ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ទំហំ​២៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​មាន​កម្លាំង​អនុភាព​២៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ សម្រាប់​ផ្ត​ត់​ផ្គង​នៅ​ក្នុង​ប្រទេស ។ នេះ​បើ​តាម​លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។ លោក…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​មាន​កម្លាំង​អនុភាព​២៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ សម្រាប់​ផ្ត​ត់​ផ្គង​នៅ​ក្នុង​ប្រទេស ។ នេះ​បើ​តាម​លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ បាន​សម្រេច​អនុម័ត​លើ​«​ការ​ធានា​របស់​រាជរដ្ឋាភិបាល​សម្រាប់​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម ២៤០០ មេ​ហ្កា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​» ។

លោក​បាន​បង្ហាញ​ខ្លឹមសារ​សង្ខេប​គម្រោង​ទិញ​ថាមពល​ដូច​ខាងក្រោម ៖
គម្រោង​ទិញ​ប្រភព​អគ្គិសនី​ផ្ទាល់​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យុ​ង​ថ្ម​ចំនួន​២​របស់​ប្រទេស​ឡាវ ដែល​មាន​អានុភាព​សរុប​២៤០០​មេ​ហ្កា​វ៉ា​ត ឋិត​នៅ​តំបន់​រ៉ែ​ធ្យូងថ្ម​នៃ​ខេត្ត​សេ​កុង​ប្រទេស​ឡាវ ។ ផែនការ​បន្ថែម​ប្រភព​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ឲ្យ​បាន​គ្រប់គ្រាន់​ស្ថេ​រ​ភាព​នយោបាយ និង​សន្តិភាព​នៅ​កម្ពុជា​បាន​នាំ​មក​នូវ​ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន​លើ​គ្រប់​វិស័យ​ជា​បន្ទាប់ រួច​ស្ថានភាព​កាន់តែ​ល្អ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ បាន​ធ្វើ​ឲ្យ​សកម្មភាព​វិនិយោគ​នេះ​កើន​លើ​ពេល​មុន​ៗ​ជះ​ឥទ្ធិពល​ឲ្យ​សេចក្តី​ត្រូវការ​ប្រើប្រាស់​អគ្គិសនី​កើនឡើង​ច្រើន​លើស​ពី​ការ​គ្រោងទុក​។

ដោយ​កំណើន​សេចក្តី​ត្រូវការ​អគ្គិសនី​ច្រើន​ខុស​ពី​ការ​គ្រោង​ដូ​ចេះ្ន ដើម្បី​ឲ្យ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឆ្នាំ​បន្ត​ទៀត​នៅ​កម្ពុជា​មាន​សុវត្ថិភាព និង​សន្តិសុខ ក្រសួង​រ៉ែ និង​ថាមពល បាន​រៀបចំ​ការ​សិក្សា​ផែនការមេ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ឡើង​វិញ​ចំនួន​២ គឺ ១.​ការ​សិក្សា​ផែនការមេ​បន្ទាន់​សម្រាប់​រយៈពេល​មធ្យម​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៣០ ដែល​បច្ចុប្បន្ន​កំពុង​តែ​សិក្សា​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ឈ្មោះ Chugoku Electric Power Co., Inc មក​ពី​ប្រទេស​ជប៉ុន ក្នុង​ក្រប​ខណ្ឌ​នៃ​ថវិកា​របស់​អគ្គិសនី​កម្ពុជា ។ ២. ការ​សិក្សា​ផែនការមេ​សម្រាប់​រយៈពេល​វែង​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៤០ ដែល​សិក្សា ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ឈ្មោះ Intelligent Energy System Pty, Ltd. (IES) មក​ពី​ប្រទេស​អូស្ត្រាលី​ក្នុង​ក្រម​ខណ្ឌ​ជំនួយ​បច្ចេកទេស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

លោក​បន្ត​ថា ក្នុង​ការ​បន្ថែម​ការ​នាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ដោយសារ​តែ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គឺជា​ប្រទេស​អ្នក​ប្រើ​អគ្គិសនី​ច្រើន​ដែល​ការ​នាំ​ចូល​អ គ្គិ​ស​នី​ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​ប្រទេស​ទាំង​២​នេះ គឺជា​ការ​រំ​លែង​ប្រភព​អគ្គិសនី​ពី ការ​ប្រើ​ប្រាប់​របស់​ប្រទេស​គេ ដែល​ឆ្នាំ​ខ្លះ​សល់​ឆ្នាំ​ខ្លះ​ខ្វះ ដូច្នេះ​ចំពោះ​ការ​នាំ​ចូល​អគ្គិសនី​យើង​តម្រង់​ទិស​ជា​អាទិភាព​ទៅ​រក​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​អ្នក​ផលិត​អគ្គិសនី​ដើម្បី​លក់​ចេញ​យក​ចំណូល​វិញ ពីព្រោះ​ការ​នាំ​ចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ឡាវ​ជា​ការ​នាំ​ចូល​ប្រភព​អគ្គិសនី​មួយ​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ជាង ទាំង​ថ្លៃ​ទាំង​ទំហំ និង​ទាំង​លក្ខខណ្ឌ​ទិញ​ព្រមទាំង​មាន​សុ​ត្ថិ​វ​ភាព​យូរអង្វែង​ជាង​ផង ។

គម្រោង​ទិញ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ផ្ទាល់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​របស់​ប្រទេស​ឡាវ ក្រសួង​ថាមពល និង​រ៉ែ​នៃ​ប្រទេស​ឡាវ យើងខ្ញុំ​បាន​ទទួល​ដំណើ​ង​ថា នៅ​ស្រុក​«​កា​លើ​ម​» ខេត្ត​សេ​កុង និង​នៅ​ស្រុក «​តា​អយ​» ខេត្ត​សាឡា​វ៉ា​ន ប្រទេស​ឡាវ​គេ​បាន​រក​ឃើញ​រ៉ែ​ធ្យូងថ្ម​ប្រភេទ «​អេ​ន​ត្រា​ស៊ី​ត និង​លី​ញី​ត​» ច្រើន​ដែល​គេ​អាច​ធ្វើការ​សាងសង់ រោងចក្រ​ផលិត អគ្គិសនី​ដុត​ធ្យូងថ្ម​នៅ​ទីនោះ​ផលិត​ជា​អគ្គិសនី ហើយ​លក់​ប្រភព​អគ្គិសនី​នេះ​ឲ្យ​ប្រទេស​ជិតខាង ។

ខ្លឹមសា​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រសួង​ថាមពល និង​រ៉ែ​នៃ​ប្រទេស​ឡាវ​បាន​ប្រាប់​ថា ប្រសិនបើ​កម្ពុជា​ចង់​ទិញ​ប្រភព​អគ្គិសនី​ពី​សក្តានុពល​រ៉ែ​ធ្យូងថ្ម​របស់​គេ​នេះ​កម្ពុជា​អាច​ពិនិត្យ​លទ្ធភាព​ទិញ​ប្រភព​អគ្គិសនី​ពី​រោងចក្រ​ផលិត​អគ្គិសនី​នេះ ដោយ​ផ្ទាល់​បាន ដោយ​មិនបាច់​ទិញ ឆ្លងកាត់​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​អគ្គិសនី​ឡាវ​ទេ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ