ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្តី​-​ប្រពន្ធ​ក្លែង​ចំណារ​លក់​ដី​ខ្យល់​ជិត​1​លាន​$…​លើក​សវន​ការ​ដោយ​មិន​កំណត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា បាន​លើកយក​សំណុំរឿង​ប្តី​ប្រពន្ធ​ជាប់ចោទ​ពី​បទ​ក្លែង​ឯកសារ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​នឹង​ការ​យក​ចំណារ​ក្លែង​ក្លាយ​របស់​ថ្នាក់ដឹកនាំទៅ​ឆបោក​លក់​ដី​ខ្យល់​ឲ្យ​អ្នក​ដទៃ​លើ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជន​ជាប់…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា បាន​លើកយក​សំណុំរឿង​ប្តី​ប្រពន្ធ​ជាប់ចោទ​ពី​បទ​ក្លែង​ឯកសារ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​នឹង​ការ​យក​ចំណារ​ក្លែង​ក្លាយ​របស់​ថ្នាក់ដឹកនាំទៅ​ឆបោក​លក់​ដី​ខ្យល់​ឲ្យ​អ្នក​ដទៃ​លើ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជន​ជាប់ ចោទ​ឈ្មោះ ជៀម ច័ន្ទ​បូ​រី ភេទ​ស្រី ​អាយុ​៥០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស ភូមិ​បឹង​សាឡា​ង សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សីកែវ និង​ប្តី​ឈ្មោះ អ៊ូ សៀ​ក វ៉ា​ន់ អាយុ​៥៦​ឆ្នាំ ។ សវនាការ​នេះ​​បាន​បញ្ចប់​ជា​បណ្តោះអាសន្ន ដោយ​ចៅក្រម​ជំនុំជម្រះ លើក​សវនា​ការ​ទៅ​ថ្ងៃក្រោយ​ ដោយ​មិន​កំណត់ ។

ក្នុង​អង្គ​សវនាការ ជនជាប់ចោទ​ឈ្មោះ ជៀម ច័ន្ទ​បូ​រី បាន​បដិសេធ​ចំពោះ​បទចោទប្រកាន់​នោះ​ទាំងស្រុង និង​និយាយ​ថា នៅ​ក្នុង​ឆ្នាំ​២០០៩ ខ្លួនបាន​ទិញ​ដី​ប្រមាណ​២០០​ហិ​កតា នៅ​ក្នុងស្រុក​អន្លង់​វែង ដែល​ជា​ដី​មួយ​ផ្នែក​នៃ​គម្រោង​អភិវឌ្ឍន៍របស់​លោក ម៉ា សំកុល ជាង​មួយ​មុ​ឺ​ន​ហិ​កតា ទាំង​នៅ​ខេត្តកណ្ដាល​និង​ខេត្តឧត្តរមានជ័យ ដោយមាន​លិខិត​និង​ចំណា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៀត​ផង ។

ក្រោយមក ស្មៀនឃុំ​បាន​រៀបចំ​ឯកសារ​លក់ដី​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ីក្នុង​តម្លៃ​១​ម៉ែត្រកា​រ៉េ​១.០០០​ដុល្លារ ។ ដោយ​ឃើញ​បាន​ចំណេញ​ប្រាក់​ច្រើន​ដូច្នេះ ទើប​ក្រុម​ដើមបណ្ដឹង​បាន​ចូល ហ៊ុន​ជាមួយ និង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​សុ​ី និង​សិង្ហ​បុរី ដើម្បី​ទំនាក់ទំនង​ម្ចាស់​លុយ​បរទេស​ឲ្យ​មក​បណ្ដាក់ទុន ដោយ​ការ​ចេញ​ទៅ​បរទេស​មួយ​លើក​ៗ​ខ្លួន​ចំណាយ​អស់ប្រាក់​យ៉ាងច្រើន ។

សំណុំរឿង​នេះ​មាន​ដើមបណ្ដឹង​រហូត​ដល់​១២នាក់ ហើយ​ដើមចម​នៃ​ពាក្យបណ្តឹង​នោះ​បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ឆ្នាំ​២០១៥ ឈ្មោះ ជៀមចាន់​បូ​រី និង​ឈ្មោះ អ៊ូច សៀ​ក​វ៉ា​ន់ បាន​យក​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់​កាប់​ដីធ្លី​ទៅ​បង្ហាញ​ជន​រង​គ្រោះ​ទាំងអស់​ដោយ​អះអាង​ថា ប្តី​ប្រពន្ធ​ខ្លួន​មាន​ដី​រាប់​ពាន់​ហិ​កតា នៅ​ភូមិ​ក្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ហើយ​ត្រូវការ​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ម៉ា​ឡេ​ស៊ី ។

ដូច្នោះ ​គេ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ប្រាក់​ចូល​ហ៊ុន ដើម្បី​រៀបចំ​ដី​នោះ និង​បាន​ផល​ចំណេញ​ចែក​គ្នា ។
ដើមបណ្តឹង​ម្នាក់​ៗ​បាន​ចំណាយ​ប្រាក់​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទេ រហូត​ដល់​អ្នកខ្លះ​ជាង​៣០​មុ​ឺ​ន​ដុល្លារ​ក៏​មាន​ដែរ ប្រគល់​ឲ្យ​ទៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​(​ជៀម ចាន់​បូ​រី និង អ៊ូច សៀ​ក​វ៉ា​ន់​)នោះ ដើម្បី​ចង់បាន​ប្រាក់​ចំណេញ​មក​វិញ ។

ករណី​ខាងលើ​នេះ ជន​រង​គ្រោះ​នាំ​គ្នា​សម្រុកដាក់​លុយ​ចូល​ហ៊ុន ដោយសារ​ពួក​គេ​មើលឃើញ​ទ​ង្វើ​របស់​ពីរ​នាក់​ប្តី​ប្រពន្ធ​មា​៉​ត់​ណា​ក៏​ថ្នាក់ដឹកនាំ​ៗ ។ មិនតែប៉ុណ្ណោះ ប្តី​ប្រពន្ធ​នេះ​បាន​ប្រើ​ល្បិច​នាំ​ជន​រង​គ្រោះ​ចេញ​ទៅ​ក្រៅប្រទេស​ដូច​ជា​ម៉ា​ឡេ​ស៊ី ដែល​ប្រាប់​គេ​ថា ទៅ​ទូទាត់​ប្រាក់​ដើម្បី​យក​មក​ចែក​គ្នា ទីបំផុត​គឺ​គ្រាន់តែ​ជា​ល្បិច​ឆបោក​ប៉ុណ្ណោះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ