នៅ​ក្នុង​ផលិតកម្ម​ថោ​ន របស់ បាន មុនី​ល័​ក្ខ នា​ពេល​នេះ​គឺ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តារាចម្រៀង​តូច​ច្រឡឹង សុវត្ថិ​ឌី ធា​រី​កា ដែល​បាន​ក្លាយជា​សមាជិក​ថ្មី​នៅ​ក្នុង​ផលិតកម្ម​ខាងលើ​នេះ​ដូច​គ្នា ពោល​គឺ​មិន​បាន​បង្ហាញខ្លួន​ក្នុង​ផលិតកម្ម​ហង្ស​មាស ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ ការ​ចូល​មក​ក្នុង​ផលិតកម្ម​ថោ​ន ដែល​ជា​ផលិតកម្ម​ដ៏​ធំ​មួយ​ផង​ដែរ​របស់ បាន មុនី​ល័​ក្ខ នា​ពេល​នេះ​ត្រូវ​បាន​គេ​គិត​ភាព​ល្បីល្បាញ​របស់​នាង​នឹង​កាន់តែ​លេចធ្លោ​បន្ថែម​ទៀត ដោយសារ​តែ​នាង​មាន​ផលិតកម្ម​មួយ​ច្បាស់លាស់​ដែល​អាច​ឈរជើង​យ៉ាង​រឹង​មាំ​។

ទស្សនិកជន​ដែល​ធ្លាប់​គាំទ្រ​នូវ​ទឹកដម​សំឡេង​របស់​តារាចម្រៀង​រូប​នេះ​សង្ឃឹមថា ផលិតកម្ម​ថោ​ន នឹង​អាច​ធ្វើ​ឲ្យ​នាង​កាន់តែ​មាន​ភាព​ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត ខណៈ​ពេល​ដែល​នាង​មាន​អ្នកគាំទ្រ​ច្រើន​រួច​ជា​ស្រេច​ទៅ​ហើយ ។ មុន​នឹង​ឈាន​ជើង​មក​កាន់​ផលិតកម្ម​ថោ​ន នា​ពេល​នេះ បាន មុនី​ល័​ក្ខ ធ្លាប់​បាន​លើក​ឡើង​ថា នាង​ចង់​មាន​ផលិតកម្ម​មួយ​ច្បាស់លាស់ បើ​ទោះបីជា​នាង​មាន​សន្ទុះ​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​តាម​រយៈ​ការ​ច្រៀង​បទ​ចម្រៀង​មរតក​ដើម​ឡើង​វិញ​បង្ហោះ​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​ក៏​ដោយ​។

នាង​បញ្ជាក់​ថា ដោយសារ​នៅ​ខ្លួន​នៅ​មិន​ទាន់​មាន​ផលិតកម្ម​មួយ​ច្បាស់លាស់​នោះ​នាង​បាន​បង្កើត​ក្រុម​មួយ​ដែល​មាន​អ្នកនិពន្ធ​បទ​ចម្រៀង និង​បទ​ភ្លេង ដើម្បី​បង្កើត​នូវ​បទ​ចម្រៀង​ថ្មី​ៗ ក្នុង​ការ​ទាញ​យក​ប្រជាប្រិយភាព​ពី​មហាជន​។ យ៉ាងណា​ក៏​ដោយ ក្នុង​ពេល​ដែល​បទ​ចម្រៀង​របស់​នាង​បាន​ចេញ​តាម​រយៈ​យូ​ធូប​ជា​បន្តបន្ទាប់ ហើយ​មាន​អ្នកគាំទ្រ​ច្រើន ប៉ុន្តែ បាន មុនី​ល័​ក្ខ នៅ​តែ​បន្ត​ការ​ស្វែងរក​ផលិតកម្ម​ច្បាស់លាស់​មួយ ដើម្បី​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​កាន់តែ​លេចធ្លោ​បន្ថែម​ទៀត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ