ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជើង​ខ្លាំង​ក្លិប​បិសាច​ក្រហម ពិភា​ក្សា​រឿង​មក​លេង​នៅ​ក្លិប​អេ​ស្ប៉ា​ញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម Paul Pogba បាន​សួរ​ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម Paul Pogba បាន​សួរ​ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi អំពី​ការ​មក​លេង​នៅ​អេ​ស្ប៉ា​ញ​ ។

បងប្រុស​របស់ Pogba ឈ្មោះ Mathias បាន​និយាយ​ថា ប្អូនប្រុស​របស់​គាត់​បាន​ពិភាក្សា​ជាមួយនឹង​មនុស្ស​ជា​ច្រើន​អំពី​ការ​ទៅ​លេង​នៅ​អេ​ស្ប៉ា​ញ បើ​ទោះបីជា​មិន​ទាន់​អាច​ចាក​ចេញពី Manchester United ក៏​ដោយ​។ Pogba បាន​ទៅ​និយាយ​ជាមួយនឹង Antoine Griezmann, Zlatan Ibrahimovic និង លោក Zinedine Zidane ដែល​ជា​គ្រូបង្វឹក​ក្លិប Real Madrid​។

កា​ពី​ទែន​ក្លិប​អធិរាជ​ស Sergio Ramos បាន​និយាយ​ថា​៖ «Real Madrid តែងតែ​បើកទ្វារ​ចាំ​កីឡា​ករ​ល្អ​ៗ ដូច​ជា​រូបគេ​ជា​និច្ច (Pogba)​» ។ ភ្នាក់ងារ​របស់ Pogba លោក Mini Raiola បាន​ប្រាប់​ថា​៖ «​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ពី​គោលបំណង​ចង់​ចាក​ចេញពី Man Utd របស់ Paul​។ ពួក​យើង​កំពុង​តែ​ដំណើរ​ការ​រឿង​នេះ​»។

បងប្រុស​របស់ Pogba បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន El Chiringuito TV ថា​៖ «​ខ្ញុំ​ដឹង​ថា គេ​បាន​ទៅ​និយាយ​ជាមួយនឹង​កីឡាករ​មួយ​ចំនួន​ពី​រឿង​នេះ តែ​មិនមែន​ជាមួយនឹង Sergio Ramos ទេ​។ គេ​បាន​ទៅ​និយាយ​ជាមួយនឹង Messi, Zlatan Ibrahimovic, Antoine Griezmann ដែល​សុទ្ធតែ​ជា​កីឡាករ​ក្រុម​ជម្រើសជាតិ​​​”។

តែបើ​ទោះបីជា​ចិត្ត​ចង់​ចាកចេញ​យ៉ាងណា​ក៏​ដោយ Paul នៅ​តែ​ត្រូវ​តាំងចិត្ត​លេង​ឱ្យ Manchester United នៅ​ក្នុង​រដូវ​កាល​នេះ ហើយ​ខំប្រឹង​ប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ