ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ល្អជា​បច្ច័យ​ចងចិត្ត​អ្នក​ដទៃ​ឱ្យ​ជ្រះថ្លា

4 ឆ្នាំ មុន

បើ​និយាយ​អំពី​កុសលកម្ម​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ធម៌​ស​នោះ​ឡើយ អំពើ​ល្អ​ហ្នឹងហើយ​ជា​បច្ច័យ​ចងចិត្ត​មនុស្ស​ផង​ទាំងពួង​ឱ្យ​មាន​សទ្ធា​ជ្រះថ្លា​នឹង​សន្តាន​របស់​យើង​នោះ ។ បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ជ្រះថ្លា ធ្វើ​សេចក្ដី​ល្អ​ដល់​យើង​នោះ គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន អំពើ​ជា​កុសល​ហ្នឹងហើយ​ដែល​ទាក់ចិត្ត​អ្នក​ដទៃ​ឱ្យ​ប្រព្រឹត្ត​ល្អ និង​ជា​អ្នក​មិន​មាន​ពៀរ​វេរា​ឡើយ ។ កុសលធម៌​ដែល​យើង​បាន​សន្សំ​នេះ​ហើយ…

បើ​និយាយ​អំពី​កុសលកម្ម​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ធម៌​ស​នោះ​ឡើយ អំពើ​ល្អ​ហ្នឹងហើយ​ជា​បច្ច័យ​ចងចិត្ត​មនុស្ស​ផង​ទាំងពួង​ឱ្យ​មាន​សទ្ធា​ជ្រះថ្លា​នឹង​សន្តាន​របស់​យើង​នោះ ។

បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ជ្រះថ្លា ធ្វើ​សេចក្ដី​ល្អ​ដល់​យើង​នោះ គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន អំពើ​ជា​កុសល​ហ្នឹងហើយ​ដែល​ទាក់ចិត្ត​អ្នក​ដទៃ​ឱ្យ​ប្រព្រឹត្ត​ល្អ និង​ជា​អ្នក​មិន​មាន​ពៀរ​វេរា​ឡើយ ។

កុសលធម៌​ដែល​យើង​បាន​សន្សំ​នេះ​ហើយ ឈ្មោះ​ថា​យើង​ជួយ​ខ្លួន​យើង​ឱ្យ​រួច​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​ជ្រាលជ្រៅ​ណាស់ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ហើយ កាលបើ​ចិត្ត​មាន​សេចក្តី​ស្ងប់ អ្វី​ៗ​ក៏​រៀបរយ​ល្អ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ