កន្លែង​នេះ​លឺ​ល្បី​ថា ដុះ​ស្លែ​យូរហើយ


ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ល្បែងស៊ីសង​ជល់​មាន់​តាម online​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​បាន​លុង​ចុះ​បង្ក្រាប​រឹបអូស​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​រួម​ទាំង​ឧបករណ៍​ជា​ច្រើន​ទៀត និង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​មក​សួ​នាំ​ចាត់ការ​បន្ត​តាម​ច្បាប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​តាម​អន​ឡាញ​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ នៅ​ចំណុច​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ដុះ​ស្លែ​យូរហើយ​មួយ​នេះ​មានឈ្មោះ ប៊ួ​យ ធី ង៉ុ​ក​ហ៉ា ភេទ​ស្រី ជនជាតិ​វៀតណាម រស់នៅ​កន្លែង​បើក​ល្បែងស៊ីសង​ខាងលើ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​ម៉ូតូ​ចំនួន​២៧​គ្រឿង ទូរទស្សន៍ ចំនួន​០៣​គ្រឿង និង​ម៉ាស៊ីន​កត់​ឆ្នោត​ចំនួន​០១​គ្រឿង ។ ហើយ​សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​តាង​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត ។ ឯ​ម្ចាស់ផ្ទះ​ក៏​បាន​នាំ​ខ្លួន​ទៅ​ដែរ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ