Chelseaជះលុយ៣៥លានផោន ទិញយក Youcef Atal លុះត្រាតែ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបតោខៀវ Chelsea ខិតខំធ្វើយ៉ាងណាឱ្យមានការបន្ថយពេលដាក់ពិន័យមិនឱ្យទិញកីឡាករ ដើម្បីអាចទិញយកកីឡាករ Youcef Atal…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបតោខៀវ Chelsea ខិតខំធ្វើយ៉ាងណាឱ្យមានការបន្ថយពេលដាក់ពិន័យមិនឱ្យទិញកីឡាករ ដើម្បីអាចទិញយកកីឡាករ Youcef Atal…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបតោខៀវ Chelsea ខិតខំធ្វើយ៉ាងណាឱ្យមានការបន្ថយពេលដាក់ពិន័យមិនឱ្យទិញកីឡាករ ដើម្បីអាចទិញយកកីឡាករ Youcef Atal ដែលជាគោលដៅរបស់ខ្លួន។
ខ្សែការពាររូបនេះ គឺជាអ្វីដែល Chelsea ចង់បានយូរមកហើយ តាំងពីបានទទួលពិន័យមិនឱ្យទិញដូរកីឡាករមក។ តែបើតាមសារព័ត៌មាន Calciomercato.com បានឱ្យដឹងថា Chelsea នឹងត្រូវប្រជែងជាមួយនឹង Valencia ក្នុងការដណ្តើមយកកីឡាកររូបនេះ។
តែមុននឹងអាចប្រជែងបាន Chelsea ត្រូវទៅបញ្ចុះបញ្ចូលតុលាការបាល់ទាត់ជាមុនសិន ដើម្បីអាចដកការពិន័យបានឱ្យកាន់តែឆាប់កាន់តែល្អ។ គេមានទំនុកចិត្តខ្ពស់ថា នឹងអាចរួចខ្លួនពីការដាក់ពិន័យនេះ នៅក្នុងខែមករាឆ្នាំក្រោយ។ បើអាចរួចពិន័យមែន ក្លិបនេះនឹងធ្វើការទិញយក Atal មកលេងភ្លាមជាមួយនឹងការជះលុយ៣៥លានផោន។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាគម្រោងរបស់ Chelsea ប៉ុណ្ណោះ ហើយវានឹងអាចកើតឡើង លុះ ត្រាតែការពិន័យពិតជាត្រូវដកចេញមែននៅខែមករាឆ្នាំក្រោយ ។ ដូចនេះ យើងមានតែរង់ចាំមើលទាំងអស់គ្នា! (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ