ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ស្ពាន​បាឡេ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ហើយ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ ស្ពាន​បាឡេ​ត្រូវ​បាន​​ផ្អាក​ដំណើរការ​​ហើយ បន្ទាប់​ពី​សាឡង់​ដឹក​ប្រេង​របស់​ក្រុម​ហ៊ុន​សាគីមិច​ ​​បាន​បើក​កៀរ​​នឹង​ស្ពាន​​នេះ​កាល​ពីវេលា​ម៉ោង​៣​និង​៥​នាទី​រសៀលថ្ងៃ​​​ម្សិល​ម៉ិញ។ ហើយ​ព្រឹក​នេះ​​ថ្ងៃទី​១១ ខែ​កញ្ញា​នេះ ស្ពាន​បាឡេ​ត្រូវ​បាន​កម្លាំង​ជំនាញ​វិស្វករ…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​ ស្ពាន​បាឡេ​ត្រូវ​បាន​​ផ្អាក​ដំណើរការ​​ហើយ បន្ទាប់​ពី​សាឡង់​ដឹក​ប្រេង​របស់​ក្រុម​ហ៊ុន​សាគីមិច​ ​​បាន​បើក​កៀរ​​នឹង​ស្ពាន​​នេះ​កាល​ពីវេលា​ម៉ោង​៣​និង​៥​នាទី​រសៀលថ្ងៃ​​​ម្សិល​ម៉ិញ។ ហើយ​ព្រឹក​នេះ​​ថ្ងៃទី​១១ ខែ​កញ្ញា​នេះ ស្ពាន​បាឡេ​ត្រូវ​បាន​កម្លាំង​ជំនាញ​វិស្វករ ព្រម​ទាំង​នគរបាល​ចរាចរណ៍​ផ្លូវ​ផង​ដែរ​ បាន​​ធ្វើ​ការ​​ត្រួត​​ពិនិត្យ​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ស្ពាន​បាឡេ​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ តភ្ជាប់​មក​ ភូមិ​ដើម​គរ សង្កាត់​ព្រែក​តាសេក ខណ្ឌជ្រោយ​ចង្វារ។

សេចក្តីរាយការណ៍​បន្តថា ស្ពាន​បាឡេ​​ខាងលើ​នេះ គឺ​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម​ទៅ​ហើយ ទើប​ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍ ​ដើម្បី​ជួស​ជុល​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ត្រូវ​សាឡង់​ដឹក​ប្រេង​បាន​បុក​ និង​កៀរ ។

គួរ​បញ្ជាក់ថា ជើង​សសរ​ស្ពាន​បាឡេ​ដែ​លត្រូវ​បាន​សាឡង់​ទឹក​ប្រេង​បើក​កៀរ​នោះ គឺជើង​សសរ​ទី​៨ ដែល​រាប់​ពី​មក​ពី​ទិស​ខាងលិច ហើយ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ក្រពឹត​បាក់​ជើង​កាង​ផង​ដែរ។

គួរ​រំលឹក​ថា កាល​ពី​ប្រមាណ​ជាង​១​ឆ្នាំមុន ស្ពាន​បាឡេ​ខាងលើ​នេះ​ ត្រូវ​បាន​សាឡង់​ដឹក​ប្រេង​បាន​បើកកៀរ​ម្តង​មក ដោយ​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ជា​សំណង​ប្រមាណ​ជាង១០​ម៉ឺន​ដុល្លារ ហើយ​ឥឡូវ​នេះ ត្រូវ​សាឡង់​ដឹក​ប្រេង​បាន​ប៉ះ និង​កៀរ​ម្តងទៀត ប៉ុន្តែ​គេ​មិនទាន់​ដឹងថា ដំណោះ​ស្រាយ​យ៉ាង​ណា​នោះទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ