ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​លុយ​បាត​ថៃ​ក៏​ប្រែប្រួល​ដែរ


ថ្ងៃនេះ​សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ​ម្តង​ថា តើ​វា​មានការ​ឡើង​ចុះ​យ៉ាងដូចម្តេច ? ធានា​គារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៣០,៤២៥៩​បាត អត្រា​លក់​៣០,៦៧៥៩​បាត ដែល​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ​៣០,៤១៨៥​បាត អត្រា​លក់​៣០,៦៦៨៤​បាត ហើយ​នៅ​ថ្ងៃ​ទី​៩​មាន​អត្រា​ទិញ​៣០,៤២២៥​បាត និង​អត្រា​លក់​៣០,៦៧២៦​បាត ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ចំពោះ​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន​ធនាគារ​ដដែល​នេះ​ឱ្យ​ដឹង​ដែរ​ថា ៖ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.០៩៨​រៀល អត្រា​លក់​៤.១១៥​រៀល​, ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧៥៣,៨៦​រៀល អត្រា​លក់​២.៨៥៩,៩៣​រៀល​, ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៧០,៩២​រៀល អត្រា​លក់​៤.៥៧៥,៨៨​រៀល ។

សម្រាប់​ប្រាក់​យ៉េន​ជប៉ុន ១​យ៉េន​មាន​អត្រា​ទិញ​៣៧,៥៩៦៣​រៀល អត្រា​លក់​៣៨,៧១១២​រៀល​, ១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៩០​រៀល អត្រា​លក់​១៣៥​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ​០,១៧៣៦​រៀល អត្រា​លក់​០,១៧៨១​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ​០,៣៩៨០​រៀល និង​អត្រា​លក់​០,៤៧៤០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ